ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចែករំលែក​បទ​ពិសោធ​ខ្លះ​សម្រាប់​ការ​ទិញ​ម៉ូតូ​ជជុះ​ចូល​ផ្ទះ​ឱ្យ​សមបំណង

9 ឆ្នាំ មុន

ចំពោះ​វិធី​ស្រា​ស្ត​ក្នុង​ការ​ទិញ​ម៉ូតូ​ជជុះ​ឬ​មួយ​ទឹក​មក​ប្រើប្រាស់ គឺ​មាន​ចំណុច​គួរ​ពិនិត្យពិច័យ​ជា​ច្រើន ដែល​អ្នកទិញ​គ្រប់​រូប​គួរ​យកចិត្តទុកដាក់​បន្តិច ចៀសវាង​ខកចិត្ត​និង​ខាតបង់​ប្រាក់​តាម​ការ​បញ្ចុះបញ្ចូល​របស់​អ្នកលក់ ដោយ​មិន​បាន​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ពី​លក្ខណសម្បត្តិ​របស់​ផលិតផល​ដែល​ខ្លួន​ចង់បាន​នោះ ។

ចំពោះ​វិធី​ស្រា​ស្ត​ក្នុង​ការ​ទិញ​ម៉ូតូ​ជជុះ​ឬ​មួយ​ទឹក​មក​ប្រើប្រាស់ គឺ​មាន​ចំណុច​គួរ​ពិនិត្យពិច័យ​ជា​ច្រើន ដែល​អ្នកទិញ​គ្រប់​រូប​គួរ​យកចិត្តទុកដាក់​បន្តិច ចៀសវាង​ខកចិត្ត​និង​ខាតបង់​ប្រាក់​តាម​ការ​បញ្ចុះបញ្ចូល​របស់​អ្នកលក់ ដោយ​មិន​បាន​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ពី​លក្ខណសម្បត្តិ​របស់​ផលិតផល​ដែល​ខ្លួន​ចង់បាន​នោះ ។ ដូចនេះ​ដើម្បី​ចូលរួម​ចែករំលែក​បទ​ពិសោធ​ខ្លះ​ទុកជា​ការ​ផ្តល់​ប្រឹក្សា​តាម​ខ្លួន​របស់​អ្នក​ផ្ទាល់​នោះ សូម​លើកយក​នូវ​របៀប​ក្នុង​ការ​ទិញ​ម៉ូតូ​ជជុះ​មក​ប្រើប្រាស់​ឱ្យ​បាន​សម​ដូច​បំណង​ដូច​តទៅ​៖

១-​សម្រេចចិត្ត​ជ្រើស​យក​ប្រភេទ​ម៉ូតូ​ណាមួយ ដែល​អ្នក​ពេញចិត្ត​និង​មានការ​ពេញ​និយម​ប្រើ​ច្រើន​បំផុត​ក្នុង​សង្គម​រួម​មាន ម៉ូតូ​ធំ ម៉ូតូ​លេខ​ស្វ័យប្រវត្តិ​(​អូ​តូ​) ម៉ូតូ​ប្រើ​អំ​ប្រា​យ៉ា ប្រើ​ចង្កឹះ​លេខ​ទូទៅ​ជាដើម ។ នេះ​គឺជា​លក្ខណ​វិនិច្ឆ័យ​ដ៏​មាន​សារសំខាន់​បំផុត ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត ។ ម្យ៉ាងទៀត ត្រូវ​ស្មោះត្រង់​ចំពោះ​ខ្លួន​លើ​ចំណុច​នេះ ពីព្រោះ​ការ​ជ្រើសរើស​ទិញ​ទាំង​បង្ខំ​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ស្ងប់ចិត្ត​ដិតអារម្មណ៍​លើ​ការ​ប្រើប្រាស់​វា​នៅ​ពេល​ខាង​មុខ​ទ្បើ​យ ។

២-​ជ្រើសរើស​ទីតាំង​លក់​ណាមួយ ដែល​មានកេរ្តិ៍ឈ្មោះ​ល្អ មិន​មានរឿង​អាស្រូវ​ផ្សេង​ៗ​ពី​ការ​ខកចិត្ត​ក្រោយ​ពេល​ទិញ​ម៉ូតូ​ចូល​ផ្ទះ​នោះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ មាន​ពេល​ខ្លះ​ប្រសិនបើ​អាជីវកម្ម​គាត់​ផ្តល់​កម្មវិធី​ធានា​មួយ​ចំនួន​ទៀត​នោះ ក៏​ជា​ការ​ប្រសើរ​ដែរ ។

