ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​បើក​សិក្ខាសាលា​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​មាន​សុ​ក្រិត​ភាពនៃ​ការ​នាំ​ចូលផលិតប្រើប្រាស់​គ្រឿង​ស្រវឹង ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​សិក្ខាសាលាពីការវិ​វ​ឌ្ឍ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យផលិតផល​គ្រឿង​ស្រឹ​វឹង ។

​រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​មាន​សុ​ក្រិត​ភាពនៃ​ការ​នាំ​ចូលផលិតប្រើប្រាស់​គ្រឿង​ស្រវឹង ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​សិក្ខាសាលាពីការវិ​វ​ឌ្ឍ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យផលិតផល​គ្រឿង​ស្រឹ​វឹង ។

គោលបំណង​នៃ​សិក្ខាសាលា គឺ​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ ដើម្បី​ប្រមូលផ្តុំបញ្ញាញាណ ទស្សនៈសម្រាប់ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារនៃ​សេចក្តី​ព្រាង​ច្បាប់​​ឲ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ស្រប​តាម​បច្ចុប្បន្នភាព​កម្ពុជា​។

​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ថ្លែង​ក្នុង​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃ​ទី​២២ តុលា នៅ​វិមាន​រដ្ឋសភា​ថា ក្រោម​កិច្ច​ខិត​ចំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា​ដែល​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ  លើ​បញ្ហា​ទុក្ខ​កង្វល់​របស់​របស់​ប្រជាពលរដ្ឋ និង​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង​ប​ញ្ហា​គ្រឿង​ស្រវឹង ទើប​ថ្ងៃនេះ​ព្រឹទ្ធសភា​លើកយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹងធ្វើ​ជា​សិក្ខាសាលាមក​ពិភាក្សាដើ​ម្បី​រិះរក​ដំណោះស្រាយ​រួម​ជា​យុទ្ធសាស្ត្រក្នុង​ន័យ​ស្ថាបនា ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព