ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អា​គ័​រ​ត្លុង​ចាប់ផ្តើម​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​2014​នៅ​ថ្ងៃស្អែក​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​អា​គ័​រ​ត្លុង​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤ នា​ថ្ងៃ​ទី​២៤ តុលា ស្អែក​នេះ​ហើយ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង ឱ្យ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត មុន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី នា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​អា​គ័​រ​ត្លុង​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤ នា​ថ្ងៃ​ទី​២៤ តុលា ស្អែក​នេះ​ហើយ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង ឱ្យ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត មុន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី នា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។

ការ​ប្រកួត​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​២៦ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​៧​ព្រឹក នៅ​អាង​ហែល​ទឹក និង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​មាន​កីឡាករ​-​កីឡាការិនី​ជាង​១០០​នាក់​ចូលរួម​ប្រកួត ។ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​លោក ងិ​ន សុខ​បញ្ញា បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទ្រី​យា​៉​ត្លុង​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ទេព​កោសល្យ និង​សមត្ថភាព​ពិតប្រាកដ​ដែល​អាច​ក្លាយជា​ជើង​ខ្លាំង​ប្រចាំ​ព្រឹត្តិការណ៍ និង​ជា​ឱកាស​ឱ្យ​យើង​រក​ឃើញ​នូវ​ថ្នាល​ជំនាន់​ក្រោយ​សម្រាប់​ប្រភេទ​កីឡា​ដែល​មាន​ប្រជាប្រិយ​នេះ ។

លោក​អគ្គ​លេខា​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​រូប​នេះ បាន​បន្ថែម​ទៀត​ថា ប្រភេទ​កីឡា​មួយ​នេះ​គឺ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះជា​ទើបនឹង​ចាប់ផ្តើម​រយៈពេល​ខ្លី​ក៏​ដោយ ជា​ពិសេស​ក៏​មានការ​ចូល​ចិត្ត​លេង​ពី​សំណាក់​ភ្ញៀវ​បរទេស​ទៀត​ផង ។ ប្រភេទ​កីឡា​អា​គ័​រ​ត្លុង (​ហែល​ទឹក​+​រត់ប្រណាំង​) នេះ​វា​ស្ថិត​នៅ​ក្នុង​ចំណោម​កីឡា​២​ប្រភេទ​ទៀត​ដូច​ជា​កីឡា​ឌូ​អា​ត្លុង ដែល​មាន​២​វិញ្ញាសា (​រត់ប្រណាំង​+​ជិះ​កង់​) និង​កីឡា​ទ្រី​យ៉ា​ត្លុង​មាន​៣​វិញ្ញាសា (​រត់ប្រណាំង​+​ជិះ​កង់​+​ហែល​ទឹក​) ។
លោក​បន្ត​ថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​វិញ្ញាសា​ដ៏​កំពុង​តែ​ពេញ​និយម​នេះ ចូល​ទៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ ។ អ្វី​ដែល​ជា​ចំណុច​សំខាន់ និង​រឹតតែ​ធ្វើ​ឱ្យ​យើង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នោះ គឺ​នា​ឆ្នាំ​២០១៥​ខាង​មុខ ប្រភេទ​កីឡា​នេះ​ចាប់ផ្តើម​មាន​វត្តមាន​ជា​លើក​ទី​១​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ចូល​មក​ដល់​ក្នុង​ខែតុលា​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា មាន​ភាព​មមាញឹក​ជា​ខ្លាំង ដោយ​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​លើ​ប្រភេទ​កីឡា​ជា​ច្រើន​ដូច​ជា តេ​ក្វា​ន់​ដូ​, ល្បុក្កតោ​, ប្រដាល់ វាយ​សី និង​កីឡា​អា​គ័​រ​ត្លុង​នេះ​ជាដើម ។ ដោយ​ក្នុង​នោះ​ប្រភេទ​កីឡា​ខ្លះ​មិន​ទាន់​បាន​បញ្ចប់​ផង កីឡា​មួយ​ប្រភេទ​ទៀត​ក៏​ចាប់ផ្តើម​បើក​ការ​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង​ប្រចាំ​ប្រភេទ​កីឡា​របស់​ខ្លួន​តែ​ម្តង ។ សូម​បញ្ជាក់​ថា វិញ្ញាសា​នៃ​ការ​ប្រកួត​ចែក​ចេញ​ជា​៣​គឺ​៖ ១-​វិញ្ញាសា​អា​គ័​រ​ត្លុង​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ (​បុរស​-​នារី​) ៈ អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​១៥០​ម៉ែត្រ និង​រត់​ចម្ងាយ​២.៦០០​ម៉ែត្រ ។ ២-​វិញ្ញាសា​អា​គ័​រ​ត្លុង​ប្រភេទ​អាយុ​១៨​ឆ្នាំ​ឡើង (​បុរស​) ៈ អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​២៥០​ម៉ែត្រ និង​រត់​ចម្ងាយ​៤.០០០​ម៉ែត្រ និង៣-​វិញ្ញាសា​អា​គ័​រ​ត្លុង មិន​កំណត់​អាយុ (​បុរស​) ៈ អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​៧៥០​ម៉ែត្រ និង​រត់​ចម្ងាយ​៥.០០០​ម៉ែត្រ ៕