ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពេទ្យ​ល្បឿន​លឿន​គ្រោង​អនុញ្ញាត​ឱ្យ​ប្រើ​ក្នុង​ក្រុង​ឌូ​បៃ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម

9 ឆ្នាំ មុន

រដ្ឋាភិបាល​ឌូ​បៃ ក្រោម​ការ​ដឹកនាំ​របស់លោក Sheikh Mohammed Bin Rashid Al Maktoum បាន​បង្ហាញ​ក្រុម​សង្គ្រោះ​បន្ទាន់​ចល័ត​ដោយ​ប្រើ​រថយន្ត​ល្បឿន​លឿន​«Lotus Fvora » ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ដែល​ក្រុម​ជួយ​សង្គ្រោះ​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​យឺតយ៉ាវ​ហើយ​ឥរិយាបថ​ចុង​ក្រោយ​នេះ​តម្រូវ​ឱ្យ​ក្រុម​សង្គ្រោះ​បន្ទាន់​របស់​ឌូ​បៃ​ក្លាយជា​អង្គភាព​សង្គ្រោះ​បន្ទាន់​លឿន​

រដ្ឋាភិបាល​ឌូ​បៃ ក្រោម​ការ​ដឹកនាំ​របស់លោក Sheikh Mohammed Bin Rashid Al Maktoum បាន​បង្ហាញ​ក្រុម​សង្គ្រោះ​បន្ទាន់​ចល័ត​ដោយ​ប្រើ​រថយន្ត​ល្បឿន​លឿន​«Lotus Fvora » ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ដែល​ក្រុម​ជួយ​សង្គ្រោះ​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​យឺតយ៉ាវ​ហើយ​ឥរិយាបថ​ចុង​ក្រោយ​នេះ​តម្រូវ​ឱ្យ​ក្រុម​សង្គ្រោះ​បន្ទាន់​របស់​ឌូ​បៃ​ក្លាយជា​អង្គភាព​សង្គ្រោះ​បន្ទាន់​លឿន​បំផុត​នៅ​លើ​ពិភពលោក ។

តាម​របាយការណ៍​ពី​ក្រុង​ឌូ​បៃ​របស់​អេ​មី​រ៉ាត អា​រ៉ាប់​រួម បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សេវា​អង្គភាព​សង្គ្រោះ​បន្ទាន់​ល្បឿន​លឿន​ដោយ​រថយន្ត Lotus Evora របស់​អង់គ្លេស​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​ប្រហែល​២៦១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ធ្វើជា​រថយន្ត​ប្រចាំ​អង្គភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រអ៊ូរទាំ​របស់​អ្នកស្រុក​ដែល​រិះគន់​ថា រថយន្ត ពេទ្យ​ក្រុង​ឌូ​បៃ​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​យឺតយ៉ាវ ។ មានការ​រំពឹង​ទុក​ថា រថយន្ត​ដ៏​ទំនើប​នេះ​នឹង​ជួយ​ក្រុម​ជួយ​សង្គ្រោះ​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​ក្នុង​រយៈពេល​ត្រឹមតែ​ពី​៣​ទៅ​៤​នាទី​ប៉ុណ្ណោះ ។

តាម​របាយការណ៍​បញ្ជាក់​ថា អាជ្ញាធរ​ឌូ​បៃ​បាន​ទិញ​រថយន្ត​ខាងលើ​ធ្វើការ​កែ​ច្នៃ​ជា​រថយន្ត​ពេទ្យ​Ambulance មួយ​គ្រឿង​ថ្លៃ​១៦០.០០០​ដុល្លារ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដំណាច់ឆ្នាំ​២០១៤​ខាង​មុខ​នេះ ប៉ុន្តែ​ក្នុង​របាយការណ៍​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ទិញ​ប៉ុន្មាន​គ្រឿង​នៅឡើយ​ទេ ។ដំណាក់កាល​ដំបូង​អាជ្ញាធរ​ក្រុង​ត្រៀម​ហ្វឹកហាត់​ពី​ការ​បើកបរ​រថយន្ត​ខាងលើ​ដល់​មន្ត្រី​ក្នុង​អង្គភាព​សង្គ្រោះ​បន្ទាន់​ចំនួន​៥០​នាក់​ដើម្បី​ឱ្យ​មន្ត្រី​ទាំងនោះ​មាន​លក្ខណៈ​ជំនាញ​ក្នុង​ការ​បើកបរ​រថយន្ត​ខាងលើ ៕