ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ទៅ​លេង​រាំវង់​ត្រូវ​គេ​ព្រួត​វាយ​សម្លា.ប់​ប៉ូ​លិស​សង្ស័យ​ថា ស្នេហា​ត្រីកោណ (មាន​វីដេ​អូ​ឃ្លីប)

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​​​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ធ្ងន់​ស្នងការដ្ឋាននគរបាល​ខេត្ត​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី២១​ តុលា ​២០១៤ ដោយ​​ចោទប្រកាន់​ពី​បទ​ប្រ​ព្រឹត្ត​អំពើ​មនុស្សឃាត​ទៅ​លើ​យុវជន​ម្នាក់​អាយុ​១៦ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី១៨ ​តុលា ​​២០១៤ នៅ​ចំណុច​វាល​ឪម៉ា​ល់ ក្នុងភូមិ​ក្រាំង​សៀម ឃុំ​សេដ្ឋី ស្រុកសាមគ្គី​មាន​ជ័យ ។

លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ធ្ងន់​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​៣​នាក់ មាន​១-​ឈ្មោះ ឡូង វ៉ា​ន់ ហៅ​ម៉ូ​ម អាយុ​២១​ឆ្នាំ ២-ឈ្មោះ យ៉ែ​ម យ៉េ​ត ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ និង​៣​​ឈ្មោះ អ៊ិ​ត ខន អាយុ​១៩​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​-ឃុំ​​​កើតហេតុ​ខាងលើ ។ ចំណែក​យុវជនរង​គ្រោះ​មានឈ្មោះ ចាន់ សុ​ខន អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្ម​ឥដ្ឋ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច​។ ជន​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ឃ្វាល​ទា ឱ្យ​គេ​នៅ​ភូមិ​លាជ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ យុវជន​រង​គ្រោះជាមួយ​​​មិត្ត​ភក្តិម្នាក់​ទៀត​បានជិៈ​ម៉ូតូ​ទៅ​លេង​រាំវង់​នៅ​ភូមិ​ឃុំ​កើតហេតុ ។​ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ក៏​បាន​ទូរ​សព្ទ័​ហៅ​ស្រី​ស្នេ​ហ៏​គេ​ម្នាក់ដែល​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ឱ្យមក​ជួប ។ ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​បាន​ជួប​គ្នា​ហើយ បាន​នាំគ្នា​ទៅ​ជជែក​គ្នា​ឆ្ងាយ​ពី​កន្លែង​រាំវង់​បន្តិច ហើយ​ពេល​នោះមានឈ្មោះ ឡុ​ង វ៉ា​ន់ ហៅ​ម៉ូ​ម និង​បក្សពួកបាន​ដើរមក​ក្រឡឹង និង​សម្លក់សម្លឹង​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​សាសង​ជាមួយ​ស្រី​ស្នេ​ហ៍ ។​

បន្ទាប់​មក​​ចៃដន្យ ស្រាប់តែ​ថៅកែ​ជា​ម្ចាស់​ទាបាន​ទូរ​ស័ព្ទមក​ជន​រង​គ្រោះ ខណៈនោះ​ជន​រង​គ្រោះ​មិន​ហ៊ាន​លើកទូរ​ស័ព្ទទេ ខ្លាច​ឮ​សម្លេង​ធុងបាស់​ដឹង​ដល់​ថៅកែ​ខ្លួន ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ឆ្ងាយ​ដើម្បី​លើក​ទូរ​ស័ព្ទ​ ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​សម្លាប់​នៅ​តាម​ផ្លូវ​តែ​ម្តង ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព