ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វាយលុក​ថ្មី​លើ​ក្រុង​កូ​បា​នេ​របស់​ពួក​ឃើ​ត​ស៊ី​រី

9 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ស្និទ្ធ​ពួក​ប្រឆាំង​គូសបញ្ជាក់​ថា ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​យប់​ថ្ងៃ​ទី​២០ តុលា បាន​ធ្វើការ​វាយលុក​ថ្មី​មួយ​ក្នុង​ទីក្រុង​ឃើ​ត​ស៊ី​រី​កូ​បា​នេ ។ ការ​វាយលុក​ថ្មី​នេះ​កើត​មាន​ក្រោយ​ពី​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ធ្វើការ​វាយប្រហារ​អត្តឃា.ត​២​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​នៅ​ភាគ​ខាងជើង​ទីក្រុង​នេះ ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ស្និទ្ធ​ពួក​ប្រឆាំង​គូសបញ្ជាក់​ថា ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​យប់​ថ្ងៃ​ទី​២០ តុលា បាន​ធ្វើការ​វាយលុក​ថ្មី​មួយ​ក្នុង​ទីក្រុង​ឃើ​ត​ស៊ី​រី​កូ​បា​នេ ។ ការ​វាយលុក​ថ្មី​នេះ​កើត​មាន​ក្រោយ​ពី​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ធ្វើការ​វាយប្រហារ​អត្តឃាត​២​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​នៅ​ភាគ​ខាងជើង​ទីក្រុង​នេះ ។

លោក​រ៉ា​មី​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន់ ប្រធាន​របស់ OSDH ថ្លែង​ថា ពួក​ជី​ហា​ដ​បាន​ធ្វើការ​វាយលុក​លើ​គ្រប់​រណសិរ្ស​ទាំងអស់​នៃ​ទីក្រុង​នេះ​សំដៅលើ​បណ្តា​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​យុទ្ធ​ឃើ​ត ។ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​កើត​មាន​នា​ពេល​យប់ ។ OSDH ពុំ​អាច​ក្តាប់​បាន​តុល្យការ​នៃ​ការ​វាយប្រហារ​អត្តឃាត​ទាំង​ពីរ​នោះ​ឡើយ​ក្នុង​ពេល​ភ្លាម​ៗ ។

ក្រុង​កូ​បា​នេ ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​ចាប់តាំងពី​មួយ​ខែ​មក​ហើយដោយ​សារ​ការ​វាយលុក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ចង់​ដណ្តើម​យក​ទីក្រុង​នេះ​ដើម្បី​ធានា​ការ​ត្រួតត្រា​របស់​គេ​នូវ​ដែនដី​យ៉ាង​វែង​តាម​បណ្តោយ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី ។យោង​តាម OSDH ថា ពួក​ជី​ហា​ដ​បាន​លុក​ចូល​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ទី​៦ តុលា ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ​អាច​កាន់កាប់​ទីក្រុង​កូ​បា​នេ បាន​ពាក់កណ្តាល​បុ​៉​ណ្ណោះ ។ ពួក​ជី​ហា​ដ​ប្រឈម​មុខ​នឹង​ការ​តស៊ូ​ទប់ទល់​យ៉ាង​ស្វិតស្វាញ​របស់​ពួក​យុទ្ធ​ជន​ឃើ​ត ដែល​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ទទួល​បានការ​ទម្លាក់អាវុធ និង​គ្រាប់រំសេវ​ពី​យន្តហោះ​អា​មេ​រិ​ក ។ ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ទទួល​បានការ​ជួយ​វាយប្រហារ​តាម​អាកាស​ពី​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​អា​មេ​រិ​ក​ផង​ដែរ ៕