ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​​ឈើ​ខេត្តស្ទឹង​ត្រែង​រឹបអូស​ឈើ​ប្រណីត​៤៣​កំណាត់​

9 ឆ្នាំ មុន

​ខេត្ត​ស្ទឹង​ត្រែង ៖ កាល​ពី​វេលា​​ព្រឹក​​ថ្ងៃ​​ទី​២១ ​តុលា​ ២០១៤​ នេះ​ កម្លាំង​​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​​​ធ្វើការ​រឹបអូសឈើ​​ប្រភេទ​ធ្នង់​​បាន​ចំនួន​​​៤៣​កំណាត់ ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ស្ទឹង​ត្រែង ​។

​លោកសុខ សេ​ដា មន្ត្រី​​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​​ស្ទឹង​ត្រែង​​បាន​ប្រាប់​កោះសន្តិភាព​នៅ​​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ​នេះ​​ថា ​ឈើ​​​​ដែល​ជំនាញ​រឹបអូស​​​នៅ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ ​។ ​ឈើ​ប្រណីត​ទាំងនេះ​ ត្រូវ​​ដឹក​ជញ្ជូន​ពី​កំ​ពង់​ចម្លង​មួយ​​កន្លែង​​នៅ​ភូមិ​ស្តៅ​​១​ ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ខណៈ​​ដែល​មាន​ស្ថាប័ន​​សហ​ការ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ ។

ប្រភព​​ពី​បណ្តាញ​ភ្នាក់ងារ​​នៅ​ស្រុក​សៀម​ប៉ា​ង​​បាន​បញ្ជាក់​ថា​ ក្រុម​ឈ្មួញ​បាន​​និង​កំពុង​សម្រុក​កាប់​ឈើ​នៅ​ក្នុង​ឧទ្យាន​ជាតិ​សំខាន់​ៗ​នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​ និង​សម្រុក​យក​គោ​យន្ត​កែ​ច្នៃ​ និង​គោ​យន្ត​កន្ត្រៃ​​ចូល​ទៅ​ដឹកឈើ​ប្រណីត​ទាំងនោះ​ ចូល​ក្នុង​ឃ្លាំង​មួយ​នៅ​ស្រុក​សៀម​ប៉ា​ង ​និង​មួយ​ចំនួន​ទៀត​​សម្រុក​ដឹក​ទៅ​ប្រទេស​ឡាវ​ តាម​ច្រករបៀង​មួយ​ចំនួន​ ជាប់​ព្រំប្រទល់​ស្រុក​សៀម​ប៉ា​ង​ខេត្ត​ស្ទឹងត្រែង​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​  ​