ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រលក​កូដ​កម្ម​​រោង​ចក្រ​៥បាន​ធ្វើឡើងក្នុង​ថ្ងៃ​តែ​មួយ​កម្មករ-កម្មការិនីប្រមាណ​ជាង៨.០០០នាក់​នាំ​គ្នា​តវ៉ា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រលក​បាតុកម្ម​របស់​កម្មករ​រោងចក្រ​បាន​ផ្ទុះ​ខ្លាំង​ព្រម​ៗ​គ្នា​នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា ដោយ​ឈរ​ទាមទារ​មុខ​រោងចក្រ​ប្រៀប​ដូច​មាន​ចលនា​ជំរុញ​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​ពី​អនាគត​នៃ​រោងចក្រ​ទាំងនេះ ។ កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​៨.០០០​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ចំនួន​៥​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ផ្ទុះ​កូដកម្ម​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ព្រម​ៗ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ។

រាជធានី​ភ្នំពេញ ៖ រលក​បាតុកម្ម​របស់​កម្មករ​រោងចក្រ​បាន​ផ្ទុះ​ខ្លាំង​ព្រម​ៗ​គ្នា​នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា ដោយ​ឈរ​ទាមទារ​មុខ​រោងចក្រ​ប្រៀប​ដូច​មាន​ចលនា​ជំរុញ​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​ពី​អនាគត​នៃ​រោងចក្រ​ទាំងនេះ ។ កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​៨.០០០​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ចំនួន​៥​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ផ្ទុះ​កូដកម្ម​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ព្រម​ៗ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ។

រោងចក្រ​កាត់ដេរ​ដែល​បាន​ផ្ទុះ​កូដកម្ម​តវ៉ា​នា​ព្រឹក​នោះ​មាន ៖
១-​រោងចក្រ​កាត់ដេរ​ហុង​វ៉ា​ទី​១​និង​ទី​២​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មាន​កម្មករ​-​កម្មការិនី​ចំនួន​២.៩៦០​នាក់ បាន​ធ្វើការ​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​ក្នុង​នោះ​មាន​៖
ទី​១-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​២០​ដុល្លារ​សម្រាប់​អ្នក​ដែល​ទៅ​ធ្វើការ​ទៀងទាត់ ។
ទី​២-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន​១៥​ដុល្លារ​ក្នុង​១​ខែ​ដល់​កម្មករ ។
ទី​៣-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​២០​ដុល្លារ​សម្រាប់​ផ្នែក​អនាម័យ និង​អ្នក​ដេរ​អត់​ស៊ី​បុ​ង ។
ទី​៤-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​នៅ​ថ្ងែ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៤ ។
ទី​៥-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ថ្លៃ​ទឹកដោះគោ​សម្រាប់​កម្មការិនី​ដែល​ទើប​សម្រាលកូន ។

២-​រោងចក្រ​កាត់ដេរ​ហ្រេ្គ​ន​ធ្វី​ង​(​ឃ្យូ​អឹ​ម​អាយ​ចាស់​) មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ មាន​កម្មករ​ជាង​៥.០០០​នាក់ ដឹកនាំ​ដោយ​«​សហជីព​កម្ពុជា​គាំទ្រ​កម្មករ​»​បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ ចំនួន​១៣​ចំណុច​ពី​ថៅកែ ។ ការ​តវ៉ា​នោះ​មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​និង​បាន ទាមទារ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​នោះ​មាន​៥​ចំណុច​សំខាន់​គឺ ៖

ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បាយ​ថ្ងែ​ត្រង់​៥.០០០​រៀល ។
ទី​២-​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​លុយ​ថ្លៃ​បាយ ធ្វើការ​ថែម​ម៉ោង​ក្នុង​១​ម៉ោង​ចំនួន​២.០០០​រៀល ។
ទី​៣-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បាយ​ធ្វើការ​ថែម​ម៉ោង​នៅ​ថ្ងៃ​បុណ្យ​និង​ថ្ងែ​អាទិត្យ​ក្នុង​១​ម៉ោង​២.០០០​រៀល ។
ទី​៤-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​កម្មករ​ណា​ដែល​បំពេញការងារ​បាន​ពេញ​ចំនួន​២៦​ថ្ងែ​មិន​ដែល​ឈប់​សោះ​ចំនួន​១០​ដុល្លារ​ក្នុង​១​ខែ ។
ទី​៥-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​សោហ៊ុយ​ថ្លៃ​ស្នាក់​នៅ​ក្នុង​១​ខែ​១៥​ដុល្លារ ។
៣-​រោងចក្រ​ស៊ី​រ៉ា​តិច មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ឱ​ឡឹ​ក សង្កាត់​កា​កាប មាន​កម្មករ​កម្មការិនី​ប្រមាណ​ជាង​៤០០​នាក់ បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​១១​ចំណុច ហើយ​មាន​៣​ចំណុច​សំខាន់​ៗ​គឺ ៖

ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ថ្លៃ​ទឹកដោះគោ​ចំនួន​១៥​ដុល្លារ​ក្នុង​១​ខែ​ដល់​កម្មការិនី ដែល​ទើប​សម្រាលកូន ។
ទី​២-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​៩​ដុល្លារ​សម្រាប់​កម្មករ​ធ្វើការ​ថ្ងែ​អាទិត្យ ។
ទី​៣-​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ចំពោះ​ករណី​ដែល​ក្រុមហ៊ុន​បាន​ចោទប្រកាន់​ថា សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​បាន​យក​ប្រាក់​ចំនួន​៣.៥០០​ដុល្លារ ហើយ​ក្រុមហ៊ុន​ត្រូវ​សង​នូវ​ភាព​ស្អាតស្អំ​ជូន​ដល់​តំណាង​សហជីព​វិញ ។
៤-​រោងចក្រ​កាត់ដេរ ស៊ី​ដាប់​ប៊ែ​ល​យូ ខេ អេ​ជ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង មាន​កម្មករ​កម្មការិនី ជាង​៤០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ។ រោងចក្រ​មួយ​នេះ បាន​ធ្វើការ​តវ៉ា​យា​៉​ង​រ៉ាំរ៉ៃ​មក​ហើយ និង​មាន​ពេល​ខ្លះ​បាន​លើកគ្នា​ទៅ​កាន់​ក្រសួង​ការងារ​ដើម្បី​រក​ដំណោះស្រាយ​ថែម​ទៀត​ផង តែ​វិវាទ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ ។ ៥-​សិប្បកម្ម​បង្ហើយការ​«​ស៊ី​ង​ហុង​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ មាន​កម្មករ​-​កម្មការិនី​ចំនួន​៤៥​នាក់ ក្នុង​ចំណោម​ចំនួន​សរុប​ជាង​១០០​នាក់​បាន​ធ្វើការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែរ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ មិន​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ឡើយ​ដោយ​កម្មករ​នាំ​គ្នា​ឈប់​ធ្វើការ​និង​នាំ​គ្នា​ចេញពី​ក្នុង​រោងចក្រ​មក​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ​រោងចក្រ​ស្រែក​តាម​មេក្រូ​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​បាន​ចុះ​ទៅ​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ត្រូវ​គ្នា​បាន​ប៉ុន្មាន​រោងចក្រ​នៅឡើយ​ទេ ៕