ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ ​ស៊ី​យ៉េ​ត ជួប​​រឿ​ម វណ្ណៈ ​ចំណែក​​ង៉ែ​ត្រ រ​ដ្ឋា ជួប​​សេក រតនា ​នៅ​រេញ​ CTN

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​សៅរ៍ ទី​២៥ តុ​លាស​ប្តា​ហ៍​នេះ ឈាន​ដល់ទី​បញ្ចប់​ហើយ ។ សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​នេះ​មាន ពៅ ស៊ី​យ៉េ​ត មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ជួប​ប្រកួត​ជាមួយ រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ង៉ែ​ត្រ រ​ដ្ឋា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ ជួប​ប្រកួត​ជាមួយ សេក រតនា មក​ពី​ក្លិប​សឹក​រង​ខេត្តសៀមរាប ។

ពៅ ស៊ី​យ៉េ​ត និង​រឿ​ម វណ្ណៈ ជួប​គ្នា​លើក​នេះ បើ​ទោះជា​អ្នក​ណា​ឈ្នះ ក៏​គ្មាន​ឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ ដោយសារ​ពួក​គេ​ទាំង​២​នាក់​ប្រកួត​បាន​៦​លើក ឈ្នះ​តែ​២​លើក និង​ចាញ់​ដល់​ទៅ​៤​លើក​ឯណោះ​។ ចំណែក​សេក រតនា ជួប​ង៉ែ​ត្រ រ​ដ្ឋា លើក​នេះ​ក៏​មាន​វាសនា​មិន​ខុស​ពី ពៅ ស៊ី​យ៉េ​ត និង​រឿ​ម វណ្ណៈ នោះ​ដែរ ព្រោះ​លទ្ធផល​ប្រកួត​កន្លង​មក គឺ​ចាញ់​រហូត ។ ឯ​ង៉ែ​ត្រ រ​ដ្ឋា បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ទោះបី​ភ្លាត់ស្នៀត​ចាញ់​លើក​នេះ​ក៏​ដោយ ។ ទោះបី​យ៉ាងណា រឿង​ទាំង​អស់នេះ​ប្រហែលជា​មិនកើត​ឡើង​ឡើយ ព្រោះ​សេក រតនា អាច​នឹង​អវត្តមាន​ដោយសារ​របួស​មិន​ទាន់​ជា​ផង​ក៏​មិនដឹង ។

ជាក់ស្តែង​កាលពី​ស​ប្តា​ហ៍​មុន សេក រតនា ក៏​បាន​អវត្តមាន​មិន​បាន​មក​ប្រកួត​រួច​ម្តង​មក​ហើយ ដូច្នេះ​នៅ​ស​ប្តា​ហ៍​នេះ​កីឡាករ​រូប​នេះ​អាច​នឹង​បោះបង់​ការ​ប្រកួត​របស់​ខ្លួន​ចោល ព្រោះតែ​ដឹងខ្លួន​ថា ទៅ​មិន​រួច​ជាមួយ​គូប្រកួត ៕