ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​សាន់​ដេ ត្រៀម​ចេញ​ចម្រៀង​អបអរ​ពិធីបុណ្យ​អុំទូក​ជូន​ប្រិ​យ​មិត្ត​សប្បាយ​រីករាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​សាន់​ដេរ បាន​ប្រមូល​តារា​សម្តែង តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ផលិតកម្ម​របស់​ខ្លួន​ជា​ច្រើន​នាក់ មក​ផ្តុំ​គ្នា​ថត​ចម្រៀង MV ដើម្បី​អបអរ​ឱកាស​បុណ្យអុំទូក​ខាង​មុខ​នេះ បន្ទាប់​ពី​ពិធីបុណ្យ​ជាតិ​ធំ​នេះ អាក់ខាន​ចំនួន​៣​ឆ្នាំ​មក​ហើយ​នោះ​។ ពិធី​ថត​ខារ៉ាអូខេ​របស់​ផលិតកម្ម​សាន់​ដេ នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ តុលា ២០១៤ រៀបចំ​ថត​ទុក​ក្នុង​បរិវេណ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ ។

នា​ឱកាស​ថត​ខារ៉ាអូខេ​អបអរ​ពិធីបុណ្យ​អុំទូក កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​សម្គាល់​ឃើញ​ថា ឆ្នាំ​នេះ​ផលិតកម្ម​សាន់​ដេ ហាក់​ប្រមូល​សុទ្ធតែ​តារា​សម្តែង​ដែល​មានកេរ្តិ៍ឈ្មោះ​មក​ចូលរួម​សម្តែង​អម​ជាមួយ​តារាចម្រៀង​ប្រចាំ​សាន់​ដេ ធ្វើ​ឲ្យ​មហាជន​គិត​ថា ឆ្នាំ​នេះ​ពេល​សាន់​ដេ ចេញ​លក់​ចម្រៀង​អុំទូក​ច្បាស់​ជា​កក្រើក ព្រោះ​នាំ​មក​សុទ្ធតែ​តារា​ៗ​ល្បីល្បាញ​លើ​អាជីព​សិល្បៈ​ទាំងស្រី ទាំងប្រុស​ផ្តុំ​គ្នា​ប​ង្អូ​ត​សម្រស់​យ៉ាង​រីករាយ ។ លើស​ពី​នេះ​ទៅ​ទៀត  សិល្បករ​ដែល​បាន​បង្ហាញ​វត្តមាន​សម្រាប់​ការ​ថត​ចម្រៀង​នេះ​ម្នាក់​ៗ​សុទ្ធតែ​ពាំនាំ​នូវ​សម្លៀក​បំពាក់​ប្លែក​ៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រពៃណី ទំនៀមទម្លាប់​ប្រកបដោយ​រូប​សម្រស់​គួរ​ឲ្យ​គយគន់​នៅ​លើ​វេទិកា​ជាមួយនឹង​កាយវិការ​រាំ​តាម​ចង្វាក់​ភ្លេងខ្មែរ​ជាមួយ​បទ​ក​ន្ទ្រឹ​ម ឡាំ​ឡាវ យ៉ាង​រស់​រវើក​ថែម​ទៀត​ផង ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឡាយ សុខ​ចំរើន ជា​អ្នកគ្រប់គ្រង​ប្រចាំ​ផលិតកម្ម​សាន់​ដេ បាន​ឲ្យ​ដឹង​ថា «​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ ដែល​ឆ្នាំ​នេះ​ប្រទេស​ជាតិ​យើង​បាន​រៀបចំ​ប្រារព្ធ​ឡើង​វិញ ក្រោយ​អាក់ខាន​ចំនួន​៣​ឆ្នាំ​មក​ហើយ នោះ ផលិតកម្ម​សាន់​ដេ បាន​រៀបចំ​សម្រិតសម្រាំង​នូវ​បទ​ចម្រៀង​បែប​ប្រពៃណី​ខ្មែរ​ចំនួន​ជា​ច្រើន​បទ ដើម្បី​ចែក​ជូន​ប្រិ​យ​មិត្ត ទស្សនិកជន​ដែល​គាំទ្រ​សាន់​ដេ តាំង​តែ​ពី​ដើម​មក និង​សណ្តាប់​កម្សាន្ត​នា​ថ្ងៃ​បុណ្យអុំទូក​ជិត​មក​ដល់​ខាង​មុខ​នេះ ។  ក្រៅពី​មាន​បទ​ចម្រៀង​ថ្មី​ៗ​ត្រូវចិត្ត​មហាជន យើង​ក៏​ពាំនាំ​នូវ​តារា​សម្តែង​ថ្មី​ចាស់ រូប​សម្រស់​ស្រស់​សោភា​ជា​ច្រើន​នាក់​មក សម្តែង​ឲ្យ​ផលិតកម្ម​យើង ដើម្បី​ឲ្យ​កាន់តែ​ពិសេស​បន្ថែម​ទៀត ដោយ​តារា​ទាំងនោះ មាន​ពាំនាំ​នូវ​ឈុត​សម្លៀក​បំពាក់​ស្រស់​ស្អាត​ទាំង​បុរាណ និង​សម័យ ក្នុង​ន័យ​លើកតម្កើង​វិស័យ​សិល្បៈ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព