ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខ​ណ្ឌ​ប្ញស្សីកែវ ចុះ​​វាយ​របង​​ដែលសង់​​​រំលោ.ភ​​យក​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍​​ប្ញស្សីកែវ​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ របង​ថ្ម​ដែល​សាងសង់​រំលោ.ភ​យក​​ផ្លូវ​​ក្នុង​តំបន់​អភិវឌ្ឍន៍​​ប្ញស្សីកែវ​​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ប្ញស្សីកែវ សហការ​ជាមួយ​ភូមិ​បាល និង​គណៈ​កម្មការ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​​ដី​ធ្លី ចុះ​​វាយ​​កម្ទេច​​បើក​ផ្លូវ​​ ។

រាជធានី​ភ្នំ​ពេញ ៖ របង​ថ្ម​ដែល​សាងសង់​រំលោភ​យក​​ផ្លូវ​​ក្នុង​តំបន់​អភិវឌ្ឍន៍​​ប្ញស្សីកែវ​​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ប្ញស្សីកែវ សហការ​ជាមួយ​ភូមិ​បាល និង​គណៈ​កម្មការ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​​ដី​ធ្លី ចុះ​​វាយ​​កម្ទេច​​បើក​ផ្លូវ​​ ។

ការ​​ចុះ​វាយ​​របង​ដែលសង់​​​​​រំលោភ​​យក​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍​​ប្ញស្សីកែវ​​ ធ្វើឡើង​កាល​ពី​វេលាម៉ោង​​១០​ព្រឹក​ថ្ងៃទី​២១ តុលា ដឹក​នាំ​​ដោយ​លោក ឃុន ហាំង ប្រធា​ន​គណៈ​កម្មការ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​​ដី​ធ្លី និង​លោក ជា​ ពិសី អភិបាល​​រង​ខណ្ឌ​ប្ញស្សីកែវ ។

​តាមសមត្ថកិច្ច​​ឱ្យដឹង​ថា ម្ចាស់​របង​ខាង​លើត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ម៉ៅ ហួរ បាន​សង់​​របង​ថ្ម​​យក​​ផ្លូវ១៨ ១២ ដែល​ជា​ផ្លូវ​ក្នុង​គំរោង​អភិវឌ្ឍន៍​តំបន់​​ប្ញស្សីកែវ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព