ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ វគ្គ​3 នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN នា​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣ នៅ​លើ​សង្វៀន CTN នា​ថ្ងៃអាទិត្យ ទី​២៦ តុលា ស​ប្តា​ហ៍​នេះ​មាន​ទាំងអស់​៤​គូ និង​៣​ប្រភេទ​ទម្ងន់ ក្នុង​នោះ​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ ទម្ងន់​៦០​គីឡូក្រាម​មាន​១​គូ និង​ទម្ងន់​៥៧​គីឡូក្រាម​មាន​១​គូ ។ ការ​ប្រកួត​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ គូ​ខ្លះ​ធ្វើ​ឡើង​បង្គ្រប់កិច្ច ឯ​គូ​ខ្លះ​ទៀត​ធ្វើ​ឡើង​ដើម្បី​ប្រជែង​យក​តំណែង​លេខ​១ ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្លួន​បុ​៉​ណ្ណោះ​ដោយសារ​កីឡាករ​ដែល​ជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត គេ​រក​ឃើញ​អស់ហើយ ។

ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ដែល​មាន​២​គូ​នោះ​តម្រូវ​ទៅ​លើ​កីឡាករ​ថៃ រិ​ទ្ធី មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​យុ​៉​ន សំអាត មក​ពី​ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង និង​កីឡាករ​វុ​៉​ន ម៉​ន មក​ពី​ក្លិប​ខេត្តព្រះវិហារ ប្រកួត​ជាមួយ​កីឡាករ​រ៉ា​ក់ វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ សម្រាប់​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មក​ដល់​ពេល​នេះ គេ​បាន​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អស់ហើយ នោះ​គឺ​ថៃ រិ​ទ្ធី​, រ៉ា​ក់ វិ​ឆ័​យ​, ហ៊ុន គិរី (​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​) និង​រិ​ន សា​រដ្ឋ (​ក្លិប​ខេត្តព្រៃវែង​) ។ ដូច្នេះ យុ​៉​ន សំអាត និង​វុ​៉​ន ម៉​ន ដែល​ជា​គូប្រកួត​របស់​ពួក​គេ​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ទោះ​ប្រកួត​ឈ្នះ​លើក​នេះ​ក្តី ។

ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​តម្រូវ​ទៅ​លើ​កីឡាករ​ព្រីង ដា​រិ​ន មក​ពី​ក្លិប​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡា​សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ ព្រីង ដា​រិ​ន ក្លាយជា​បេក្ខភាព​១​រូប​ដែល​មានសំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​៣​រូប​ទៀត គឺ​ចាន់ សំអាត មក​ពី​ក្លិប​ខេត្តព្រះវិហារ​, ឈាន ហំ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ថៃ ប៊ុ​ន​ត​ត មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ។ ដូច្នេះ សុខ វាសនា ដែល​ជា​គូប្រកួត​របស់​គេ ក៏​បាន​ជ្រុះ​ចេញ​ត្រឹម​វគ្គ​នេះ​ដោយ​ស្វ័យប្រវត្តិ​ដែរ បើ​ទោះជា​ប្រកួត​ឈ្នះ​លើក​នេះ​ក្តី ។

ចំណែក​ការ​ប្រកួត​ក្នុង​ប្រ​ភេ​ត​ទម្ងន់​៥៧​គីឡូក្រាម​ដែល​ជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ឡុ​ង ប៊ុ​ន​យី​ម មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​មុ​៉​ន រតនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​នោះ គឺ​ធ្វើ​ឡើង​ដើម្បី​ដណ្តើម​តំណែង​លេខ​១ ក្នុង​ប្រភេទ​ទម្ងន់​របស់​ពួក​គេ​បុ​៉​ណ្ណោះ ។ កីឡាករ​ទាំង​២​រូប​បាន​ក្លាយជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​២​រូប​ទៀត គឺ​ស៊ឹ​ម ប៊ុ​ន​ស្រ៊​ន់ មក​ពី​ក្លិប​ខេត្តកំពង់ចាម និង​ខុន​បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ ៕