ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​កាន់តែ​សកម្ម​ឡើង​វិញ​ក្រោយ​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ហើយ​កាន់តែ​សម្រប​ខ្លួន​បាន​ជាមួយ​សង្គ្រាម

9 ឆ្នាំ មុន

ពួក​អ្នក​ជំនាញការ​វាយតម្លៃ​ថា កងទ័ព​ស៊ី​រី​រយៈពេល​៣​ឆ្នាំ​កន្លង​នៃ​សង្គ្រាម បាន​បាត់បង់​ទាហាន​ដល់​ទៅ​ជិត​ពាក់កណ្តាល ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​បះបោរ ឬ​ឧទ្ទាម​កម្ម ក៏​ប៉ុន្តែ​ការ​បាត់បង់​ទាហាន​យ៉ាងច្រើន អាច​ឱ្យ​កងទ័ព​នោះ​ក្លាយជា កងទ័ព​ចល័ត​កាន់តែ​រហ័ស​និង​កាន់តែ​មាន​ប្រសិទ្ធភាព ។

ពួក​អ្នក​ជំនាញការ​វាយតម្លៃ​ថា កងទ័ព​ស៊ី​រី​រយៈពេល​៣​ឆ្នាំ​កន្លង​នៃ​សង្គ្រាម បាន​បាត់បង់​ទាហាន​ដល់​ទៅ​ជិត​ពាក់កណ្តាល ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​បះបោរ ឬ​ឧទ្ទាម​កម្ម ក៏​ប៉ុន្តែ​ការ​បាត់បង់​ទាហាន​យ៉ាងច្រើន អាច​ឱ្យ​កងទ័ព​នោះ​ក្លាយជា កងទ័ព​ចល័ត​កាន់តែ​រហ័ស​និង​កាន់តែ​មាន​ប្រសិទ្ធភាព ។

ទទួល​រង​ការ​បាត់បង់​ធ្ងន់​បំផុត​ពេល​ចាប់ផ្តើម​ការ​បះបោរ​ដោយ​អាវុធ គឺ​ស្ទើរ​សន្លប់​ស្តូក (KO) ខាង​បច្ចេកទេស កងទ័ព​ស៊ី​រី​ដែល​កសាង​តាម​បែប​រុ​ស្ស៊ី ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​កងកម្លាំង​ប្រឆាំង​ការ​បះបោរ​មួយ ។ ដោយសារ​ការ​ជួយ​ទ្រទ្រង់​របស់​រុ​ស្ស៊ី និង​អុ​ី​រ៉​ង់ ហើយ​ទទួល​បាន​បទ​ពិសោធន៍​នានា​ខាង​សង្គ្រាម​ទ័ពព្រៃ​ពី​សម្ព័ន្ធមិត្ត​ស៊ី​អុ​ី​ត លី​បង់ នៃ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ កងទ័ព​ស៊ី​រី​អាច​វាយ​ដណ្តើម​កាន់កាប់​វិញ​នូវ​ដែនដី​មួយ​ចំនួន​ដែល​បាត់បង់ ។

