ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វារ​ដែក​របង​ផ្ទះ​រលំ​សង្កត់​​លើ​ក្មេង​ប្រុស​៣នាក់​​ ស្លា.ប់​ម្នាក់ របួស​ធ្ងន់​​២នាក់​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ​៖ ក្មេង​​ប្រុស​ម្នាក់បាន​ស្លា.ប់ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង២​នាក់​ទៀតរង​របួសធ្ងន់ ដោយសារក្មេង​ទាំង​៣​នាក់​នោះ បាន​នាំ​គ្នា​ជិះ និង​​រុញ​ទ្វារ​ដែក​របង​ផ្ទះ​លេង ពេល​មេឃ​មាន​ភ្លៀងនិង​ខ្យល់​ខ្លាំង ធ្វើ​ឲ្យ​ទ្វាររបង​នោះរលំ​សង្កត់​លើ កាលពី​ម៉ោង៣រសៀលថ្ងៃ​ទី​២១ តុលា ២០១៤ នៅ​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ។ ​

ខេត្ត​កណ្តាល ​៖ ក្មេង​​ប្រុស​ម្នាក់បាន​ស្លាប់ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង២​នាក់​ទៀតរង​របួសធ្ងន់ ដោយសារក្មេង​ទាំង​៣​នាក់​នោះ បាន​នាំ​គ្នា​ជិះ និង​​រុញ​ទ្វារ​ដែក​របង​ផ្ទះ​លេង ពេល​មេឃ​មាន​ភ្លៀងនិង​ខ្យល់​ខ្លាំង ធ្វើ​ឲ្យ​ទ្វាររបង​នោះរលំ​សង្កត់​លើ កាលពី​ម៉ោង៣រសៀលថ្ងៃ​ទី​២១ តុលា ២០១៤ នៅ​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ។ ​

មន្ត្រី​ប៉ូលិស​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់មានឈ្មោះ ខុំ កុយ អាយុ​៥​ឆ្នាំ ។ ចំណែក​ក្មេង​ប្រុស ពី​រ​នាក់​ទៀត រង​របួសធ្ងន់ មានឈ្មោះ រិ​ទ្ធិ ចាន់​រតនៈ អាយុ​៦​ឆ្នាំ និង​ឈ្មោះ យា​ត សុ​ភ័​ក្រ អាយុ​៤​ឆ្នាំ មាន​ទីលំនៅក្នុងភូមិ​ឃុំ​កើតហេតុជាមួយ​គ្នា ។ ប្រភព​​​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ​​ខាង​លើ មេឃកំពុង​តែ​មាន​ភ្លៀង​ខ្លាំង ក្មេង​រង​គ្រោះ​ទាំង​៣​នាក់ខាងលើ បាន​នាំ​គ្នាទៅ​ជិះ និង​រុញ​ទ្វាររបង​ផ្ទះ ធ្វើ​អំពី​ដែកម្ចាស់ផ្ទះ​ឈ្មោះ ឈូក ណ​ម និង​ប្ដី​ឈ្មោះ​រិ​ន សា​រ៉េ​ត លេងដោយ​មិន​មាន​អ្នក​ណាទៅ​ហាមឃាត់​ទេ ។​ មួយសន្ទុះ​ក្រោយមក​ដោយសារ​ពេល​នោះ​​មាន​ខ្យល់​បោកបក់​ខ្លាំង​ផង ក៏​បណ្តាល​ឲ្យ​ដួល​រលំទ្វារ​ដែករបង​ផ្ទះ សង្កត់​លើ​ក្មេង​ទាំង​៣​នាក់ បណ្ដាលឲ្យ​រង​របួសធ្ងន់​ ហើយ​ក្មេងរងគ្រោះត្រូវ​បាន​ឪពុក​​ម្តាយ នាំ​យក​ទៅ​មន្ទីរពេទ្យនៅ​​ភ្នំពេញភ្លាម​ៗ ដើម្បី​ធ្វើការ​សង្គ្រោះ​។

​ប៉ូលិស​​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កុមារ​រង​គ្រោះ​ទាំង​២ បាន​សំរាក​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ផារាជធានី​ភ្នំពេញ ប៉ុន្តែ​កុមារ​ឈ្មោះ ខុំ កុយ ដោយសាររបួសធ្ងន់​ពេក ពេល​ទៅ​ដល់​មន្ទីរពេទ្យ ក៏​បាន​ស្លាប់ ហើយ​ឪពុក​ម្ដាយ បាន​នាំ​យក​មក​ផ្ទះ​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