ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រថយន្ត​នៅ​ហុងកុង​និង​តៃវ៉ាន់​ត្រូវប៉ាន់​Lexus NX​ម៉ូ​ដែល​ទើប​ចេញ​ថ្មី​សេ​៊​រី​2015

9 ឆ្នាំ មុន

ក្នុងអំឡុងពេល​ចុង​ក្រោយ​នេះ​ការ​លក់​រថយន្ត​ថ្មី​ក្នុង​ទីក្រុង​ហុងកុង​និង​កោះ​តៃវ៉ាន់​ហាក់​មាន​ស្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ហើយ​ម៉ូ​ដែល​ដែល​គេ​ពេញ​និយម​ប្រើប្រាស់​និង​មាន​កំណើន​ទីផ្សារ​មាន​សន្ទុះ​ជាងគេ​នោះ​គឺ​Lexus NX ដែល​ទើបនឹង​ចេញ​ថ្មី​ស៊េរី​២០១៥ តែ​ម្ដង ។

ក្នុងអំឡុងពេល​ចុង​ក្រោយ​នេះ​ការ​លក់​រថយន្ត​ថ្មី​ក្នុង​ទីក្រុង​ហុងកុង​និង​កោះ​តៃវ៉ាន់​ហាក់​មាន​ស្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ហើយ​ម៉ូ​ដែល​ដែល​គេ​ពេញ​និយម​ប្រើប្រាស់​និង​មាន​កំណើន​ទីផ្សារ​មាន​សន្ទុះ​ជាងគេ​នោះ​គឺ​Lexus NX ដែល​ទើបនឹង​ចេញ​ថ្មី​ស៊េរី​២០១៥ តែ​ម្ដង ។

បើ​និយាយ​ពី​ក្រុង​ហុងកុង​ការ​លក់​រថយន្ត​ថ្មី​កើនឡើង​២៦%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែកញ្ញា​ឬ​ស្មើនឹង​រថយន្ត​ដែល​ចុះបញ្ជី​ចំនួន​៥.៣៣៥​គ្រឿង ខណៈ​គិត​ពី​ដើមឆ្នាំ​រហូត​មក​ទល់​បច្ចុប្បន្ន​បរិមាណ​ចុះបញ្ជី​សរុប​មាន​៣៩.៦៧៨​គ្រឿង កើន​១៤% ធៀប​នឹង​ឆ្នាំ​២០១៣ ។ ក្នុង​នោះ​លំដាប់​ម៉ូ​ដែល​មាន​ហាងឆេង​ឬ​ទទួល​បានការ​បញ្ជា​ទិញ​ច្រើន​រហូត​មក​ដល់​ពេល​នេះ​គឺ​Toyota Hiace, Crown LPG Taxi និង​Noah មាន​អត្រា​ខ្ពស់​ជាងគេ ។ នៅ​គ្រានោះ​ដែរ​Mercedes CLA ក៏​បាន​ប្រែ​ក្លាយជា​រថយន្ត​ប្រភេទ​ទេសចរណ៍​ដែល​គេ​និយម​ជិះ​ច្រើន​បំផុត​ទី​២ លើ​ទីផ្សារ​ហុងកុង ។ ដោយឡែក​ចំពោះ​រថយន្ត​ដែល​មាន​រូបឆោម​លេចធ្លោ​បំផុត​ដំបូង​គេ​ប្រចាំ​ក្រុង​ហុងកុង​គឺ​Lexus NX ដែល​បាន​ជាប់​ជា​រថយន្ត​លំដាប់​ល្អ​បំផុត​លើ​ពិភពលោក​លេខ​រៀង​ទី​២២ នៅ​តៃវ៉ាន់​និង​ទី​១៩ នៅ​ហុងកុង ។

ឯ​ទីផ្សារ​លក់​រថយន្ត​ថ្មី​នៅ​កោះ​តៃវ៉ាន់​ឯ​ណ្ណោះ​វិញ​បាន​ហក់​ឡើង​ខ្ពស់​២០%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែកញ្ញា​ជាមួយនឹង​បរិមាណ​រថយន្ត​ដែល​បាន​ចុះបញ្ជី​ចំនួន​៣៤.៧៤៦​គ្រឿង និង​គិត​ចាប់ពី​ដើមឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​សរុប​មាន​ចំនួន​៣១៣.៧៤៦​គ្រឿង កើន​១៥% ធៀប​នឹង​ឆ្នាំ​២០១៣ ។ ជាមួយ​គ្នា​នោះ​ដែរ​Toyota  គឺជា​អធិរាជ​លើ​ដងផ្លូវ​ម្ដង​ហើយ​ម្ដងទៀត ឯ​អ្នក​តាម​ពីក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​គឺ Nissan /Infiniti , Mitsubishi /CMC ,Ford  និង​Mercedes ជាដើម ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​រថយន្ត​ដែល​បាន​បង្កើត​ភាព​អស្ចារ្យ​ខណៈ​ពេល​នៃ​ការ​បង្ហាញ​វត្តមាន​លើ​កោះ​តៃវ៉ាន់​នោះ​គឺ Lexus NX ស៊េរី​២០១៥ ដែល​បាន​នាំមុខ​នូវ​ការ​លក់​ពេញ​មួយ​ខែ​ដំបូង​ក្នុង​ចំណាត់ថ្នាក់​លំដាប់​កំពូល​៥០​ម៉ូ​ដែលប្រចាំ​តំបន់​នេះ ។ ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ពី​យីហោ​ឬ​ម៉ូ​ដែល​រថយន្ត​ណាខ្លះ​មាន​ហាងឆេង​ខ្ពស់​ជាងគេ​ប្រចាំ​តំបន់​ទាំង​ពី​ខាងលើ​សូម​ពិនិត្យ​តួលេខ​នៃ​អត្រា​លក់​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៤ ៖