លោក Aram Neguizlan អ្នក​ជំនាញការ​ខាង​យោធា​នៃ​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ CSIS មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ា​សុ​ី​ន​តោន​អះអាង​ថា កងទ័ព​ស៊ី​រី​បាត់បង់​ទាហាន​ដល់​ទៅ​ពាក់កណ្តាល​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១១ មក ។ លោក​គូសបញ្ជាក់​ប្រាប់ AFP ថា ការ​រត់ចោលជួរ និង​ការ​ស្លាប់​របស់​កង​ទាហាន ធ្វើ​ឱ្យ​ចំនួន​កងទ័ព​ស៊ី​រី​ដែល​កាលពី​ឆ្នាំ​២០១១ មាន​ដល់​ទៅ​៣២៥.០០០​នាក់ មក​នៅ​ត្រឹម​២៩៥.០០០​នាក់​ក្នុង​ឆ្នាំ​២០១២ និង​មក​នៅ​ត្រឹម​ប្រមាណ​១៧៨.០០០​នាក់​ក្នុង​ឆ្នាំ​២០១៣​និង​២០១៤ ។
លោក​បន្ត​ថា ប៉ុន្តែ​កង​ទាហាន​ស៊ី​រី​ពី​១០០.០០០​ទៅ​១៥០.០០​នាក់ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ទីលានប្រយុទ្ធ​ចាប់តាំងពី​២​ឆ្នាំ​មកនេះ ចេះ​សម្រប​ខ្លួន​ទៅ​នឹង​សង្គ្រាម​ទ័ពព្រៃ រហូត​ក្លាយជា​កងកម្លាំង​មួយ​ដែល​សកម្មប្រយុទ្ធ​បំផុត​ប្រសើរ​ជាង​ទាហាន​៣០០.០០០​នាក់ ដែល​ពុំ​ធ្លាប់​ធ្វើ​អ្វី​សោះ​ចាប់តាំងពី​៣០​ឆ្នាំ​មក​ហើយ ។
បន្ទាប់​ពី​រយៈពេល​ជា​ច្រើន​ឆ្នាំ​មាន​ភាព​អសកម្ម ពេល​នេះ​កងទ័ព​ស៊ី​រី​អាច​ប្រឈម​មុខ​ទល់​នឹង​ពួក​បះបោរ​ក្រុម​ផ្សេង​ៗ​តាំងពី​ពួក​បះបោរ​និយម​កណ្តាល គឺ​កងទ័ព​ស៊ី​រី​សេរី រហូត​ដល់​ក្រុម​អ៊ិ​ស្លា​ម​និយម​នៃ​រណសិរ្ស​អ៊ិ​ស្លា​ម ពួក​ជី​ហា​ដ​នៃ​ក្រុម​រណសិរ្ស​អាល់​នូ​ស្ត្រា និង​ពួក​រ៉ា​ឌី​កាល់​ជ្រុល​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា មនុស្ស​ជាង​១៩០.០០០​នាក់ បាន​ត្រូវ​ស្លាប់​តាំងពី​ចាប់ផ្តើម​ជម្លោះ​មក ក្នុង​នោះ​មាន​ទាហាន​៤០.០០០​ន​កា់ និង​ពួក​ជីវពល​ស្និទ្ធ​របប​ស៊ី​រី​២៧.០០០​នាក់ ព្រមទាំង​ពួក​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​៥៥.០០០​នាក់ ។ អង្គការ​នេះ​យល់​ថា តាម​ការ​ពិត​ចំនួន​អ្នក​ស្លាប់មាន​លើស​ពី​នេះ​ទៅ​ទៀត ។

ទោះបី​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ រហូត​មក​ទល់​ពេល​នេះ​កងទ័ព​ស៊ី​រី​បើក​ធ្វើ​យុទ្ធនាការ​ជ្រើសរើស​កងទ័ព ដោយ​ពឹងផ្អែក​លើ​ការ​ចូល​បម្រើ​ទ័ព​ជា​កាតព្វកិច្ច​របស់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពិ​១៩​ឆ្នាំ ដល់​៥០​ឆ្នាំ រយៈពេល​១៨​ខែ ។កាលពី​ស​ប្តា​ហ៍​មុន​ជា​រឿង​ពុំ​ធ្លាប់​មាន គណៈកម្មាធិការ​កណ្តាល​បង្រួបបង្រួម​ប្រជាជន​បាន​អំពាវនាវ​ឱ្យ​មានការ​កេណ្ឌ​ប្រមូល​ទ័ព​ជា​ទូទៅ ដោយ​ស្នើ​ដល់​ប្រជាជន​មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៥០​ឆ្នាំ ឱ្យ​ចូល​បម្រើកងទ័ព ។

ក្នុង​បណ្តា​ខែ​ដំបូង​នៃ​ជម្លោះ កងទ័ព​ស៊ី​រី​បាត់បង់​ការ​ត្រួតត្រា​ដែនដី​យ៉ាង​ធំ តែ​កងទ័ព​នោះ​អាច​វាយ​ដណ្តើម​យក​វិញ​បាន​មួយ​ផ្នែក​កាលពី​ឆ្នាំទៅ​មិ​ញ ពិសេស​ជុំវិញ​ទីក្រុង​ដា​ម៉ាស់ និង​ទីក្រុង​ហូ​ម ។ ការ​ដណ្តើម​បាន​ជ័យជម្នះ ដោយសារ​សមត្ថភាព​សម្រប​បាន​នឹង​សង្គ្រាម​បែប​ក្លា​សុ​ិ​ក កំណត់​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក ឬ​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង និង​ការ​សម្រប​បាន​ជាមួយ​សង្គ្រាម​ក្នុង​ទីក្រុង ដែល​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​មាន​ជំនាញ​បែប​នោះ ផ្តល់​បណ្តា​បទ​ពិសោធន៍ ។

