ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​អី​ុ​ស្រា​អែ​ល​នឹង​កើនឡើង​2,2%​ក្នុង​ឆ្នាំ​2014

9 ឆ្នាំ មុន

ហ្សេ​រុយ​សា​ឡិ​ម ៖ ការិយាល័យ​ស្ថិតិ​កណ្ដាល​ផ្សាយ​ថា វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​អី​ុ​ស្រា​អែ​ល​នឹង​កើនឡើង​ត្រឹមតែ​២,២%​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​នេះ បន្ទាប់​ពី​កំណើន​កាលពី​ឆ្នាំទៅ​៣,២%​និង​ឆ្នាំ​២០១២​មាន​អត្រា​៣% ។ ក្នុង​នោះ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​(GDP)​នឹង​មាន​ចំនួន​៣៥.២៣០​ដុល្លារ​ក្នុងឆ្នាំនេះ​នៅ​ក្នុង​អត្រា​ហាងឆេង​បច្ចុប្បន្ន​។

ផ្អែក​តាម​ការ​ព្យាករ​ជាបឋម ការ​នាំ​ចូល​ទំនិញ​និង​សេវាកម្ម​នឹង​កើនឡើង​២,៧%​ក្នុង​ឆ្នាំ​២០១៤ ដូច្នេះ​ប្រភព​នៃ​មុខទំនិញ​នាំ​ចូល​ទាំង​អស់នេះ​នឹង​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ដែល​នាំ​មក​ពី​ទិន្នផល​និង​ការ​នាំ​ចូល​ខ្លះ​ៗ​នឹង​កើន​២,៣% ធៀប​នឹង​ឆ្នាំ​២០១៣ មាន​កម្រិត​២,៤%​និង​ឆ្នាំ​២០១២ មាន២,៩% ។ ឯការ​បង្ហាញ​មុខទំនិញ​យ៉ាង​ល្អិតល្អន់​នៃ​ការ​ប្រើប្រាស់​ធនធាន​ទាំង​នាំ​ចូល​និង​មាន​ស្រាប់​ក្នុងស្រុក​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណើន​៣,៤%​នៅ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ប្រទេស ។

ម្យ៉ាងទៀត​ការ​ចំណាយ​សាធារណៈ​នឹង​ឆ្លុះ​បញ្ចាំង​នូវ​ការ​កើនឡើង​៣,៧%​ក្នុង​ឆ្នាំ​២០១៤​។ រីឯ​កំណើន​១,២%​នៅ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​និង​សេវាកម្ម​មិន​រាប់​បញ្ចូល​ត្បូង​ពេជ្រ​ឡើយ ។ ដោយឡែក​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ធ្លាក់​ចុះ​០,៩% ធៀប​នឹង​កំណើន​១,១% កាលពី​ឆ្នាំ​២០១៣។ ការិយាល័យ​ស្ថិតិ​កណ្ដាល​បាន​វាយតម្លៃ​ថា​ផលិតផល​វិស័យ​ឯកជន​នឹង​កើន​ត្រឹមតែ​១,៩%​ប៉ុណ្ណោះ​ឆ្នាំ​នេះ ខណៈ​ឆ្នាំទៅ​កើន​៣,៤%៕