ក​- ទីផ្សារ​ហុងកុង
១- យីហោ​រថយន្ត​លក់ដាច់​ជាងគេ ៈ
១-Toyota   លក់​បាន​១.២៧៦​គ្រឿង ,២-Mercedes  (៦៥៤​គ្រឿង​),៣-BMW
(៦២៥),៤-Isuzu (៤៩៧),៥-Volkswagen (២៨៨),៦- Nissan  (២៨៨),៧-Audi  (២៣១),៨-Honda  (២២៧),៩-Lexus (១៤៨),១០-Hyundai (១៤៤),១១-Hino
(១២៦) ,១២-Porsche (១០៥) ,១៣-Mazda (៨០),១៤-Kia  (៧៣),១៥-Ford (៦៥),១៦-Volvo  (៥៨),១៧-Land  Rover (៥៧) ,១៨- Scania (៥៦),១៩- Mini (៥៥),២០-Mitsubishi Fuso  (៤៣​គ្រឿង​) ។

២-​ម៉ូ​ដែល​លក់ដាច់​ជាងគេ ៈ
១-Toyota  Hiace លក់​បាន​៣៨៨​គ្រឿង​,២-Toyota  Crown LPG Taxi (២០៣),៣-Toyota  Noah (២០០),៤-Mercedes  CLA-Class  (១៤៣),៥-BMW  5Series
(១៤០),៦-BMW X5 (១២៥),៧-Mercedes   E-Class  (១២១),៨-Hyundai  H1 (១១៥) ,៩-BMW   3 Series (១១១),១០-Mercedes C-Class (១០៦),១១-Volkswagen   Golf
(១០៥),១២-Honda  Jazz (៩០),១៣-Nissan  Uran (៩៨),១៤-Nissan Serena  (៨៨),១៥-Toyota Wish  (៧៩),១៦-BMW 4 Series (៧៨) ,១៧-Mercedes   S-Class (៧៦),១៨-Toyota   Ractis  (៧៥),១៩-Lexus NX  (៧៥) ,២០-Audi   A3 (៧៣) ។

ខ​-​ទីផ្សារ​តៃវ៉ាន់
១-​យីហោ​រថយន្ត​លក់ដាច់​ជាងគេ
១-Toyota លក់​បាន​១០.២៨០​គ្រឿង ,២- Nissan  /Infiniti (៣.៦៧០),៣-Mitsubishi  / CMC (៣.៥៧៧),៤-Ford (១.៩២២),៥-Mercedes (១.៧៨៤),៦- Honda (១.៥៩៨),៧-Vol  kswagen (១.៤៨៥),៨-BMW (១.៤៧៦),៩-Lexus (១.១៩៥),១០-Hyundai  (១.១៥០) ។
២-​ម៉ូ​ដែល​លក់ដាច់​ជាងគេ ៈ

១-Toyota Corolla  លក់​បាន ៣.៤៤៥​គ្រឿង ,២-Toyota Yaris (១.៧២៨),៣-Toyota  Wish  (១.១៩៧) ,៤-   Nissan  Tiida (១.១៩៣),៥-Toyota  RAV4 (១.១៤០),៦-Toyota  Vios (១.០៨៣),៧-CMC  Veryca (១.០៦២),៨-Nissan  Livina  (៩៤១),៩-Honda CR-V  (៩១៦),១០-Nissan   Sentra 
(៨៥៩),១១-Ford  Focus (៨៤៦),១២-CMC  Delica (៧៧៤),១៣-Toyota  Camry (៧៣២),១៤- Luxgen  U6 Turbo  (៦២៩),១៥-Honda  Civic (៤៨៤),១៦-Mercedes   E-Class  (៤៧៨),១៧-Hyundai Elantra
(៤៧៥),១៨-Toyota Innova (៤៧២),១៩-Ford Kuga (៤៤៩),២១-BMW 5Series
(៤៣៣),២០-Mercedes C-Class (៤៣៤),២២- Lexus  NX  (៤៣២) ៕