ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ម ប៊ុន​ហេង​ ៖ គ្រូពេទ្យ​ត្រូវ​ចាត់ទុក​អ្នកជំងឺ​ជា​សាច់ញាតិ​​ ​និង​មិន​ប្រកាន់​មាន ​ឫ​ក្រ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ «​សូមកុំ​គិត​ពី​អ្នកមាន ​អ្នកក្រ ត្រូវ​ចាត់​ទុក​អ្នកជំងឺ​ប្រៀប​បាននឹង​សាច់ញាតិ បងប្អូន ​កូនក្មួយ​របស់​ខ្លួនជាមួយ​នោះ​គ្រូពេទ្យ​មេត្តា​កុំ​ប្រើ​ពាក្យ​សំដី​អាក្រក់ លុប​បំបាត់​កុំ​ឲ្យ​មាន ហើយ​ត្រូវ​ផ្តល់សេវា​ព្យាបាល​ស្មើ​ៗ​គ្នា ថែម​ទាំង​មាន​បេះដូង​ស្អាតស្អំ​ទៀត​ផង » ។ នេះ​ជា​ប្រសា​ស​ន៍ដាស់តឿន​របស់​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ជា​មន្ទីរពេទ្យ​ស្រលាញ់​ទារក នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៤ ។

លោក​វេជ្ជបណ្ឌិត គី​ម​ សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសា​សន៍ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​ខេត្តកំពង់ចាមបាន​ចាប់​អនុវត្ត​ជា​មន្ទីរពេទ្យ​ស្រលាញ់​ទារក​ចាប់ពី​ខែ​សីហា ឆ្នាំ២០១២  ដោយ​មានការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​បាន​យ៉ាង​ត្រឹមត្រូវ ។ ក្នុង​ពេល​ដំណើរការ​អង្ក​ការ​យូ​នី​សេ​ហ្វ បាន​ជួយ​ឧបត្ថម្ភ​នូវ​ផ្ទាំង​ប៉ាណូ​រូប​ស្ត្រី​បំបៅ​កូន និង​ស្លាក​មន្ទីរ​រ​ពេទ្យ​ស្រលាញ់​ទារក ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសា​ស​ន៏​បន្ត​ថា ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត  និង​ឆ​ន្ទៈដ៏​មោះមុត​របស់​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យ ​ជា​ពិសេស​មន្ត្រី​ផ្នែក​សម្ព​ព​ទាំងអស់ក្នុង​ការ​សំរេចចិត្ត​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ជំហាន​ទាំង​ដប់នៃ​ការ​បំបៅ​កូនដោយ​ទឹកដោះ​ម្តាយប្រកបដោយ​ជោគជ័យដែល​នៅ​ក្នុង​រយៈពេល​នេះ​មន្ទីរពេទ្យ​ទទួល​បាន​ស្ត្រី​មក​សំរាលកូន​ក្នុង​១​ឆ្នាំ​ៗ មាន​ប្រមាណ​ចំនួន​៤.០០០​នាក់ ។

​​គ្រប់​ស្ត្រី​ទាំងអស់​សុទ្ធតែ​បាន​ទទួល​ការ​គាំទ្រ​ពី​គ្រូពេទ្យ​ឆ្មបដើម្បី​ឲ្យ​ម្តាយ​ចាប់ផ្តើម​បំបៅ​កូន​ដោយ​ទឹកដោះ​ដំបូងនៅ​ក្នុង​អំឡុង​ម៉ោង​ដំបូង​ បន្ទាប់​ពី​សំរាល​ទាំង​ការ​ផ្តល់​ការ​អប់រំ​អំពី​របៀប​បំបៅ​កូន និង​លើកទឹកចិត្ត​ម្តាយ​ឲ្យ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល​៦​ខែ ៕