ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្លន់អ្នក​លក់មាស​ផ្សារព្រៃខ្មែរ ​ស្លា.ប់បង​ប្រុសប្អូ​នស្រីរ​ងរបួសធ្ងន់ ​យកមា​សនិងប្រាក់​យ៉ាង​ច្រើន

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ អំពើប្លន់​ប្រដាប់​អាវុធឆក់​យ​កថង់មាស​ យ៉ាង​ព្រហើន​និងភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើងនៅ​វេ​លា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី២១​ ខែ តុលា​ ឆ្នាំ២០១៤ ​បណ្តាល​ឱ្យ​យុវជ​នម្នាក់​បាន​ស្លា.ប់ និង​នារី​ម្នាក់​ទៀត​បានរង​របួស​យ៉ាងធ្ងន់​ធ្ងរ ​នៅមុខ​ផ្សារ​ព្រៃខ្មែរ​ ស្ថិត​​​ក្នុងភូមិព្រៃខ្មែរ ​ឃុំរ​លាប្អៀរ​ ស្រុក​រលា​ប្អៀរ ខណៈ​

ខេត្ត​កំពង់​ឆ្នាំង ៖ អំពើប្លន់​ប្រដាប់​អាវុធឆក់​យ​កថង់មាស​ យ៉ាង​ព្រហើន​និងភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើងនៅ​វេ​លា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី២១​ ខែ តុលា​ ឆ្នាំ២០១៤ ​បណ្តាល​ឱ្យ​យុវជ​នម្នាក់​បាន​ស្លាប់ និង​នារី​ម្នាក់​ទៀត​បានរង​របួស​យ៉ាងធ្ងន់​ធ្ងរ ​នៅមុខ​ផ្សារ​ព្រៃខ្មែរ​ ស្ថិត​​​ក្នុងភូមិព្រៃខ្មែរ ​ឃុំរ​លាប្អៀរ​ ស្រុក​រលា​ប្អៀរ ខណៈ​ដែល​​ម្ចាស់មាស​ប្រាក់​ទាំង២​នាក់​បងប្អូន​ ស្ពាយ​កាបូប​ដាក់​មាន​ប្រាក់​ចំនួន៣​វិល ​ត្រឡប់​ចូល​ផ្ទះវិញ ​។

មន្ត្រីនគ​របាល​មូលដ្ឋា​​នបាននិយាយថា​ជនរង​គ្រោះ​ជាប​ងមាន​ឈ្មោះ ​សួន រដ្ឋា ​អាយុ៣២​ឆ្នាំ ​ចំ​ណែក នារី​ជា​ប្អូន​មាន​ឈ្មោះ​ សួន​ បូរិន​ អាយុ​២៧ឆ្នាំ ​ទាំង​២នាក់​មានទីលំ​នៅភូមិ​-​ឃុំកន្លែង​កើតហេតុ​ខាងលើ ។ តាម​សា​ក្សី​នៅក្លែង​កើតហេតុ​បា​​ននិយាយថា​ មុនពេល​កើត​ហេតុ​២នាក់​បងប្អូន​បាន​ស្ពាយ​កាបូប មាស​និង​ប្រាក់​ចំនួន​៣​ ចេញ​ពីផ្សារ​ព្រៃខ្មែរ ​ដោយ​ដើរឆ្លង​ថ្នល់ជាតិ​លេខ៥​ ត្រឡប់​មកផ្ទះ​វិញដែល​នៅ​ទល់ មុខ​ផ្សារ​ព្រៃ​ខ្មែរ​នេះ​តែ​ម្តង។ ពេល​មកដល់​​មុខផ្ទះស្រាប់​តែលេ​ចជនដៃ​ដល់មាន​គ្នា៣នាក់​ ប្រដាប់​ដោយ​អាវុធ​អាកា១​​ដើម និង កាំ​ភ្លើង​ខ្លីមួយ​ដើ​ម ជិៈ​ម៉ូតូធំ​ពណ៌​ក្រហម​ មួយ​គ្រឿង មក​ឈប់​ភ្ជង់​ប្លន់យ​កកាបូបមាស​ប្រាក់នោះ​តែម្តង ​។

ក្នុងពេល​នោះដែរ​២នាក់បង​ប្អូនបានព្យា​យាមមិន​ឱ្យ​ឡើយ ភ្លាមនោះ​ក្រុម​ចោរ​បាញ់​ចំនួន​៥គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង២​នាក់​បងប្អូន ​បណ្តាល​ឱ្យ​​ដួលក្នុងថ្លុ​កឈា​ម ហើយ​ចោរឆក់​យកកា​របូប​ទាំង៣ ជិៈម៉ូតូ​គេច​ចេញ​បាត់​ដោយ​សុវត្ថិភាព ​។ ​ចំណែក​ជនរង​គ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​ដឹកយក​ទៅមន្ទីរ​ពេទ្យជា​បន្ទាន់ ប៉ុន្តែ​គួ​សោក​ស្តាយ​ យុវជ​នជាបង​ បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ចំណែក ​នារី​ជា​ប្អូន គ្រូ​ពេទ្យ​ថាធ្ងន់​ធ្ងរណា​ស់ ​កំពុង​​ស្ថិតក្នុងការសង្គ្រោះ ​។

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែតកោះសន្តិ​ភាព​