ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​អ្នក​រត់​ម៉ូតូឌុប​​បែក​ក្បាល​ ត្រូវ​សមត្ថ​កិច្ច​​​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​អ្នក​រត់​ម៉ូតូ​ឌុ​បម្នាក់​ត្រូវ​ជន​សង្ស័យ​កា.ប់​នឹង​កូន​ពូថៅ​ដៃ​បណ្តាល​ឱ្យ​​បែកក្បាល​ហូរ​ឈាម​កក្លាក់​​ ​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើលកាលពីវេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២១ ​តុលា ​​២០១៤ ​ក្នុងភូមិ​អូរ​អណ្ដូង​ សង្កាត់ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​អ្នក​រត់​ម៉ូតូ​ឌុ​បម្នាក់​ត្រូវ​ជន​សង្ស័យ​កាប់​នឹង​កូន​ពូថៅ​ដៃ​បណ្តាល​ឱ្យ​​បែកក្បាល​ហូរ​ឈាម​កក្លាក់​​ ​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើលកាលពីវេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២១ ​តុលា ​​២០១៤ ​ក្នុងភូមិ​អូរ​អណ្ដូង​ សង្កាត់ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ។

ក្រោយ​ពេល​កើត​​ហេតុ​ការ​ណ៍ខាងលើ​នេះ​កើតឡើង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឡោម​ព័​ទ្ធ​ចាប់ខ្លួន​ជន​ដៃដល់​បាន​ភ្លាម​ៗបញ្ជូន​មក​កាន់​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឌុ​បសង្ស័យពី​ស្ពាន​ច្បារ​អំពៅឆ្ពោះ​មក​ចំណុច​កន្លែង​កើតហេតុ ពេល​នោះជនសង្ស័យ​បាន​ប្រាប់ បុរស​អ្នក​រត់​ម៉ូតូឌុប​ឲ្យ​ឈប់ដើម្បី​ចូល​ផ្ទះយក​លុយឲ្យ​ថ្លៃ​ម៉ូតូឌុប ប៉ុន្តែ​ពេល​ចេញ​មក​វិញ បែរជា​មាន​កាន់​ពូថៅ រួច​កាប់លើ​ជន​រង​គ្រោះ​ពីក្រោយធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ចព័ទ្ធ​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ៗតែម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះដា​លី​ន អាយុ​២៥​ឆ្នាំ ភេទ​ប្រុស មុខរបរដើរ​ឆក់ ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ ក្រៃ អាយុ​២៦​ឆ្នាំ ភេទ​ប្រុស មុខរបរ​រត់​ម៉ូតូឌុប មានទីលំនៅ​​​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ ​ទោះ​ជាយ៉ាងណា​គេ​មិន​ទាន់​ដឹង​ថា ករណី​នេះ​ជា​ករណី​ប្លន់ ឬ​ជា​គំនុំ​នោះ​ទេ ៕