ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ផ្លូវ​សាធារណៈ​ឱ្យ​​អាជីវករ​លក់ដូរ​ស្ទះចរាចរ​រាល់ថ្ងៃ ​ប្រជាពលរដ្ឋសំណូមពរ​ឱ្យ​​អាជ្ញាធរ​អន្តរាគមន៍​បើកផ្លូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​ផ្លូវ​មួយ​ខ្សែ​ជាប់​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ ​ស្ថិត​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ ត្រូវ​បាន​អាជីវករ​នាំ​គ្នា​លក់​ដូរ​​បិទផ្លូវ​បង្ក​ឱ្យ​​កកស្ទះ​ចរាចរ​ជា​រៀងរាលថ្ងៃ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ក៏ដូច​​ជា​ម្ចាស់​រោងចក្រកាត់ដេរ​មានការ​ថ្នាំងថ្នាក់​យ៉ាង​ខ្លាំង​ហើយ​ទទូច​សុំ​ឱ្យ​​​អាជ្ញាធរ​សង្កាត់ ខណ្ឌ​​ជួយ​អន្តរាគមន៍​បើកផ្លូវ​នេះ​ឡើង​វិញ​ផង​។

តាម​ប្រជាពលរដ្ឋ​ឱ្យ​​ដឹង​ថា​ កំណាត់​ផ្លូវ​​នៅជាប់​ផ្សារ​ធំ​ទួល​សង្កែ​ផ្នែក​ខាងលិចនេះ​ ​ត្រូវ​បាន​អាជីវករ​ធ្វើ​រោងនិង​​ដាក់​តាំង​ទំនិញ​លក់ដូរ​ ​ហើយ​ហៀរ​បិទ​ជិត​ផ្លូវ​​ស្ទើរតែ​ទាំងស្រុង​តាំងពី​ព្រឹក​រហូត​ដល់​យប់ ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដំណើរជា​ពិសេស​អ្នក​ដែល​មាន​លំនៅ​ក្បែរ​នោះ​​មានការ​លំបាក​ចេញចូល​ជា​ខ្លាំង​ ព្រោះតែ​ការ​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម​។​

ទន្ទឹម​ការ​យក​ចិញ្ចើម​ និង​ដងផ្លូវ​ធ្វើ​អាជីវកម្ម​នេះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា អាជ្ញាធរ​សង្កាត់​គឺ​លោក​ចៅសង្កាត់​រង​២​នាក់ វាស់​វែង​​ចិញ្ចើម​ផ្លូវ​ឱ្យ​​អាជីវករ​លក់ដូរ​ជា​ថ្នូរ​នឹង​ប្រាក់​ទើប​ជា​ហេតុ​ឱ្យ​អាជីវករ​លក់ដូរ​លើ​ដងផ្លូវ​បែប​នេះ​ ហើយ​សូ​ម្បី​តែលោក​ចៅសង្កាត់​ទួល​សង្កែ​ក៏​បាន​ដឹង​ដែរ​តែ​​និយាយ​មិន​ចេញ​។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក​អភិបាល​ខណ្ឌឫស្សីកែវ ​មេត្ដាពិនិត្យ ​និង​រៀបចំ​សណ្ដាប់ធ្នាប់​និង​ជួយ​រុះរើ​រោង​លក់ដូរ​លើ​ចិ​ញ្ចើម​​​ផ្លូវ​ចេញ​ពីលើ​ដងផ្លូវ​ ដើម្បីឱ្យ​​អ្នកដំណើរ​ចេញចូល​ផង​។

គួរ​បញ្ជាក់​ថា​ កំណាត់​ផ្លូវ​នេះ​ត្រូវ​បានគេ​ធ្វើ​រោង​លក់ដូរ​ជា​យូរ​ឆ្នាំ​មក​ហើយ ដែល​កាល​ពី​​លោក​​ ឃ្លាំង ហួត​ នៅ​ជា​អភិបាល​ខណ្ឌ ​បានចុះ​ទៅ​រុះរើ​តូច​ និង​រោង​លក់ដូរ​ទាំងនេះ​ម្តង​មក​ហើយ​ តែ​ក្រោយមក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​អនុញ្ញា​ត​​និង​បណ្តែតបណ្តោយ​ឱ្យ​អាជីវករ​លក់ដូរ​ឡើង​វិញ​ជា​ហេតុ​ធ្វើ​ឱ្យ​​បិទផ្លូវ​តែ​ម្តង​៕