ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​6​ខែ អុ​ី​រ៉​ង់​នាំ​ចេញ​ស៊ីម៉ងត៍​បាន​ជាង​7​លាន​តោន

9 ឆ្នាំ មុន

តេ​ហេ​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន IRNA ផ្សាយ​ថា ប្រទេស​អុ​ី​រ៉​ង់​នាំ​ចេញ​ស៊ីម៉ងត៍​ទៅ​ក្រៅប្រទេស​បាន​ជាង​៧​លាន​តោន ក្នុង​អំឡុងពេល​៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២១ មីនា ដល់​២២ កញ្ញា ឆ្នាំ​២០១៤ ។ នៅ​គ្រានោះ​ដែរ​អាចម៍ដែក ឬ​កាក​ធ្យូង​ជា​ដុំ​ៗ​ដែល​មាន​រង្វាស់​ខ្នាត​ចាប់ពី​៣​ទៅ​២៥​មី​ល្លិ​មែ​៉​ត្រ បាន​មក​ពី​ថ្មកំបោរ និង​ដីឥដ្ឋ​ក្នុងអំឡុងពេល​នៃ​ការ​ដុត​ក្នុង​ឡ​ចំនួន​៣,២​លាន​តោន ក៏​

តេ​ហេ​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន IRNA ផ្សាយ​ថា ប្រទេស​អុ​ី​រ៉​ង់​នាំ​ចេញ​ស៊ីម៉ងត៍​ទៅ​ក្រៅប្រទេស​បាន​ជាង​៧​លាន​តោន ក្នុង​អំឡុងពេល​៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២១ មីនា ដល់​២២ កញ្ញា ឆ្នាំ​២០១៤ ។ នៅ​គ្រានោះ​ដែរ​អាចម៍ដែក ឬ​កាក​ធ្យូង​ជា​ដុំ​ៗ​ដែល​មាន​រង្វាស់​ខ្នាត​ចាប់ពី​៣​ទៅ​២៥​មី​ល្លិ​មែ​៉​ត្រ បាន​មក​ពី​ថ្មកំបោរ និង​ដីឥដ្ឋ​ក្នុងអំឡុងពេល​នៃ​ការ​ដុត​ក្នុង​ឡ​ចំនួន​៣,២​លាន​តោន ក៏​ត្រូវ​បាន​នាំ​ចេញ​ផង​ដែរ ។

ចំណែក​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ជា​ច្រើន​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​នោះ ជា​ទូទៅ​ត្រូវ​កិន​វា​ដាក់​បូក​បន្ថែម​ជាមួយនឹង​អាចម៍ដែក​ដែល​ពួក​គេ​មាន​ស្រាប់​នៅ​តាម​រោងចក្រ​របស់​ខ្លួន ។ ប្រទេស​អុ​ី​រ៉​ង់​បាន​នាំ​ចេញ​ស៊ីម៉ងត៍​ក្នុង​រង្វង់​១៨​តោន កាលពី​អំឡុង​ពេល​៦​ខែ​មុន ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២០ មីនា កន្លង​ទៅ​មកនេះ ។

ទោះជា​យ៉ាងណា ប្រទេស​អុ​ី​រ៉​ង់ បាន​ជាប់​ចំណាត់ថ្នាក់​ទី​១ ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា និង​ទី​៣ លើ​ពិភពលោក ជា​អ្នក​នាំ​ចេញ​ផលិតផល​ស៊ីម៉ងត៍ បាន​ច្រើន​ជាងគេ ។ ក្នុង​នោះ ទិន្នផល​ស៊ីម៉ងត៍​ប្រចាំឆ្នាំ​របស់​ខ្លួន​មាន​ចំនួន​៨០​លាន​តោន ក្នុង​មួយ​ឆ្នាំ ហើយ​៥០​លាន​តោន គឺ​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក ៕

               អុ​ី​វ វិ​ចិ​ត្រា
CHUMPO20141022_638_20006
រូប K 20141022(0)
កែ​១
ណា៎