ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ដឹកស៊ីម៉ង់ត៍​វាត់កន្ទុយ​កៀរម៉ូតូ​ដួល​ស្លា.ប់១ របួសធ្ងន់១​

9 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ មនុស្ស​ម្នាក់​ស្លា.ប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថយន្ត​ធុន​ធំ ​បើក​កៀរ​ម៉ូតូ​​​​មួយគ្រឿងដួល​​ ខណៈ​ជិះ​ស្រប​ទិសគ្នាក្នុងទិសដៅ​ពី​ជើង​ទៅត្បូង កាលពីវេលាម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​២០ តុលា ២០១៤ ស្ថិត​នៅ​ចំណុចភូមិ​ប្ញទ្ធី១ ឃុំកែវផុស ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះសីហនុ ។

ខេត្ត​ព្រះសីហនុ ៖ មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថយន្ត​ធុន​ធំ ​បើក​កៀរ​ម៉ូតូ​​​​មួយគ្រឿងដួល​​ ខណៈ​ជិះ​ស្រប​ទិសគ្នាក្នុងទិសដៅ​ពី​ជើង​ទៅត្បូង កាលពីវេលាម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​២០ តុលា ២០១៤ ស្ថិត​នៅ​ចំណុចភូមិ​ប្ញទ្ធី១ ឃុំកែវផុស ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះសីហនុ ។

ប្រភព​បានឱ្យ​ដឹងថា ជនរងគ្រោះ​​ម្នាក់​ឈ្មោះ​កិន ភូ ភេទប្រុស អាយុ​៣៥​ឆ្នាំ ​មានទីលំនៅ​ភូមិ​កើត​ហេតុ​ខាងលើ (ស្លាប់​ពេល​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ) និង​ម្នាក់ទៀត​ឈ្មោះ​នូវ ថេត អាយុ​៣២​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិជាមួយ​គ្នា (រង​របួស​ធ្ងន់) ។ ចំណែក​អ្នក​បើក​រថយន្ត​​បង្ក​​វិញ ក្រោយ​ពី​កើតហេតុមិន​បាន​ឈប់​ទេ គឺបើក​រថយន្តរត់​រហូតដល់​ស្រុកកំពង់​សិលា ទើប​ទុក​រថយន្ត​ចោល ហើយ​គេច​ខ្លួនបាត់ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព