ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ខុន​ដូ លោក​អភិបាល​ខណ្ឌ​សែន​សុខ សង់​ខ្វះ​បច្ចេកទេស​បង្ក​ឱ្យ​កម្ទេច​ដុំ​ថ្ម​ធ្លាក់​ត្រូវ​អ្នកដំណើរ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណង់​ខុន​ដូ​មួយ​កន្លែង​ដែល​មន្ត្រី​សាលា​ខណ្ឌចំការមន ម្នាក់​បាន​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​លោក​លី សា​វ៉េ​ត អភិបាល​ខណ្ឌ​សែន​សុខ ស្ថិត​នៅ​ក្បែរ​ផ្សារ​ទួល​ទំពូង ក្នុង​ទឹកដី​ខណ្ឌចំការមន ត្រូវ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នកដំណើរ​រិះគន់​ចំពោះ​ម្ចាស់​ខុន​ដូ ដែល​មិន​បាន​យកចិត្ដទុកដាក់​លើ​បញ្ហា​បច្ចេកទេស​សំណង់​នាំ​ឱ្យ​ធ្លាក់​កម្ទេចកម្ទី​ស៊ីម៉ង់ត៍ និង​ដុំ​ថ្ម​ធ្លាក់​មក​លើ​ពួក​គាត់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ឬ​ចត​រថយន្ត និង​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ ។

ជាក់ស្ដែង​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៩ តុលា ២០១៤ បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាប់​ទៅ​នឹង​អគារ​ខុន​ដូ កម្ពស់​ជាង​១០​ជាន់ ដែល​កំពុង​សាងសង់​បាន​ត្រូវ​កម្ទេចកម្ទី ស៊ីម៉ង់ត៍ និង​ថ្ម​តូច​ៗ​របស់​ការដ្ឋាន​ខុន​ដូ ធ្លាក់​ចំ​ក្បាល​ខាងក្រោយ​រង​របួស​យ៉ាងដំណំ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​ខណ្ឌចំការមន ក៏​ដូច​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​មើល និង​ទៅ​ប្រាប់​ម្ចាស់​ការដ្ឋាន​មួយ​នេះ ឱ្យ​ពិនិត្យ​មើល​បច្ចេកទេស​សំណង់​របស់​ខ្លួន​ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក​លី សា​វ៉េ​ត អភិបាល​ខណ្ឌ​សែន​សុខ ប្រាប់​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដោះស្រាយ​ហើយ ៕