ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​2014 ជា​ផ្លូវការ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៤ បាន​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ តុលា នៅ​សាល​ដំបូលទូក ស្ថិត​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រោយ​ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​៤​ថ្ងៃ​តាំងពី​ថ្ងៃ​ទី​១៦ តុលា កន្លង​មក​នោះ ។ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៤​នេះ មាន​ស្ថាប័ន ក្រសួង អង្គភាព សមាគម ក្លិប​មក​ពី​រាជធានី​-​ខេត្ត ចូលរួម​ចំនួន​១៧ រួម​មាន ៖

សមាគម​ក្រសួងការពារជាតិ​, ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ​, ខេត្តកំពង់ឆ្នាំង​, ខេត្តសៀមរាប​, ខេត្តឧត្តរមានជ័យ​, ខេត្តកំពត​, ខេត្តតាកែវ​, ខេត្តបាត់ដំបង​, ខេត្ត​ពោធិ៍​សាត់​, ខេត្តព្រៃវែង​, ខេត្តរតនគិរី សមាគម​ដែនសមុទ្រ​មាន​រិ​ទ្ធ​, ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សមាគម​ព្រះ​ខ័ន​រាជ និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ។ កីឡាករ​ចូលរួម​ទាំង​ប្រដាល់​សាកល និង​ក្បាច់​បុរាណ​ខ្មែរ​សរុប​មាន​ចំនួន​៤៦៧​នាក់ ក្នុង​នោះ​ប្រដាល់​សាកល​១៨៦​នាក់ និង​ក្បាច់​បុរាណ​ខ្មែរ​២៨៦​នាក់ ។

លោក​មុ​ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ចាប់ផ្តើម​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី​១៦ តុលា មាន​ចំនួន​៣៣​គូ​, ថ្ងៃ​ទី​១៧ តុលា មាន​៤៨​គូ​, ថ្ងៃ​ទី​១៨ តុលា មាន​៥៦​គូ​, ថ្ងៃ​ទី​១៩ តុលា មាន​២៤​គូ និង​នៅ​ថ្ងៃ​បើក​កម្មវិធី​ផ្លូវការ​នេះ​មាន​៥៤​គូ ។ លោក​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​២១ តុលា ការ​ប្រកួត​មាន​ច្រើន​គូ គឺ​រហូត​ដល់​៦៥​គូ បុ​៉​ន្តែ​បន្ទាប់​ពី​នោះ​មក​នឹង​ត្រូវ​ចុះ​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​បិទ​កម្មវិធី​ប្រកួត​ថ្ងៃ​ទី​២៦ តុលា នឹង​នៅ​សល់​តែ​៧​គូ​បុ​៉​ណ្ណោះ ។ លោក​ប៊ូ ជុំ​សេរី អនុរដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ឱ្យ​ដឹង​ថា ជាមួយនឹង​ការ​រីក​ចម្រើន​ក្នុង​តំបន់​យើង​ត្រូវ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​រួមចំណែក​លើកកម្ពស់​សុខភាព​ប្រជាជន ពង្រឹង​សាមគ្គីភាព និង​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ​ដើម្បី​ចូលរួម និង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ជា​លក្ខណៈ​អន្តរជាតិ​នានា ក៏​ដូច​ជា​កីឡា​អាស៊ី​អាគ្នេយ៍​ជាដើម ។

លោក​អនុរដ្ឋលេខាធិការ​បាន​សំណូមពរ​ដល់​កីឡាករ​ទាំងអស់​ត្រូវ​គោរព​បទបញ្ជា​ការ​ប្រកួត គោលការណ៍ Fair Play មិត្តភាព និង​សាមគ្គីភាព​ឱ្យ​បាន​ល្អ​។ ចំពោះ​គណៈកម្មការ​បច្ចេកទេស ត្រូវ​ប្រកាន់ខ្ជាប់​នូវ​បទបញ្ជា​ប្រកួត កាត់សេចក្តី​ឱ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌​ប្រកបដោយ​វិជ្ជាជីវៈ ។ គួរ​បញ្ជាក់​ថា ឆ្នាំ​នេះ​ក៏​ដូច​ជា​រាល់​ឆ្នាំ​ដែរ ការ​ប្រកួត​ប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ គឺ​បាន​ប្រើប្រាស់​សង្វៀន​ពីរ ដែល​មួយ​នៅ​ក្នុង​សាល​ដំបូលទូក និង​មួយទៀត​នៅ​សាល​ហ្វឹកហាត់​ប្រដាល់​ជម្រើសជាតិ ។ ការ​ប្រកួត​ចែក​ចេញ​ជា​២​ក្របខ័ណ្ឌ​គឺ ក​១ និង​ក​២ ទាំង​ប្រដាល់​សាកល ទាំង​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ដោយ​ប្រកួត​តាម​រូបមន្ត​ជម្រុះ​ចាញ់​ធ្លាក់​ៗ​តែ​ម្តង ៕