ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​តូចដែល​ធ្លាក់ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយស្ទឹង​មាន​ជ័យ​ជិត​៥០​ម៉ោង​ហើយរក​សព​មិន​ទាន់​ឃើញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​តូច​ដែល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយស្ទឹង​មាន​ជ័យ​កាល​ពី​យប់​ថ្ងៃ​ទី១៩ តុលា រហូត​មក​ដល់​វេលា​ម៉ោង​៣ និង​៥៩នាទី​រសៀល​ ថ្ងៃ​ទី​២១ តុលា នេះ​​​នៅ​​​មិន​ទាន់​រក​សពឃើញនៅ​ឡើយ​។

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​តូច​ដែល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយស្ទឹង​មាន​ជ័យ​កាល​ពី​យប់​ថ្ងៃ​ទី១៩ តុលា រហូត​មក​ដល់​វេលា​ម៉ោង​៣ និង​៥៩នាទី​រសៀល​ ថ្ងៃ​ទី​២១ តុលា នេះ​​​នៅ​​​មិន​ទាន់​រក​សពឃើញនៅ​ឡើយ​។ «ធ្លាក់​កូន​ប្រុស​តូច​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹង​មាន​ជ័យ  »

គួររំលឹកថា កូន​ៗ​នៅ​តូច​ដែល​ប្រឡែង​គ្នា​លេង​លើ​ផ្ទះ បាន​ជ្រុល​ទម្លុះ​ជញ្ជាំង​ស​ង្ក័​សី​រខេករខាក​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ហូរ​តាម​ទឹក​ទៅ​បាត់​រក​សព​មិន​ទាន់​ឃើញ​​នៅឡើយ និង​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ តុលា នៅផ្ទះ​សង់​លើ​ប្រឡាយ​ទឹក​ស្អុយ ក្បែរ​សមាគម​ព្រះ​ច័ន្ទ​ក្រហម ស្ថិត​ក្នុង​ក្រុម​៧ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ស្ត្រី​ជា​ម្តាយ​ឈ្មោះ ស៊ុន កូ​សាន​ស៊ី អាយុ​៣៤​ឆ្នាំ មុខរបរ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម មាន​ប្តី​ឈ្មោះ សួ​ស សុធា អាយុ​៣៣​ឆ្នាំ មុខរបរ​ប៉ះ​កង់​ម៉ូតូ​នៅ​ពេល​យប់ មានកូន​៦​នាក់ ក្នុង​បន្ទុក​គឺ​ប្រុស​៤​នាក់ ស្រី​២​នាក់ បានឱ្យ​ដឹង​ថា ផ្ទះ​ខាងលើ​នេះ​គាត់​ទើបតែ​មក​ជួល​ស្នាក់​នៅ​បាន​២​ខែ​ប៉ុណ្ណោះ ដែល​ជា​ផ្ទះ​ឈើ​បាំងជញ្ជាំង​ស​ង្ក័​សី​សង់​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ ដែល​ផ្ទះ​នោះ​ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ ។ ស្ត្រី​ជា​ម្តាយ​និយាយ​ថា មុន​ពេល​កើតហេតុ កូន​ៗ​របស់​គាត់​បាន​រត់​ប្រឡែង​គ្នា​លេង​នៅ​ក្នុងផ្ទះ​តាម​សភាវ​ក្មេង ស្រាប់តែ​រត់​បុក​ធ្វើ​ឱ្យ​ធ្លុះ​ជញ្ជាំង​ស​ង្ក័​សី​មួយ​ប្រឡោះ បណ្តាល​ឱ្យ​កូនប្រុស​ពៅ​អាយុ​ទើបតែ​មួយ​ខួប​កន្លះ​ដែល​ចេះ​រត់​តេះតះ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បាត់ ។ ចំណែក​កូនស្រី​ពីរ​នាក់​ក៏​រមៀល​ធ្លាក់​ដែរ តែ​គាត់​ថា​ម្តាយ​បាន​ស្ទុះ​ទៅ​ចាប់ដៃ​ជាប់​ទាញ​អូស​ឡើង​មក​វិញ ។