ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ម្នាក់​ស្លា.ប់​ដោយសារ​អបអរ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្លួន

9 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​ប៊ី​ស៊ី​ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២១ តុលា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​ការពារ Peter Biaksang Zuala របស់​ក្លិប Bethlehem Vengthlang FC ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​ឥណ្ឌា Mizoram ប្រឺ​មី​ញេ​លី​ក បាន​ស្លា.ប់​ដោយសារ​របួស​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ បន្ទាប់​ពី​កីឡាករ​រូប​នេះ​លោក​ដាំដូង​បង្វិលខ្លួន​ត្រឡប់​ក្រោយ ដើម្បី​អបអរ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​

តាម​ប្រភព​ព័ត៌មាន​ប៊ី​ស៊ី​ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២១ តុលា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​ការពារ Peter Biaksang Zuala របស់​ក្លិប Bethlehem Vengthlang FC ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​ឥណ្ឌា Mizoram ប្រឺ​មី​ញេ​លី​ក បាន​ស្លាប់​ដោយសារ​របួស​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ បន្ទាប់​ពី​កីឡាករ​រូប​នេះ​លោក​ដាំដូង​បង្វិលខ្លួន​ត្រឡប់​ក្រោយ ដើម្បី​អបអរ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​តាម​យក​ស្មើ​ក្រុម Chanmari West Fc នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​១៩ តុលា ឆ្នាំ​២០១៤ ។

បន្ទាប់​ពីរ​ងរ​បួស​បាក់ឆ្អឹង​ខ្នង​ធ្ងន់ធ្ងរ​កីឡាករ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​វះកាត់​សង្គ្រោះ​បន្ទាន់ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ ។នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​របស់​ក្លិប Bethlehem Vengthlang Fc បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​ការពារ​វ័យ​២៣​ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​មាន​ទេព​កោសល្យ​ល្អ​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី ហើយការ​ស្លាប់​នេះ​គឺជា​ការ​បាត់បង់​គ្រាប់ពូជ​ដ៏​ល្អ​មួយ ៕