លោក Neguizlan និយាយ​ទៀត​ថា បណ្តា​កងវរសេនាតូច​របស់​កងទ័ពជើងគោក​ស៊ី​រី ត្រូវ​បំបែក​ជា​កងឯកភាព​តូច​ៗ​ងាយ​ចល័ត ។ បណ្តា​មេបញ្ជាការ​ចំណាស់​ៗ​ដែល​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការងារ​ត្រូវ​ដក​ចេញ ហើយ​បញ្ចូល​បណ្តា​នាយទាហាន​វ័យក្មេង​ៗ​ឱ្យ​ទទួលខុសត្រូវ​លើ​បណ្តា​ប្រតិបត្តិការ​យោធា ។ វរសេនីយ៍ឯក​ជំនាន់​ថ្មី​ម្នាក់​ឈ្មោះ Souhail Al-Hassan មាន​រហស្សនាម​ថា «​ខ្លា​» ត្រូវ​បាន​គេ​ឱ្យ​ដឹង​នាំ​កងទ័ព​ចំនួន​៤.០០០​នាក់ ធ្វើ​ប្រតិបត្តិការ​យ៉ាង​ប្តូរផ្តាច់​មួយ វាយ​បើកផ្លូវ​ថ្នល់​ទៅ​កាន់​ក្រុង​អា​ឡែ​ប ដែល​ធ្លាក់​ក្នុង​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម ហើយ​វាយ​ដណ្តើម​យក​ក្រុង​ធំ​ទី​២​នោះ មក​វិញ ។

ពួក​ឧទ្ទាម​ត្រួតត្រា​ដែនដី​ភាគច្រើន​នៃ​ខេត្ត Idleb ពាក់កណ្តាល​នៃ​ក្រុង​អា​ឡែ​ប និង​ស្ទើរ​ទាំងស្រុង​នៃ​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ មួយ​ផ្នែក​នៃ​ជាយក្រុង​ដា​ម៉ាស់ និង​ក្រុង​ដី​រ៉ា​អា ។ ចំណែក​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វិញ កាន់កាប់​ខេត្ត​រ៉ា​កា ភាគ​ខាងជើង​ស៊ី​រី ព្រមទាំង​មួយ​ផ្នែក​ធំ​នៃ​ខេត្ត​សំបូរ​ប្រេងកាត Deir Ezzor ភាគ​ខាងកើត​ប្រទេស ។ ក្នុង​រយៈពេល​ឆាប់់ ឬ​រយៈពេល​យូរ​មធ្យម​មើលទៅ​លោក​ប្រធា​នាធិបតី បា​ចា អាល់​អាសា​ដ ពុំ​ទាន់​អាច​កម្ទេច​ការ​បះបោរ ហើយ​ដណ្តើម​យក​បណ្តា​ដែនដី​ដែល​ពួក​ឧទ្ទាម​កាន់កាប់​បាន​វិញ​ឡើយ ។ លោក Stephen Biddle អ្នក​ជំនាញការ​នៅ​ក្នុង​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ​របស់​អា​មេ​រិ​ក​ព្យាករណ៍​ថា សង្គ្រាម​នៅ​ស៊ី​រីនឹង​ជា​សង្គ្រាម​រយៈពេល​យ៉ាង​យូរ​មួយ ព្រោះ​ជម្លោះ​បែប​នេះ​ពុំ​ងាយ​បញ្ចប់ ហើយ​អាច​មាន​រយៈពេល​យ៉ាងតិច​ពី​៧​ទៅ​១០​ឆ្នាំ ឬ​អាច​មួយ​ជំនាន់​មនុស្ស​ទៀត​ផង ៕