ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ចិន​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ជាង​82​លាន​នាក់

9 ឆ្នាំ មុន

ប្រជាពលរដ្ឋ​ក្នុង​ក្រុម​នេះ​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ប្រឈម​មុខ​នឹង​គ្រោះ​ធម្មជាតិ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​កើត​មាន​ភាព​ក្រីក្រ​ខ្ពស់ ដោយ​កត្តា​ទាំងនេះ​មិន​សំដៅ​តែ​លើ​ចំណូល​ទាប​ប៉ុណ្ណោះ​ទេ រួម​ទាំង​មាន​កង្វះខាត​ទឹក អគ្គិសនី អប់រំ សុខាភិបាល និង​ប្រាក់​កម្ចី​ផង​ដែរ ។ ចិន​បាន​កំណត់​ពី​ភាព​ក្រីក្រ​ទៅ​លើ​អ្នក​ដែល​មាន​ចំណូល​ម្នាក់​ក្នុង​មួយ​ឆ្នាំ​២.៣០០​យាន់ ឬ​៤០០​ដុល្លារ ក្នុង​មួយ​ឆ្នាំ ខណៈ​ពេល​ធនា

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស លោក Zheng Wenkai មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រុមប្រឹក្សារដ្ឋ​លុប​បំបាត់​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​របស់​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ តុលា កន្លង​មក​ថា តាម​ការ​អង្កេត​កាលពី​ចុងឆ្នាំ​២០១៣ គឺ​មាន​ប្រជាពលរដ្ឋ​ជាង​៨២​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស​១៣៦០​លាន​នាក់ ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​ក្រុម​ក្រីក្រ​ដោយ​មាន​ចំណូល​តែ​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ទោះបីជា​គោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ច​ជាង​៣០​ឆ្នាំ​កន្លង​មក ធ្វើ​ឱ្យ​ប្រទេស​ចិន​មានការ​រីក​ចម្រើន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី​២ នៅ​លើ​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ក៏​ដោយ ។

ប្រជាពលរដ្ឋ​ក្នុង​ក្រុម​នេះ​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ប្រឈម​មុខ​នឹង​គ្រោះ​ធម្មជាតិ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​កើត​មាន​ភាព​ក្រីក្រ​ខ្ពស់ ដោយ​កត្តា​ទាំងនេះ​មិន​សំដៅ​តែ​លើ​ចំណូល​ទាប​ប៉ុណ្ណោះ​ទេ រួម​ទាំង​មាន​កង្វះខាត​ទឹក អគ្គិសនី អប់រំ សុខាភិបាល និង​ប្រាក់​កម្ចី​ផង​ដែរ ។ ចិន​បាន​កំណត់​ពី​ភាព​ក្រីក្រ​ទៅ​លើ​អ្នក​ដែល​មាន​ចំណូល​ម្នាក់​ក្នុង​មួយ​ឆ្នាំ​២.៣០០​យាន់ ឬ​៤០០​ដុល្លារ ក្នុង​មួយ​ឆ្នាំ ខណៈ​ពេល​ធនា​គារ​ពិភពលោក​បាន​កំណត់​លើ​អ្នកមាន​ចំណូល​ក្នុង​មួយ​ថ្ងៃ ១,២៥​ដុល្លារ ។

លោក Zheng Wenkai បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ធនាគារពិភពលោក​កំណត់​យក​ចំណូល​នេះ​មាន​ន័យ​ថា ពលរដ្ឋ​ចិន​ត្រូវ​ចាត់​បញ្ចូល​ក្នុង​ក្រុម​ក្រីក្រ​កើនឡើង​ដល់​ទៅ​ជាង​២០០​លាន​នាក់ ។ លើស​ពី​នេះ​បញ្ហា​គម្លាត​នៃ​ចំណូល​ដែល​កើន​ឡើងជា​រឿយ​ៗ​គឺជា​បញ្ហា​សំខាន់ ។ នៅ​ក្នុង​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​ប៉េ​កាំ​ង កាលពីដើម​ឆ្នាំ​២០១៤​កន្លង​មក​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​ប្រហែល​១%​នៃ​ចំនួន​ពលរដ្ឋ​សរុប បាន​គ្របដណ្តប់​លើ​ទ្រព្យសម្បត្តិ​ច្រើន​ដល់​ទៅ​១​ភាគ​៣​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​ប្រហែល​២៥%​នៃ​ប្រជាជន​សរុប គ្រប់គ្រង​ទ្រព្យសម្បត្តិ​ត្រឹមតែ​១%​ប៉ុណ្ណោះ ៕