ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​៣​ឆ្នាំ​២០១៤ សត្វ​ផ្សោត​ទឹកសាប​ខេត្ត​ក្រចេះ​ងាប់​ចំនួន​៤​ក្បាល កើន១ក្បាលលើស​ឆ្នាំ​២០១៣

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ មន្ត្រី​អង្គការ​នានា​ពាក់​ព័ន្ធនឹង​គំរោងការ​អភិរក្ស​សត្វ​ផ្សោត​បាន​សម្តែងនូវ​ការ​ព្រួយ​បារ​ម្ភទៅ​លើការ​បាត់បង់​​​សត្វ​ផ្សោត​ទឹកសាប ទន្ទឹម​នឹង​ក្នុង​អំឡុង​ត្រីមាស ទី​៣​ចាប់ពី​ដើមឆ្នាំ​២០១៤ មកនេះ មាន​សត្វ​ផ្សោត​តូច​-ធំ​ចំនួន​៤​ក្បាល​រស់នៅ​អន្លង់​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​មូលហេតុ​ដែល​បង្ក ​គឺ​ត្រូវ​បាន​គេ​រក​ឃើញថា ភាគច្រើន​បណ្តាល​មក​ពី​ជាប់​មង​។

សាកសព​សត្វ​ផ្សោត​ញី​មួយ​ក្បាល​ថ្មី​ទៀត ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​មេគង្គ​នៅ​ចំណុច​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ​តុលា​។ ទោះបី​​យ៉ាងណា​អាជ្ញាធរមិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ងាប់​របស់​ថ​និកសត្វ​មួយ​ក្បាល​នេះនៅ​ឡើយទេ ​។ ដោយ​គ្រាន់តែ​សាកសព​សត្វផ្សោត​នេះ ត្រូវ​អាជ្ញាធរ​ចុះ​ស្រង់​ពី​ក្នុង​ទន្លេយក​មក​វេច​ខ្ចប់​ច្រក​ថង់​ផ្លាស្ទិកដើម្បី​យក​ទៅធ្វើ​កោសល្យ​វិ​ច័យ​រក​មូលហេតុ​នៅ​ការិយាល័យ​របស់​អង្គការ​អភិរក្ស​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក សៀន គិ​ន បាន​ឲ្យ​ដឹង​ថា សាកសព​ផ្សោតមួយ​នេះជា​ផ្សោត​ញី មាន​ទំ​នង់​ជាង​៥០​គីឡូក្រាម និង​មាន​ប្រវែង​១៥០​សង្ទី​ម៉ែត្រ អាច មាន​អាយុ​កាលពី​ពីរទៅ​បី​ឆ្នាំ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព