ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​កសិកម្ម​លក់​ឡាយឡុង​​រថយន្ត​ចំនួន​៧៥៧គ្រឿង​​ដែល​​រដ្ឋ​បាល​ព្រៃ​ឈើ​​បង្ក្រាប និង​​ដកហូត​ពីបទ​ល្មើស​គ្រប់​ខេត្ត​ក្រុង​នៅ​ទូ​ទាំង​ប្រទេស​​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ម៉ាក​ចម្រុះ​ចំនួន​៧៥៧​គ្រឿង ដែល​សមត្ថកិច្ច​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤​ដល់​២០១១ ត្រូវ​បាន​ក្រសួង​កសិកម្ម​​ ប្រកាស​ដេញថ្លៃ​លក់​ឡាយឡុង​រួច​ហើយ នៅ​ថ្នាក់ជាតិ ក្នុង​នោះ​រថយន្ត​មាន​ចំនួន​១៦​គ្រឿង​នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ត្រូវ​អ្នក​ដេញថ្លៃ​បាន​​នាំ​គ្នា មក​ដឹក​ជញ្ជូន​យក​នៅ​ល្ងាច​ថ្ងៃ​ទី​២១ តុលា​ ​២០១៤​ ​។

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ម៉ាក​ចម្រុះ​ចំនួន​៧៥៧​គ្រឿង ដែល​សមត្ថកិច្ច​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤​ដល់​២០១១ ត្រូវ​បាន​ក្រសួង​កសិកម្ម​​ ប្រកាស​ដេញថ្លៃ​លក់​ឡាយឡុង​រួច​ហើយ នៅ​ថ្នាក់ជាតិ ក្នុង​នោះ​រថយន្ត​មាន​ចំនួន​១៦​គ្រឿង​នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ត្រូវ​អ្នក​ដេញថ្លៃ​បាន​​នាំ​គ្នា មក​ដឹក​ជញ្ជូន​យក​នៅ​ល្ងាច​ថ្ងៃ​ទី​២១ តុលា​ ​២០១៤​ ​។ ​

លោក ថោ​ង វី​រ៉ា​វុ​ឌ្ឍី នាយ​រង​ខ​ណ្ឌរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ឱ្យ​​​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ​​តុលា​ ​ថា​ យោង​តាម ស​.​ជ​.​ណ លេខ​១០៨៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ ​និង​នេសាទ បាន​ចេញ​ប្រកាស​លេខ ៤២៦ ប្រក.​ក​សក ចុះ​ថ្ងៃ​ទី​២៨ សីហា បាន​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ឡាយឡុង រថយន្ត​ចំនួន​៧៥៧​គ្រឿង​ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ នៅ​គ្រប់​ខេត្ត​ក្រុង​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤ ដល់​២០១១ ជម្រះ​​​ចេញពី​បញ្ជី​កត់ត្រា សារពើ​ភ​ណ្ឌ័​របស់​រដ្ឋ ក្រោយ​ពី​តុលាការ​បាន​ប្រកាស​សាល​ក្រម​​រឹ​បអូស​យក​ជា​សម្បត្តិ​រដ្ឋ​រួច​មក​។

​ការ​ប្រកាស​ដាក់​ឱ្យ​ដេញថ្លៃ​រថយន្ត​ជា​សាធារណៈ​បាន​ធ្វើ​នៅ​ថ្នាក់​ជាតិ​តាម​នីតិ​វិធី​កាលពី​ខែ​មុន ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​​ដេញថ្លៃ​ចំនួន​៤​នាក់​។​ ការ​ដេញថ្លៃ​នោះ​បាន​ទៅ​ឈ្មោះ ម៉ា សុធី ក្នុង​តម្លៃ២៤៨. ៩៥០.០០០​រៀល (​ពីរ​រយ​សែ​ប​សិប​ប្រាំបី​លាន​ប្រាំបួន​រយ​ហាសិប​ពាន់​​រៀល ) ប៉ុន្តែ​ការ​ដាក់​រថយន្ត​លក់ ដេញថ្លៃ​គឺ​បាន​តែ​រថយន្ត​ចំនួន​៥៤៣​គ្រឿង​តែ​ប៉ុណ្ណោះ  ព្រោះ​រថយន្ត​ចំនួន​២១៤​គ្រឿង​ទៀត​ពុក​ផុយ រលួយ​ត្រូវ​លក់​ឱ្យ​​អេ​ត​ចាយ​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព