ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ដោះ​លែង​ជនជាតិ​អា​មេ​រិ​ក​ម្នាក់

9 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ តុលា ពី​ការ​ដោះ​លែង​លោក Jeffrey Powle ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​អា​មេ​រិ​ក​៣​នាក់ ដែល​ជាប់​ឃុំឃាំង​នៅ​កូរ៉េ​ខាងជើង ។លោក Josh Earnest អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​ថា លោក Jeffrey Powle មាន​សុខភាព​ល្អ ហើយ​បច្ចុប្បន្ន​ស្ថិត​នៅ​កោះ​ហ្គា​ម​របស់​អា​មេ​រិ​ក ក្នុង​មហាសមុទ្រ​ប៉ា​សុ​ី​ហ្វិ​ក ។ លោក​ត្រូវ​បាន​កូរ៉េ​ខាង​

សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ តុលា ពី​ការ​ដោះ​លែង​លោក Jeffrey Powle ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​អា​មេ​រិ​ក​៣​នាក់ ដែល​ជាប់​ឃុំឃាំង​នៅ​កូរ៉េ​ខាងជើង ។លោក Josh Earnest អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​ថា លោក Jeffrey Powle មាន​សុខភាព​ល្អ ហើយ​បច្ចុប្បន្ន​ស្ថិត​នៅ​កោះ​ហ្គា​ម​របស់​អា​មេ​រិ​ក ក្នុង​មហាសមុទ្រ​ប៉ា​សុ​ី​ហ្វិ​ក ។ លោក​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ប្រទេស​នេះ ។ អ្នកនាំពាក្យ​រូប​នេះ ភ្លាម​ៗ​បាន​អំពាវនាវ​ឱ្យ​ដោះ​លែង​ជនជាតិ​អា​មេ​រិ​ក​២​នាក់​ទៀត ដែល​នៅ​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ។

អាយុ​៥៦​ឆ្នាំ អតីត​អ្នកទោស​រូប​នេះ​ត្រូវ​បាន​ពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​ម្នាក់ បន្ទាប់​ពី​ការ​ដោះ​លែង រួច​ហាក់ដូចជា​មាន​សុខភាព​ល្អ ។ ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា លោក Jeffrey Powle ត្រូវ​បាន​នាំ​ចេញពី​ក្រុង​ព្យុ​ង​យ៉ាង​តាម​យន្តហោះ​មួយ​គ្រឿង​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន មក​ចុះ​នៅ​កោះ​ហ្គា​ម ។

លោកស្រី Marie Harf អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​សម្តែង​អំណរ​គុណ​ចំពោះ​ប្រទេស​ស៊ុ​យ​អែ​ត ដែល​តំណាង​ឱ្យ​ផលប្រយោជន៍​ការទូត​អា​មេ​រិ​ក នៅ​កូរ៉េ​ខាងជើង ដែល​ជួយ​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​ជនជាតិ​អា​មេ​រិ​ក​រូប​នោះ ។ អ្នកនាំ​ពាក្យ​រូប​នោះ​បន្ត​ថា ចូល​មក​កូរ៉េ​ខាងជើង​កាលពី​ខែមេសា លោក Powle ទទួល​ការ​ចោទប្រកាន់​ថា​បន្សល់​ទុក​គម្ពីរ​ប៊ី​ប​មួយ​ក្បាល ក្នុង​សណ្ឋាគារ ។

ប្រសិនបើ​នោះ​ជា​សេចក្តីសម្រេច​ចិត្តជា​វិជ្ជមាន​មួយ​របស់​កូរ៉េ​ខាងជើង យើង​នៅ​តែ​ផ្តោត​លើ​ការ​ឃុំឃាំង​លោក Kenneth Bae និង​លោក Matthew Miller ហើយ​យើង​អំពាវនាវ​ជា​ថ្មី​ម្តងទៀត សូម​ឱ្យ​កូរ៉េ​ខាងជើង​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់ ។ រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​បន្ត​ធ្វើការ​យ៉ាង​សកម្ម​ឱ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​២​នោះ ៕