ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​នឹង​ដំឡើង​ថ្លៃ​ហ្គា​ស​រថយន្ត​នៅ​ពេល​ខាង​មុខ

9 ឆ្នាំ មុន

បាងកក ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​គណៈកម្មាធិការ​រដ្ឋបាល​គោលនយោបាយ​ថាមពល បាន​សម្រេច​ថា នឹង​ដំឡើង​ថ្លៃ​ឧស្ម័ន LPG សម្រាប់​ប្រើប្រាស់​លើ​ផ្នែក​ដឹក​ជញ្ជូន​ប្រមាណ​ជា​០,៧០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ដែល​មាន​កម្រិត​ដូច​គ្នា​ទៅ​នឹង​ហ្គា​ស​សម្រាប់​ចម្អិន​អាហារ​ដែរ ។

រដ្ឋមន្ត្រី​ថាមពល​ថៃ​ថ្លែង​ថា ដើម្បី​ឱ្យ​តម្លៃ​ថាមពល​នៅ​ក្នុង​ប្រទេស​ក្លាយជា​គ្រឿង​ជំនួយ​លើ​វិស័យ​គ្រឿងចក្រ គណៈកម្មការ​ខាងលើ​បាន​ធ្វើការ​សម្រេចចិត្ត​កែតម្រូវ​តម្លៃ​ឧស្ម័ន LPG សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យានយន្ត​ពី​០,៦៨​ដុល្លារ​មក​០,៧០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។ ស្រប​ពេល​ដែល​អត្រា​តម្លៃ​ថ្មី​សម​មូល​នឹង​តម្លៃ​ហ្គា​ស​សម្រាប់​ចម្អិន​អាហារ ការ​ដំឡើង​ថ្លៃ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​អតិថិជន​រារែក​ចិត្ត​ងាក​មក​រក​ការ​សន្សំ​សំចៃ​ការ​ចំណាយ​ពី​ការ​ប្រើប្រាស់​ប្រភេទ​ឧស្ម័ន​ខុស​គោលដៅ ។

ម្យ៉ាងទៀត​គណៈកម្មការ​ថា​ល​ពម​បាន​ព្រមព្រៀង​ប្រមូល​ចំណូល​៧.០០០​បាត​បន្ថែម​ពី​គ្រប់​ចំនួន​លី​ត្រ​នៃ​ប្រេងម៉ាស៊ូត ដែល​លក់​តាម​ការ​អនុគ្រោះ​នៃ​មូលនិធិ​ប្រេង​របស់​រដ្ឋ និង​ដោយ​មានការ​ដំឡើង​ការ​ប្រមូល​ចំណូល​ពី​០,០៩​ដុល្លារ​ទៅ​០,១១​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។ ទោះជា​យ៉ាងណា ក្រសួង​អះអាង​ថា ការ​បង្កើន​ពន្ធ​ជំនួយ​អាច​នឹង​នាំ​មក​នូវ​ចំណូល​ដែល​មាន​ទឹកប្រាក់​ជាង​៣០,៩៩​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ប្រចាំខែ ៕