ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​បុរស Sungmin ត្រៀម​រៀប​ការ ជាមួយ​នាង Kim Sa-eun នៅ​ថ្ងៃ​ទី​13 ខែធ្នូ ខាង​មុខ​

9 ឆ្នាំ មុន

តារាចម្រៀង សម្តែង អ្នក​រាំ និង​ជា​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ បុរស Super Junior វ័យ​២៨​ឆ្នាំ នឹង​រៀប​ការ​ជាមួយ​តារា​សម្តែង​នាង Kim Sa eun វ័យ​២៩​ឆ្នាំ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ ខាង​មុខ​។ លោក Sungmin និយាយ​បញ្ជាក់​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ថា «​នេះ​ជា​ពេលវេលា​ដ៏​ត្រចះត្រចង់ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ជីវិត​របស់ខ្ញុំ ពោល​

តារាចម្រៀង សម្តែង អ្នក​រាំ និង​ជា​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ បុរស Super Junior វ័យ​២៨​ឆ្នាំ នឹង​រៀប​ការ​ជាមួយ​តារា​សម្តែង​នាង Kim Sa eun វ័យ​២៩​ឆ្នាំ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ ខាង​មុខ​។ លោក Sungmin និយាយ​បញ្ជាក់​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ថា «​នេះ​ជា​ពេលវេលា​ដ៏​ត្រចះត្រចង់ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ជីវិត​របស់ខ្ញុំ ពោល​គឺជា​ការ​ផ្តល់​ភាព​កក់ក្តៅ​មួយ​នៅ​ពេល​មាន​ដៃគូ​ជីវិត​រួមរស់​ជាមួយ​គ្នា​» ។

ក្រៅពី​ការ​ប្រកាស​របស់​លោក Sungmin ផលិតកម្ម S.M Entertainment ព្រមទាំង​សមាជិក​ទាំងអស់​ក្នុង​ក្រុម Super Junior បាន​ផ្ញើ​សារ​ជូនពរ​ដល់​គូស្នេហ៍​មួយគូ​នេះ​ឱ្យ​ជួប​តែ​សុភមង្គល និង​សេចក្តីសុខ​ចម្រើន​ជា​រៀង​រហូត ។ គូស្នេហ៍​មួយគូ​នេះ​បាន​ជួប​គ្នា​លើក​ដំបូង​ក្នុង​ការ​សម្តែង​ល្ខោន The Three Musketeers កាលពី​ឆ្នាំ​២០១៣ ហើយ​ពួក​គេ​ទើបតែ​ប្រកាស​ពី​ចំណង​ស្នេហ៍​កាលពី​ខែកញ្ញា​ថ្មី​ៗ​នេះ ៕