ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Dyson ណែនាំ​ឧបករណ៍​ផ្ដល់​សំណើម ​Humidifier អាច​កម្ចាត់​បាក់តេរី​បាន ​99,9%

9 ឆ្នាំ មុន

ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​អង់គ្លេស​Dyson បង្កើត​ម៉ាស៊ីន​ផ្តល់​សំណើម​ឈ្មោះ​ថា Humidifier អាច​កម្ចាត់​បាក់តេរី​បាន​៩៩,៩% ការពារ​សុខភាព​អ្នក​ប្រើប្រាស់​ពី​ការ​ឆ្លង​ជំងឺ​សើរ​ស្បែក ក​ន្តួ​ល​រមាស់ និង​ប្រេះ​បបូរមាត់ ។លក្ខណៈ​ពិសេស​របស់​វា​គឺ​ប្រើប្រាស់​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ ដើម្បី​កម្ចាត់​បាក់តេរី​ក្នុង​បរិវេណ​នៅ​ជុំវិញ​បន្ទប់ ឬ​ទី​ក​ន្លែ​ក​បិទ​ជិត​ណាមួយ និង​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​Air Multiplier សម្អាត

ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​អង់គ្លេស​Dyson បង្កើត​ម៉ាស៊ីន​ផ្តល់​សំណើម​ឈ្មោះ​ថា Humidifier អាច​កម្ចាត់​បាក់តេរី​បាន​៩៩,៩% ការពារ​សុខភាព​អ្នក​ប្រើប្រាស់​ពី​ការ​ឆ្លង​ជំងឺ​សើរ​ស្បែក ក​ន្តួ​ល​រមាស់ និង​ប្រេះ​បបូរមាត់ ។លក្ខណៈ​ពិសេស​របស់​វា​គឺ​ប្រើប្រាស់​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ ដើម្បី​កម្ចាត់​បាក់តេរី​ក្នុង​បរិវេណ​នៅ​ជុំវិញ​បន្ទប់ ឬ​ទី​ក​ន្លែ​ក​បិទ​ជិត​ណាមួយ និង​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​Air Multiplier សម្អាត និង​ផ្តល់​សំណើម​ជា​ខ្យល់​បរិសុទ្ធ​ជុំវិញ​បន្ទប់​យ៉ាង​ស្ងប់ស្ងាត់​ទៀត​ផង ។ ម៉ាស៊ីន​ផ្តល់​សំណើម​នេះ​ផ្ទុក​ទឹកបាន​ចំណុះ​៣​លី​ត្រ និង​អាច​ប្រើប្រាស់​រហូត​ដល់​ទៅ​១៨​ម៉ោង ។

លោក​James Dyson ស្ថា​និក​ប្រចាំ​ក្រុមហ៊ុន Dyson និយាយ​ថា ឧបករណ៍​មួយ​ប្រភេទ​នេះ​គឺជា​មធ្យោបាយ​ដ៏​ពិសេស​ក្នុង​ការ​បង្កើត​អនាម័យ​នៅ​ជុំវិញ​បរិស្ថាន​ក្នុងផ្ទះ ពោល​គឺជា​ការ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​សប្បាយ ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី ។ តម្លៃ​របស់​វា​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ក្រុមហ៊ុន​ទេ តែ​ផលិតផល​នេះ​នឹង​មាន​វត្តមាន​លើ​ទីផ្សា​នៅ​ឆ្នាំ​២០១៥ ៕