៣-​ពិនិត្យពិច័យ​តួ​គ្រោង​ផ្នែក​ខាងក្រៅ​របស់​ម៉ូតូ​ដោយ​ខ្លួនឯង​៖
-​ពិនិត្យ​មើល​លក្ខខណ្ឌ​ច្រវាក់​និង​មី​ញ៉ុ​ង​របស់​វា ។ ច្រវាក់​គួរតែ​ស្ថិត​ក្នុង​កម្រិត​សមគួរ​មួយ គឺ​មិន​ជ្រួល​ឬ​ខុស​ប្រក្រតី ចំណែក​មី​ញ៉ុ​ង​វិញ គឺ​សង្កេត​មើល​លើ​ធ្មេញ​ឬ​ស្ពឺរ​របស់​វា​មិន​ឱ្យ​មាន​ភាព​សឹក​ហួសប្រមាណ​ដែរ ។
-​ពិនិត្យ​មើល​ក្រ​ទ្បា​សម្បក​កង់
-​អង្គុយ​លើ​ម៉ូតូ​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​បូម លក្ខខណ្ឌ​ហ្វ្រាំង​, ដង​ថ្លឹង​អំ​ប្រា​យ៉ា និង​តាប់​ទ្បូ​ជាដើម ។
-​ប្រសិនជា​អាច​ធ្វើ​ទៅ​បាន​អ្នក​គួរ​ពិនិត្យ​វាស់​កម្រិត​ថាមពល​អា​គុយ​ម៉ូតូ​ចៀសវាង​ប្តូរ​ថ្មី​ក្រោយ​ពី​ការ​ទិញ​បាន​ប៉ុន្មាន​ថ្ងៃ​នោះ ។ ថាមពល​អា​គុយ​ខ្លាំង​ល្អ គឺ​គួរតែ​មិន​តិច​ជាង​១២​វ៉ុល​ទ្បើ​យ ។
-​បើក​គម្រប​ធុងសាំង​ម៉ូតូ​ប្រើ​ពិល​ពិនិត្យ​មើល​ពី​សញ្ញា​ជាក់ស្តែង​នៃ​ការ​ច្រែះ​ចាប់ ឬ​កាត់​ស៊ី​ពុក​ផុយ ។
-​ពិនិត្យ​មើល​បរិវេណ​ប្លុក​ម៉ាស៊ីន ធុង​ទឹក ក៏​ដូច​ជា​ភាព​លិច​ជ្រាប​នៃ​តម្រងប្រេង​និង​ប្រេងម៉ាស៊ីន ។
-​ពិនិត្យ​មើល​កម្រិត​ប្រេង​ហ្វ្រាំង ។

៤-​ធ្វើតេស្ត​បើកបរ​ឬ​ជិះ​សាកល្បង​៖
+​ជ្រើស​យក​ថ្ងៃ​ល្អ ឬ​មេឃ​ស្រ​ទ្បះ​និង​អនុវត្ត​លើ​ស្ថានភាព​ផ្លូវ​ស្ងួត ។ យក​កាត​គ្រី​ម៉ូតូ​ផ្ទៀងផ្ទាត់​ជាមួយ​លេខ​តួ​ម៉ាស៊ីន​ឱ្យ​បាន​ម៉ត់ចត់​និង​ត្រឹមត្រូវ ។
+​ធ្វើតេស្ត​ការ​ជាន់​ហ្វ្រាំង​មុខ​-​ក្រោយ គឺ​មិន​ត្រូវ​មាន​សកម្មភាព​ជាន់​ជាប់​ៗ​នោះ​ទ្បើ​យ ។
+​បង្កើន​ល្បឿន​តាម​លេខនី​មួយ​ៗ​ដើម្បី​ស្ទាបស្ទង់​ពី​អត្រា​សន្ទុះ​របស់​ម៉ាស៊ីន​ថា តើ​វា​នៅ​មាន​ប្រតិបត្តិការ​ខ្លាំង​ឬ​យ៉ាងណា ។ ក្រោយ​ពេល​អនុវត្ត​រួច​ចូរ​អ្នក​កត់សម្គាល់​ពី​សំ​ទ្បេ​ង​ដែល​បន្លឺ​ចេញពី​ម៉ាស៊ីន​ឮ​សូរ​ផ្ទាត់​តឹក​ៗ​នោះ​ទើប​ជា​ការ​ល្អ ។
+​ស្តាប់​សំ​ទ្បេ​ង​ម៉ាស៊ីន​រក​មើល​ភាព​មិន​ប្រក្រតី​របស់​វា ប្រសិនជា​មាន​ចំណុច​ខុសឆ្គង​នៃ​សំ​ទ្បេ​ង​នោះ ត្រូវ​សួរ​អ្នកលក់​ជា​បន្ទាន់ ៕

៥-​ពិនិត្យ​មើល​ម៉ូតូ​ម្តងទៀត បន្ទាប់​ពី​ជិះ​សាកល្បង​រួចរាល់​ហើយ​ការ​សង្កេត​មើល គឺ​ផ្តោត​ទៅ​លើ​ភាព​លិច​ជ្រាប និង​តំណក់​ប្រេងម៉ាស៊ីន​ឬ​ប្រេងសាំង ។

៦-​ចូរ​មាន​ភាព​ប្រាកដនិយម​នៅ​ពេល​ចរចា​តម្លៃ​លើក​ចុង​ក្រោយ និង​ត្រូវ​ដាក់​តម្លៃ​ដែល​អ្នក​គិត​ថា​ស័ក្តិសម​នឹង​អាច​ទទួលយក​បាន​ឬ​ត្រូវរ៉ូវ​គ្នា​ទាំង​សងខាង ហើយ​ឱ្យ​ស្រប​ឬ​ប្រហាក់ប្រហែល​ហាងឆេង​ទីផ្សារ អាស្រ័យ​លើ​គុណសម្បត្តិ​របស់​ម៉ូតូ​នោះ ៕

    ​   ​