ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបែន​ នីសាន់​បើក​​បុក​ម៉ូតូ SLពេញ​​ទំហឹង​របួស​បុរស​ពីរ​​នាក់បាក់​ដៃជើង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តបែន​នីសាន់មួយ​គ្រឿងបើក​វ៉ារថយន្តមិនស្គាល់អត្តសញ្ញាណ​មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូតទៅបុក​ម៉ូតូ​ម៉ាក​ SL ពេញ​ទំហឹង​បណ្តាល​ឱ្យបុរស​ពីរ​នាក់រង​របួស ដោយ​ម្នាក់ បាក់ដៃ​ម្នាក់បាក់ជើង ។ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៤ និង ៥០​នាទីល្ងាច ថ្ងៃ​ទី​២១ តុលា

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តបែន​នីសាន់មួយ​គ្រឿងបើក​វ៉ារថយន្តមិនស្គាល់អត្តសញ្ញាណ​មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូតទៅបុក​ម៉ូតូ​ម៉ាក​ SL ពេញ​ទំហឹង​បណ្តាល​ឱ្យបុរស​ពីរ​នាក់រង​របួស ដោយ​ម្នាក់ បាក់ដៃ​ម្នាក់បាក់ជើង ។ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៤ និង ៥០​នាទីល្ងាច ថ្ងៃ​ទី​២១ តុលា ២០១៤ នៅ​ចំណុច​មុខ​រោង​ចក្រ​កាតុង​ហាតា តាម​ផ្លូវ​ជាតិលេខ៤ ស្ថិតក្នុង​ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

បុរសរង​គ្រោះ​ទី១.ឈ្មោះ ត្រេន អាយុ​២៧​ឆ្នាំ ភេទប្រុស មុខរបរតំរួតបទបញ្ជា​ របួស​បាក់ដៃ និង​ទី២.ឈ្មោះ ត្រាច់ អាយុ​២៨ឆ្នាំ​ ភេទប្រុស។ ទាំង​ពីរ​នាក់ស្នាក់នៅ​ក្នុង​សង្កាត់ស្នោ ខណ្ឌពោធិ៍សែជ័យ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ គេឃើញ​រថយន្តបែន​នីសាន់មួយ​គ្រឿង ពណ៌ស មិន​ស្គាល់ ស្លាក​លេខ បើក​តាមផ្លូវ​ជាតិលេខ៤ ក្នុង​ទិសដៅ​លិច ទៅកើតខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏​បានវ៉ា​រថយន្តមួយ​គ្រឿង ហើយ​បាន​ជ្រុល​ចង្កូតទៅបុក​ម៉ូតូ​ម៉ាក​ SLមួយ​គ្រឿង​ ពាក់ស្លាក​លេខភ្នំ​ពេញ​​1BA-8061 ជិះ​ដោយបុរស​ពីរ​នាក់ក្នុង​ទិសដៅ​ពីកើត​ទៅលិច  ពេញ​ទំហឹង​បណ្តាល​ឱ្យបុរស​ពីរ​នាក់រង​របួស ដោយ​ម្នាក់ បាក់ដៃ​ម្នាក់បាក់ជើង ។

ក្រោយពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរពេទ្យ ចំណែក​រថយន្តបង្ក​បើក​គេចខ្លួន​បាត់ស្រមោល ។