ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​បញ្ជូនទាហាន​កងអនុសេនាធំ​វិស្វកម្ម​២១៦​នាក់ ស្ត្រី​៥​នាក់ទៅ​បំពេញ​ការ​ងារនៅ​អាហ្វ្រិក​កណ្តាល

9 ឆ្នាំ មុន

​រាជធានី​ភ្ន​ពេញ​៖ ​​​ក្រុម​ទាហាន​មួក​ខៀវ​សរុប​ចំនួន​២១៦​នាក់ ក្នុង​នោះ​មាន​ស្រី​៥​នាក់ មក​ពី​កងអនុសេនាធំ​វិស្វកម្ម​សំណង់​លេខ​៩៤៥​នៃ​ក្រសួងការពារជាតិ​ត្រូវ​បានរាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ទៅ​កាន់​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ជាមួយនឹង​កម្លាំង​ការពារ​សន្តិភាព​មក​ពី​ប្រទេស​ដទៃ​ទៀត​ស្ថិត​នៅ​ក្រោមទង់​របស់​អង្គការសហប្រជាជាតិ​​។

ពិធី​ជូន​ដំណើរ​ទាហានមួក​ខៀវឆ្ពោះទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នេះបានធ្វើ​ឡើងកាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០១៤ នៅ​ឯ​មូលដ្ឋាន​កងទ័ពអាកាស​ស្ថិត​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ក្រោម​អធិបតី​ភាព​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​លោក រ៉ូ​ជើ កាត​ធើ​(Roger Carter ) ​មន្ត្រី​សម្រប​សម្រួល​​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​។

យោង​តាម​លោក រ៉ូ​ជើ កាត​ធើ​(Roger Carter)​មន្ត្រី​សម្របសម្រួល​ការងារ​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា  ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ដល់​ឆ្នាំ​២០១៤​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូនទាហាន​របស់​ខ្លួន​សរុប​ចំនួន​២.៤៨១​នាក់​ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​។​ បេសកកម្ម​ទាំងនេះ​បាន​នាំ​មក​នូវ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ជូន​ជាតិ​មាតុភូមិ​​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព