ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​នឹង​បង្កើន​ការ​នាំ​ចូល​ដំឡូង​ពី​សហរដ្ឋអាមេរិក​ទ្វេ​ដង

9 ឆ្នាំ មុន

ម៉ានីល ៖ សម្រាប់​ឆ្នាំ​២០១៤​នេះ សហរដ្ឋអាមេរិក​បាន​មើលឃើញ​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន​នឹង​បង្កើន​ការ​នាំ​ចូល​ដំឡូង​ស្រស់​របស់​ខ្លួន​ប្រមាណ​ជា​៤៧,៦% ឬ​ស្មើនឹង​១៥.០០០​តោន ។ នាយកដ្ឋាន​សេវាកម្ម​បរទេស​បាន​ថ្លែង​ថា ទីផ្សារ​ហ្វ៊ី​លី​ពី​ន​បើកទ្វារ​ចំហ​សម្រាប់​ផលិតផល​ដំឡូង​របស់​សហរដ្ឋអាមេរិក​ជាមួយនឹង​ការ​ពង្រីក​ពាណិជ្ជកម្ម​ទ្វេ​ដង ។ ក្នុង​នោះ​ហ្វ៊ី​លី​ពី​ន​នាំ​ចូល​ចំនួន ១០.១៦១​តោន

ម៉ានីល ៖ សម្រាប់​ឆ្នាំ​២០១៤​នេះ សហរដ្ឋអាមេរិក​បាន​មើលឃើញ​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន​នឹង​បង្កើន​ការ​នាំ​ចូល​ដំឡូង​ស្រស់​របស់​ខ្លួន​ប្រមាណ​ជា​៤៧,៦% ឬ​ស្មើនឹង​១៥.០០០​តោន ។ នាយកដ្ឋាន​សេវាកម្ម​បរទេស​បាន​ថ្លែង​ថា ទីផ្សារ​ហ្វ៊ី​លី​ពី​ន​បើកទ្វារ​ចំហ​សម្រាប់​ផលិតផល​ដំឡូង​របស់​សហរដ្ឋអាមេរិក​ជាមួយនឹង​ការ​ពង្រីក​ពាណិជ្ជកម្ម​ទ្វេ​ដង ។ ក្នុង​នោះ​ហ្វ៊ី​លី​ពី​ន​នាំ​ចូល​ចំនួន ១០.១៦១​តោន ក្នុង​ឆ្នាំ​២០១៣ និង​៥.២៨៩​តោន ក្នុង​ឆ្នាំ​២០១២ ។ ចំណែក​ឆ្នាំ​២០១៤ អង្គភាព​បាន​គូសបញ្ជាក់​ថា ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ខ្លួន​បាន​វាយតម្លៃ​នូវ​កម្រិត​ដែល​សម្រេច​នូវ​អត្រា​១៥.០០០​តោន ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​កសិកម្ម​បង្ហាញ​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន​ផលិត ឬ​ដាំ​ដុះ​ដំឡូង​បាន​១១៧.៧២២​តោន​ក្នុង​ឆ្នាំ​២០១៣ ធ្លាក់​ចុះ​១,៥% ពី​បរិមាណ​១១៩.៥៧០​តោន ក្នុង​ឆ្នាំ​២០១២ ម្យ៉ាងទៀត ទិន្នផល​ដំឡូង​បាន​និង​កំពុង​ធ្លាក់​ចុះ​៣​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០១០ ៕

              ​