ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ផឹក​ស៊ីមិនប្រមាណ​ខ្លួនជិះម៉ូតូធ្លាក់​ស្រែដួលសន្លប់ស្ដូក​ស្ដឹង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នា​ក់ផឹក​ស៊ីមិន​ប្រមាណ​ខ្លួន​រហូត​ស្រវឹង ​ធ្លាក់​ភ្នែក​ហើយ​ជិះ​ម៉ូតូក្នុង​ល្បឿន លឿន​បាន​ផ្លាត​ចង្កូត​ បណ្ដាល​ឲ្យដួល​ម៉ូតូ​ធ្លាក់ផ្លូវ ​ខ្ទាតចូល​ទៅក្នុងស្រែ​ ចំណែក​បុរសនោះ ​បានខ្ទាត​ទៅលើ​ផ្លូវ ដេក​ដួល​សន្លប់ ​ស្ដូក​ស្ដឹង​ក្រោក​មិនរួច ។ ​ហេតុការណ៍​នេះ​បានកើត​​ឡើងកាល​ពីវេលា​ម៉ោង៥​និង៤៥នាទី​ល្ងាច​ថ្ងៃ ទី​

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នា​ក់ផឹក​ស៊ីមិន​ប្រមាណ​ខ្លួន​រហូត​ស្រវឹង ​ធ្លាក់​ភ្នែក​ហើយ​ជិះ​ម៉ូតូក្នុង​ល្បឿន លឿន​បាន​ផ្លាត​ចង្កូត​ បណ្ដាល​ឲ្យដួល​ម៉ូតូ​ធ្លាក់ផ្លូវ ​ខ្ទាតចូល​ទៅក្នុងស្រែ​ ចំណែក​បុរសនោះ ​បានខ្ទាត​ទៅលើ​ផ្លូវ ដេក​ដួល​សន្លប់ ​ស្ដូក​ស្ដឹង​ក្រោក​មិនរួច ។ ​ហេតុការណ៍​នេះ​បានកើត​​ឡើងកាល​ពីវេលា​ម៉ោង៥​និង៤៥នាទី​ល្ងាច​ថ្ងៃ ទី​២១​ ​ខែតុលា ​ឆ្នាំ២០១៤ ​នៅលើ​កំណាត់​ផ្លូវបេតុង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាម​គ្គីទី៥ ​សង្កាត់ត្រ​ពាំងក្រ​សាំង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធា​នីភ្នំពេញ​។

បុរសរង​គ្រោះ​ម្នាក់នោះ​ត្រូវបា​នគេស្គាល់​ឈ្មោះ ​សារ៉ន អា​យុជាង​២០ឆ្នាំ ​មានទីលំ​នៅក្នុង​ភូមិវាល សង្កាត់​ត្រ​ពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

តាមប្រភ​ពព័ត៌​មានបាន​ឲ្យដឹងថា​​បុរសរងគ្រោះបាន​ទៅផឹកស៊ី​នៅក្នុងភូមិ ​កើតហេតុ​ខាងលើ​នោះ តាំង​ពីព្រឹក​រហូត​ដល់ល្ងាច​គឺផឹកពេញ១​ថ្ងៃតែម្ដង ។ លុះ​ដល់ពេល​កើតហេតុ ​​គេបានឃើញបុរស​នោះ​ ជិះម៉ូតូ១​គ្រឿង ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់ស្លាក​លេខ ​ភ្នំពេញ1AA-1278 ។ ​ដោយបាន​បើកបរ​ធ្វើ ដំណើរ​ក្នុង​ទិស​ដៅពីលិច​ទៅកើត​ក្នុងល្បឿន​លឿន​និងរេពេញផ្លូវថែម​ទៀតផង ។ ប្រភពដ​ដែលបា​នបន្ត​ទៀត​ថា លុះ​ពេល​ទីៅដល់ត្រង់ចំពុចកើតហេតុខាង លើក៍បានផ្លាតចង្កូត បណ្ដាលឲ្យដួល បោកទៅលើផ្លូវពេញទំ​ហឹង​តែម្ដង​។

ខណៈនោះ​ម៉ូតូ បានធ្លាក់​ចូលទៅក្នុ​ងទឹកស្រែ ​ចំណែកជនរ​ងគ្រោះ​បានខ្ទាត​ រមៀល​ទៅកណ្ដាល​ផ្លូវ សន្លប់​ស្ដូក​ស្ដឹងនៅ​នឹងកន្លែង ។  ក្រោយ​ពេលកើត​ហេតុ ជន រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកតាម​ម៉ូតូនាំ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បីសង្គ្រោះ ​ បន្ទាន់ចំណែ​កម៉ូតូយកទៅ​ជួសជុល​ដោយខ្លួនឯង។