ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​​ម្នាក់​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន

9 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​​​ប៉ូ​លិ​ស​ស្រុក​អង្គស្នួលដើរ​ល្បាត​​​ឃាត់ខ្លួន​​ កាលពី​វេលា​ម៉ោង​៣​ និង​៤០​នាទីរសៀល ថ្ងៃ​ទី​២១ ​តុលា ​២០១៤ ខណៈកំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ ​នៅ​ចំណុច​ដី​ទួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្លើ​ក ឃុំ​ពើក​ស្រុក អង្គស្នួល ​​។

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវ​​​ប៉ូ​លិ​ស​ស្រុក​អង្គស្នួលដើរ​ល្បាត​​​ឃាត់ខ្លួន​​ កាលពី​វេលា​ម៉ោង​៣​ និង​៤០​នាទីរសៀល ថ្ងៃ​ទី​២១ ​តុលា ​២០១៤ ខណៈកំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ ​នៅ​ចំណុច​ដី​ទួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្លើ​ក ឃុំ​ពើក​ស្រុក អង្គស្នួល ​​។

ជនសង្ស័យម្នាក់​នោះ​ឈ្មោះ​ឈុ​ន សុខសាន្ត ​ភេទប្រុស ​អាយុ​៣០ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​ទឹកជា ​ឃុំ​ពើក​ស្រុក អង្គស្នួល​។ ក្រោយ​ពេល​ចាប់ខ្លួនជន​សង្ស័យ ​ប៉ូ​លិស​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ថ្នាំ​ញៀន​ប្រភេទម៉ា​ទឹកកក​កញ្ចប់​តូច​ចំនួន​៣​កញ្ចប់ ដែល​មាន​តម្លៃ​​​៣០​ដុល្លារ កញ្ចប់​ធំ​១​កញ្ចប់ ​មាន​តម្លៃ​​៥០​ដុល្លារ លុយ​ចំនួន​៤៣.០០០​រៀល ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង (​ចុច​ពិល​១​គ្រឿ​ង) និង​សម្ភា​រៈមួយ​ចំនួន​ទៀត ព្រមទាំង​មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ១​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម ធុន​សេ​១២៥
​ព​ណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០១០ ​ពាក់​ស្លា​កក​លេខ​កណ្ដាល​1G-1911​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
          ​