ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​1​រូប​ទទួលមរណភាព

9 ឆ្នាំ មុន

អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​១​រូប​លោក GOUGH WHITLAM ដែល​ជា​អ្នកធ្វើការ​កែទម្រង់​យ៉ាង​ខ្លាំង​នៅ​អូស្ត្រាលី ហើយ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០ នោះ​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២១ តុលា ក្នុង​ជន្មាយុ​៩៨​ឆ្នាំ ។
ក្នុង​សេចក្តី​ប្រកាស​មួយ​គ្រួសារ WHITLAM បញ្ជាក់​ថា ឪពុក​របស់​យើង​លោក GOUGH WHITLAM បាន​ទទួលមរណភាព​ហើយ

អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​១​រូប​លោក GOUGH WHITLAM ដែល​ជា​អ្នកធ្វើការ​កែទម្រង់​យ៉ាង​ខ្លាំង​នៅ​អូស្ត្រាលី ហើយ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០ នោះ​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២១ តុលា ក្នុង​ជន្មាយុ​៩៨​ឆ្នាំ ។
ក្នុង​សេចក្តី​ប្រកាស​មួយ​គ្រួសារ WHITLAM បញ្ជាក់​ថា ឪពុក​របស់​យើង​លោក GOUGH WHITLAM បាន​ទទួលមរណភាព​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា ក្នុង​ជន្មាយុ​៩៨​ឆ្នាំ ។

សេចក្តី​ប្រកាស​នេះ​បន្ត​ថា ឪពុក​ជាទី​ស្រឡាញ់ ហើយ​រួសរាយ​រាក់ទាក់​របស់​យើង ជា​អ្នក​ជួយ​បំពេញ​បំណងប្រាថ្នា​សម្រាប់​យើង និង​សម្រាប់​គ្រួសារ​យើង ព្រមទាំង​សម្រាប់​ប្រជាជន​អូស្ត្រាលី​ជា​ច្រើន​លាន​នាក់ ។បណ្តា​មេដឹកនាំ​នយោបាយ​អូស្ត្រាលី​បច្ចុប្បន្ន​ភ្លាម​ៗ​បាន​ចូលរួម​សម្តែង​មរណទុក្ខ​ជូន​ចំពោះ​គ្រួសារ​លោក GOUGH WHITLAM ។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​តូ​នី​អាប់​បុត ចាត់​ទុក​លោក GOUGH WHITLAM ជា «​យក្ស​នៃ​សម័យកាល​របស់​លោក​» ។

ចំណែក​លោក BILL SHORTEN មេដឹកនាំ​គណបក្ស​ការងារ​អូស្ត្រាលី​ថ្លែង​ថា ពេល​នេះ​គណបក្ស​ដែល​ខ្ញុំ​ដឹកនាំ គឺ​គណបក្ស​ការងារ​បាន​បាត់បង់​យក្ស​មួយ ។ ខ្ញុំ​យល់​ថា ទោះជា​យើង​មាន​និន្នាការ​នយោបាយ​ខុស​គ្នា តែ​យើង​អាច​និយាយ​ថា ប្រជាជាតិ​យើង​បាន​បាត់បង់​មនុស្ស​ដ៏​សំខាន់​មួយ​រូប ។លោក GOUGH WHITLAM ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​២១ របស់​អូស្ត្រាលី​កាលពី​ឆ្នាំ​១៩៧២ ហើយ​៣​ឆ្នាំ​ក្រោយមក​លោក​ប្រកាស​ពី​ការ​កែទម្រង់​សង្គម​ដ៏​ចម្រូងចម្រាស់​យ៉ាង​ខ្លាំង​ដូច​ជា ការ​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ជាដើម ។ អាណត្តិ​របស់​លោក​ត្រូវ​កាត់​ផ្តាច់​ដោយ​អគ្គ​រដ្ឋបាល​លោក JOHN KERR ដោយសារ​វិបត្តិ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​១៩៧៥ ។បន្ទាប់​ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ចិន លោក GOUGH WHITLAM ក៏​សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ប៉េ​កាំ​ង ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ដំបូង​គេ​ដែល​មក​កាន់​ប្រទេស​ចិន ៕