ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​បា.ញ់​ប្លន់​អាជី​វ​ករលក់​មាស​នៅ​ផ្សារ​ព្រៃ​ខ្មែរ​ ប្អូន​ស្រី​របួស​ធ្ងន់​ បង​ប្រុស​នាំ​ដល់​មន្ទីរ​ពេទ្យ​ស្លា.ប់​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់​បាន​ឆក់​យក​ស្បោង​មាស​យ៉ាង​ព្រហើន​ពី​អាជីវករ​២​នាក់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ តុលា បណ្តាល​ឱ្យ​យុវជន​ម្នាក់​ជា​អាជីវករ​លក់​មាស​ដូរ​ប្រាក់​ស្លា.ប់ និង​នារី​ម្នាក់​ទៀត​ជា​ប្អូន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​មុខ​ផ្សារ​ព្រៃ​ខ្មែរ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខណៈ​ដែល​ម្ចាស់​មាសប្រាក់​ទាំង​២​នាក់​បងប្អូន ស្ពាយ​កាបូប​ចំនួន​៣​វិល​ត្រឡប់​ពី​ផ្សារ​មក​ផ្ទះ​វិញ ។

ខេត្តកំពង់ឆ្នាំង ៖ ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់​បាន​ឆក់​យក​ស្បោង​មាស​យ៉ាង​ព្រហើន​ពី​អាជីវករ​២​នាក់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ តុលា បណ្តាល​ឱ្យ​យុវជន​ម្នាក់​ជា​អាជីវករ​លក់​មាស​ដូរ​ប្រាក់​ស្លាប់ និង​នារី​ម្នាក់​ទៀត​ជា​ប្អូន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​មុខ​ផ្សារ​ព្រៃ​ខ្មែរ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខណៈ​ដែល​ម្ចាស់​មាសប្រាក់​ទាំង​២​នាក់​បងប្អូន ស្ពាយ​កាបូប​ចំនួន​៣​វិល​ត្រឡប់​ពី​ផ្សារ​មក​ផ្ទះ​វិញ ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​បង​ឈ្មោះ សួន រ​ដ្ឋា អាយុ​៣២​ឆ្នាំ ចំណែក​ប្អូនស្រី​ឈ្មោះ សួន បូ​រិ​ន អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ ខាងលើ ។ តាម​សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ២​នាក់​បងប្អូន​បាន​ស្ពាយ​កាបូប​មាស និង​ប្រាក់​ចំនួន​៣ ចេញពី​ផ្សារ​ព្រៃ​ខ្មែរ​ជា​កន្លែង​លក់ដូរ ដោយ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥ ត្រឡប់​មក​ផ្ទះ​វិញ​ដែល​នៅ​ទល់មុខ​ផ្សារ​ព្រៃ​ខ្មែរ​នេះ ។ ពេល​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​លេចមុខ​ជន​ដៃដល់​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​១​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម ជិះ​ម៉ូតូ​ធំ​ពណ៌​ក្រហម​មួយ​គ្រឿង​មក​ឈប់​ភ្ជង់​ប្លន់​យក​កាបូប​មាសប្រាក់​នោះ ។ ដោយសារ​ពីរ​នាក់​បងប្អូន​ព្យាយាម​មិន​ឱ្យ ទើប​ក្រុម​ចោរ​បាញ់​ចំនួន​៥​គ្រាប់​ទៅ​លើ​អាជីវក​រទាំង​២​នាក់​បងប្អូន បណ្តាល​ឱ្យ​ដួល​ដេក​ក្នុង​ថ្លុកឈាម ហើយ​ចោរឆក់​យក​កាបូប​ទាំង​៣ ជិះ​ម៉ូតូ​គេច​ចេញ​បាត់​ដោយ​សុវត្ថិភាព ។
ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ យុវជន​ជា​បង​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​នារី​ជា​ប្អូន ត្រូវ​គ្រូពេទ្យ​អះអាង​ថា​ធ្ងន់ធ្ងរ​ណាស់ និង​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ ។

ពុំ​មាន​នរណា​បានដឹង​ថា មាសប្រាក់​ក្នុង​កាបូប​នោះ​មាន​ប៉ុន្មាន​នោះ​ទេ តែ​មាន​បុរស​ជា​បងប្អូន​ជីដូនមួយ​ជន​រង​គ្រោះ​ម្នាក់​បាន​ប្រាប់​ថា មាស ប្រាក់​ខែ្ម​រ និង​ប្រាក់​ដុ​លា្ល​រ​មានចំនួន​ច្រើន​ណាស់ ព្រោះ​គ្រួសារ​នេះ​មួយ​ផ្សារព្រៃ​ខ្មែរ​ជា​អ្នកលក់​មាស​ប្តូរ​ប្រាក់​ធំ​ជាងគេ ។ ក្នុង​ហេតុការណ៍​នោះ ម៉ូតូ​ណៃ​ហត​របស់​ម្ចាស់ផ្ទះ​ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​ធុងសាំង​ផង​ដែរ ។ សមត្ថកិច្ច​បាន​រក​ឃើញ​សម្បក​គ្រាប់​អាកា​ចំនួន​៣ និង​គ្រាប់​កាំភ្លើងខ្លី​កា​៥៤ ចំនួន​២​គ្រាប់ ប៉ុន្តែ​តាម​សាក្សី​ថា ជន​ដៃដល់​បាន​បាញ់​ច្រើន​គ្រាប់​ជាង​ចំនួន​នេះ ៕