ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អា​បេ​រើស​អ្នក​បន្ត​តំណែង​រដ្ឋមន្ត្រី​2​រូប​ដែល​សុំ​លាលែង

9 ឆ្នាំ មុន

ទូរទស្សន៍​ជ​បុ​៉​ន NHK រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​ជ​បុ​៉​ន​លោក​ស៊ី​ន​ហ្សូ​អា​បេ បាន​សម្រេច​តែងតាំង​លោក យូ​៉​អុ​ី​ជី មី​យ៉ា​ហ្សា​វ៉ា ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំនួស​លោកស្រី​យូ​កូ អូ​ប៊ូ​ជី ដែល​បាន​សុំ​លាលែង​ពី​តំណែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ។ ទន្ទឹម​​នឹង​នេះ​ដែរ លោក​អា​បេ បាន​តែងតាំង​លោក​យូ​កូ អា​មី​កា​វ៉ា ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជំនួស​លោកស្រី​មី​ដូ​រី ម៉ា​តស៊ូ​ស៊ី​ម៉ា ដែល​បាន​សុំ

ទូរទស្សន៍​ជ​បុ​៉​ន NHK រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​ជ​បុ​៉​ន​លោក​ស៊ី​ន​ហ្សូ​អា​បេ បាន​សម្រេច​តែងតាំង​លោក យូ​៉​អុ​ី​ជី មី​យ៉ា​ហ្សា​វ៉ា ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំនួស​លោកស្រី​យូ​កូ អូ​ប៊ូ​ជី ដែល​បាន​សុំ​លាលែង​ពី​តំណែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ។ ទន្ទឹម​​នឹង​នេះ​ដែរ លោក​អា​បេ បាន​តែងតាំង​លោក​យូ​កូ អា​មី​កា​វ៉ា ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជំនួស​លោកស្រី​មី​ដូ​រី ម៉ា​តស៊ូ​ស៊ី​ម៉ា ដែល​បាន​សុំ​លាលែង​ក្នុង​ថ្ងៃ​ជាមួយ​គ្នា ។

លោកស្រី​អូ​ប៊ូ​ជី និង​លោកស្រី​ម៉ា​តស៊ូ​ស៊ី​ម៉ា ដែល​កាន់​តំណែង ពេល​មានការ​រុះរើ​រដ្ឋាភិបាល​របស់​លោក​អា​បេ កាលពីដើម​ខែកញ្ញា​នោះ ត្រូវ​សុំ​លាលែង​ចេញពី​តំណែង​ដោយសារ​រឿងអាស្រូវ​នៃ​ការ​ពង្វាង​យក​មូលនិធិ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ លោក​អា​បេ​រំលឹក​ថា លោក​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ទាំង​២​រូប​ដែល​សុំ​លាលែង​នោះ ៕