ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព័ត៌មាន ហាម​ការ​ចាក់ផ្សាយស្ពត​​ពាណិជ្ជកម្ម​លើកញ្ចក់​ទូរទស្សន៍​​ដែលផលិត​និងយ​កតួ​សម្ដែង​បរទេស​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន បាន​កំណត់ថា​ចាប់ពីឆ្នាំ២០១៥ តទៅ គ្រប់​ស្ថានីយ៍​ទូរ​ទស្សន៍​ទាំង​អស់​ រាល់​​ការចាក់​​ផ្សាយពាណិជ្ជកម្ម ​ត្រូវរៀប​ចំផលិត​និងយក​តួមក​សម្ដែង​ជាជន​ជាតិខ្មែរ​ មិនត្រូវ​យក​តួ សម្ដែ​ងបរទ​សមកចា​ក់ផ្សាយ​នោះទេ ។ ​លោក​ ខៀវ ​កាញារីទ្ធ ​រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មា​ន បា​នមាន​ប្រសាស​ន៍

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន បាន​កំណត់ថា​ចាប់ពីឆ្នាំ២០១៥ តទៅ គ្រប់​ស្ថានីយ៍​ទូរ​ទស្សន៍​ទាំង​អស់​ រាល់​​ការចាក់​​ផ្សាយពាណិជ្ជកម្ម ​ត្រូវរៀប​ចំផលិត​និងយក​តួមក​សម្ដែង​ជាជន​ជាតិខ្មែរ​ មិនត្រូវ​យក​តួ សម្ដែ​ងបរទ​សមកចា​ក់ផ្សាយ​នោះទេ ។ ​លោក​ ខៀវ ​កាញារិទ្ធ ​រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មា​ន បា​នមាន​ប្រសាស​ន៍ ថ្លែង​ក្នុងកិច្ច​ប្រជុំពិ​គ្រោះ​យោបល់​ស្ដីពីការ​ចាក់ផ្សាយ​ភាពយន្ដ​បរទេស​តាម​កញ្ចក់​ទូរទស្ស​ន៍ ព្រឹក​ថ្ងៃ ​ទី២១ ខែ​តុលា​នេះ ​នៅទីស្ដីការ​ក្រសួងថា​ ក្រសួង​នឹង​ចេញ​សេចក្ដីណែ​នាំដល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំងអ​ស់ ចាប់​ពីឆ្នាំ​២០១៥ ​តទៅ​រាល់ការ​ផ្សាយ​ពាណិជ្ជក​ម្ម ត្រូវ​ជ្រើស​រើសយក​សិល្បៈ​ករ សិល្បៈ​ការិនី ​និងអ្នក​សម្ដែង​ខ្មែរ ដោយ​ មិន​ត្រូវយ​កតួ​បរទេស​មកមក​ប្រែ និង​បញ្ចូល​សម្លេង​សម្រាប់​ចាក់​ផ្សាយ​ស្ពត​ពាណិជ្ជក​ម្មនោះ​ទេ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ​ការកំណត់​បែបនេះ​ គឺដើម្បី​ជួយ​លើក​កម្ពស់​សិល្បៈករ ​សិល្បៈ​ការិនី ​និង អ្នក​សម្ដែង​ខ្មែរ​ កាន់តែ​មានលទ្ធភាព​ក្នុងការ​ចូលរួម​ប្រកប​វិជ្ជាជីវៈ​បានកាន់​តែទូ​លំទូលាយ​ និង​អាចបង្កើន​នូវ​ចំណូល​បាន​មួយ​កម្រិត​ថែមទៀត ។ ​លោក​លើក​ឡើងទៀត​ថា បច្ចុប្បន្ន​នេះ ការចាក់​បញ្ចាំង​ភាព​យន្ដ​បរទេស​នៅ​តាម​កញ្ចក់​ ទូរទស្សន៍ ​ក្រសួង​នឹងចេញ​សេចក្ដីណែ​នាំដល់​គ្រប់​ស្ថានី​យទូរ​ទស្សន៍​ទាំង​ ត្រូវកាត់​បន្ថយ​ការ​បញ្ចាំង តាម​កញ្ចក់​ទូរទស្សន៍​ហើយ​ត្រូវពិភាក្សា​ស្វែង​រកវិធីសា​ស្រ្ដបែបណា ​ដើម្បីបង្កើន​គុណភាព​ក្នុងការ ផលិត​ខ្សែ​ភាពខ្មែ​រ ឱ្យបាន​ដល់កម្រិត​ណាមួយ​ ស្រប​ទៅ​តាម​តំបន់ ​និងអន្ដរ​ជាតិ ​។