ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​ប្រដាល់​អា​ហ្ស​ង់​ទី​ន​ម៉ា​ទី​នេស​សម្លឹង​រក​ឱកាស​ជួប​ជាមួយ​មេ​វេ​ដ​ឌ័​រ

9 ឆ្នាំ មុន

កំពូល​អ្នក​ប្រើ​កណ្តាប់ដៃ​ឆ្វេង​សឺ​ចូ ម៉ា​ទី​នេស​បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ប៉ុន្តែ​បាន​បន្លុយ​ពាក្យ​ថា ខ្លួន​ក៏​នឹង​មិន​លង់លក់​ក្នុង​ការ​រង់ចាំ​ជួប​ជាមួយ​មេ​វេ​ដ​ឌ័​រ នោះ​ដែរ ។ ម្ចាស់​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ Middleweight រូប​នេះ​បាន​បញ្ជាក់​ថា ៖ «​មេ​វេ​ដ​ឌ័​រ ចូល​ចិត្ត​ពង្វាង​ហេតុការណ៍ ដូច្នេះ​វា​ជា​រឿង​ស្មុគស្មាញ​ក្នុង​ការ​រត់​តាម​

កំពូល​អ្នក​ប្រើ​កណ្តាប់ដៃ​ឆ្វេង​សឺ​ចូ ម៉ា​ទី​នេស​បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ប៉ុន្តែ​បាន​បន្លុយ​ពាក្យ​ថា ខ្លួន​ក៏​នឹង​មិន​លង់លក់​ក្នុង​ការ​រង់ចាំ​ជួប​ជាមួយ​មេ​វេ​ដ​ឌ័​រ នោះ​ដែរ ។  ម្ចាស់​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ Middleweight រូប​នេះ​បាន​បញ្ជាក់​ថា ៖ «​មេ​វេ​ដ​ឌ័​រ ចូល​ចិត្ត​ពង្វាង​ហេតុការណ៍ ដូច្នេះ​វា​ជា​រឿង​ស្មុគស្មាញ​ក្នុង​ការ​រត់​តាម​គេ» ។

កីឡាករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ៖ «​ខ្ញុំ​ត្រូវ​តែ​ស្វែងរក​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង ហើយ​ប្រសិនជា​កីឡាករ​មេ​វេ​ដ​ឌ័​រ​យល់ព្រម នោះ​ពិតជា​អព្ភូតហេតុ​មួយ​ហើយ ។ សម្រាប់​ខ្ញុំ គ្មាន​ការ​សង្ស័យ​ទេ​ដែល​ថា មេ​វេ​ដ​ឌ័​រ គឺជា​ជើង​ខ្លាំង​ក្នុង​លោក​នោះ ។ ខ្ញុំ​តែងតែ​ចង់​ជួប​ជាមួយ​ជើង​ខ្លាំង​បែប​នេះ ដ្បិត​វា​នឹង​ក្លាយជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​» ។

ជាមួយនឹង​ខ្សែក្រវាត់​ពិភពលោក​៥​ប្រភេទ​ទម្ងន់ មេ​វេ​ដ​ឌ័​រ ពុំ​មាន​ប្រវត្តិ​ចាញ់​ម្តងណា​ឡើយ​។ សម្រាប់​ម៉ា​ទី​នេស​វិញ មុន​នឹង​ឡើង​សង្វៀន​ប្រកួត​ម្តងទៀត គេ​ចាំបាច់​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ឱ្យ​ជា​សះស្បើយ​នូវ​របួស​ដៃ​ឆ្វេង​ព្រមទាំង​ត្រូវ​វះកាត់​ក្បាលជង្គង់​ផង​ដែរ ។
គេ​បាន​និយាយ​ថា ៖ «​របួស​ដៃ​ឆ្វេង​ខ្ញុំ​ជា​សះស្បើយ​ស្ទើរ​ទាំងស្រុង​ហើយ ប៉ុន្តែ​វា​ឈឺចាប់​បន្តិចបន្តួច​ប៉ុណ្ណោះ នេះ​ក៏​ព្រោះតែ​ខ្ញុំ​បាក់ឆ្អឹង​ពីរ​កន្លែង ។ ចំណែក​ក្បាលជង្គង់​វិញ ក៏​មាន​សភាព​ល្អ​ច្រើន​ហើយ​ដែរ ពោល​គឺ​ក្រោយ​ការ​វះកាត់​មួយ​លើក​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២» ។

ម៉ា​ទី​នេស និយាយ​ថា ខ្លួន​សង្ឃឹមថា បញ្ហា​របួស​នៅ​សេសសល់​នឹង​ជា​សះស្បើយ​អាច​ប្រកួត​បានជា​ថ្មី​ម្តងទៀត ។ គេ​បញ្ជាក់​ថា ៖ «​ចាប់ពី​ពេល​នេះ​ទៅ ការ​ត្រៀមខ្លួន​របស់ខ្ញុំ គឺ​រួចរាល់ ។  ពេល​នេះ ខ្ញុំ​មាន​អាយុ​ជិត​៤០​ឆ្នាំ​ហើយ ដូច្នេះ​បើ​និយាយ​ពី​ការ​វះកាត់ គឺ​ពិតជា​មិន​ដូច​កាលពី​អាយុ​២០​ឆ្នាំ​ទេ​» ។

សូម​បញ្ជាក់​ថា ម៉ា​ទី​នេស មាន​ឯតទគ្គ​កម្ម​ប្រកួត​ឈ្នះ​៥១​លើក ចាញ់​៣ ស្មើ​២ និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​២៨​លើក ។ ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​នេះ នៅ​សង្វៀន Madison Square Garden សហរដ្ឋអាមេរិក ចាញ់​កីឡាករ​ព័រ​តូ​រី​កូ Miguel Cotto ក្នុង​ទឹក​ទី​១០ បាត់បង់​ខ្សែក្រវាត់​ស្ថាប័ន WBC ក្នុង​ប្រភេទ​ទម្ងន់ Middleweight ៕