ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ញូ​វ​យ៉​ក​ប្រកាស​ឱ្យ​អ្នកបើកបរ​បន្ថយល្បឿន​សង្គ្រោះ​ចាប់ពី​ខែវិច្ឆិកា

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ផ្សាយ​ថា មន្ទីរ​គមនាគមន៍ និង​សាធារណការ​ក្រុង​ញូ​វ​យ៉​ក បាន​ចេញ​ច្បាប់​កំណត់​ល្បឿន​យានយន្ត​បើកបរ​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ពី​៤៨​គីឡូម៉ែត្រ​ដែល​ប្រកាស​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៦៤ ឱ្យ​នៅ​ត្រឹម​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចាប់ផ្តើម​ប្រើ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៤ ខាង​មុខ​នេះ ។

អាជ្ញាធរ​ក្រុង​ញូ​វ​យ៉​ក បាន​ឃោសនា​ពី​សុវត្ថិភាព​ចរាចរណ៍​លើ​ដងផ្លូវ​ដើម្បី​អំណោយផល​ល្អ​ដល់​អ្នក​ថ្មើរជើង​អ្នក​ជិះ​កង់ និង​អ្នកបើកបរ​យានយន្ត​លើ​ដងផ្លូវ​ដទៃ​ទៀត ក្នុង​គោលបំណង​កុំឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​ពេក​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ថែម​ទាំង​ផ្តល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ទាក់ទិន​នឹង​ច្បាប់​ដែល​ប្រកាស​ឱ្យ​ប្រើ​នៅ​ខែ​ក្រោយ​នេះ ។

មន្ទីរ​គមនាគមន៍ និង​សាធារណការ​ក្រុង​ញូ​វ​យ៉​ក បញ្ជាក់​ទៀត​ថា ការ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់ បាន​ដល់​ទៅ​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​៤៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​កន្លង​មក ។ តាម​ទិន្នន័យ​បង្ហាញ​ថា ប្រហែល​២៥%​នៃ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ កើតឡើង​ដោយសារ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន បាន​សម្លាប់​អ្នកដំណើរ​នៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ឆ្នាំ​មុន​ដល់​ទៅ​១៧៨​នាក់ ។

គួរ​បញ្ជាក់​ថា អ្នក​ដែល​ល្មើស​លើ​ការ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​លើស​កំណត់​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​១៥០​ដុ​លា្ល​ា​រ​ដល់​៦០០​ដុល្លារ ដោយ​អាស្រ័យ​លើ​ភាពព្រហើន​កោងកាច និង​ចំនួន​ប័ណ្ណពិន័យ​ដែល​ធ្លាប់​បាន​ទទួល​នា​ពេល​កន្លង​មក ៕