ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung និង LG លក់​ទូរទស្សន៍​អេ​ក្រង់​ស្តើង​បាន​81,5​លាន​គ្រឿង​ក្នុងឆ្នាំនេះ

9 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ អ្នក​អង្កេត​ការ​ទីផ្សារ​បាន​លើក​ទ្បើ​ង​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង Samsung និង LG ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លក់​ទូរទស្សន៍ LCD បាន​ជាង​៨១,៥​លាន​គ្រឿង នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ កើន​ទ្បើ​ង​៣៨% លើ​ទីផ្សារ​សកលលោក ។

ក្នុង​នោះ​ក្រុមហ៊ុន Samsung ដែល​ជា​អ្នក​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​នឹង​លក់​ទូរទស្សន៍ LCD ឱ្យ​បាន​៤៨​លាន​នៅ​ទូ​ទាំង​ពិភពលោក សម្រាប់​ឆ្នាំ​នេះ​កើន​ទ្បើ​ង​១១% ពី​ឆ្នាំទៅ ។

នេះ​បើ​តាម​ការ​អះអាង​ពី​សារព័ត៌មាន Yonhap ។ ដោយ​ទ្បែ​ក LG ដែល​ជា​គូប្រជែង​ក្នុងស្រុក​របស់ Samsung ក៏​បាន​ព្យាករ​ទុក​ថា នឹង​លក់​ឱ្យ​បាន​៣៣,៥​លាន​គ្រឿង​ផង​ដែរ លើ​ទីផ្សារ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ​កើន​ទ្បើ​ង​១៥%​ធៀប​នឹង​ឆ្នាំ​មុន ។ ចំណែក​ជំនួញ​ផ្សារ​ហ៊ុន​ទំនងជា​នឹង​ឈាន​ដល់​៣៧,៥% ក្នុង​ឆ្នាំ​២០១៤​នេះ ធៀប​នឹង​អត្រា​៣៤,៨%​កាលពី​ឆ្នាំ​២០១៣ ៕
    ​  ​