ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ការងារ «​វេទិកា​ការងារ​» សម្រាប់​ឱកាស​អ្នក​ស្វែងរក​ការងារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​តម្រូវការ​ទីផ្សារ​ការងារ​សម្រាប់​សិស្ស និស្សិត ដែល​ទើប​បញ្ចប់​ការ​សិក្សា ក៏​ដូច​ជា​អ្នក​ដែល​ចង់​ស្វែងរក​ការងារ​ថ្មី​ធ្វើ​ទីភ្នាក់ងារ​ជាតិ​មុខរប និង​ការងារ (NEA) នៃ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​បាន​រៀបចំ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​៤ រយៈពេល​ពី​ថ្ងៃ​២១ ២២ តុលា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

លោក​ហុង ជឿន ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន​លើក​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​៤ ឆ្នាំ​២០១៤ ថា ពិព័រណ៍​ការងារ​រយៈពេល​ពីរ​ថ្ងៃ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឱកាស​ការងារ​ដល់​អ្នក​ស្វែងរក​ការងារ​និយោជក និង​អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល ដើម្បី​ធ្វើការ​ទំនាក់ទំនង​ចែករំលែក​ព័ត៌មាន និង​ពិសោធន៍​ល្អ​ៗ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ការងារ​នៅ​កម្ពុជា ។