ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ឯតទគ្គ​កម្ម​ចាស់​យក​សក់​មនុស្ស​20​គីឡូក្រាម​និង​ចំណាយពេល​150​ម៉ោង​តុ​ប​តែ​លើ​រថយន្ត​Fiat 500

9 ឆ្នាំ មុន

អ្នក​ច្នៃ​ម៉ូ​ដ​សក់​ជនជាតិ​អុ​ី​តា​លី វ័យ​៤៤​ឆ្នាំ​អ្នកស្រី Maria Lucia Mugno បំបែក​ឯតទគ្គ​កម្ម​ចាស់​ដោយ​យក​សក់​មនុស្ស​ប្រមាណ​ជា​២០ គីឡូក្រាម​តុបតែង​លើ​រថយន្ត​ម៉ាក Fiat 500 ។ អ្នកស្រី Maria Lucia Mugno និយាយ​ថា «​ខ្ញុំ​ចាប់ផ្តើម​យក​សក់​មនុស្ស​មក​តុបតែង​លើ​រថយន្ត​តាំងពី​ឆ្នាំ​២០១០ ហើយ​ថ្មី​ៗ​នេះ​ខ្ញុំ​បាន​យក​សក់​ចំនួន​២០​គីឡូក្រាម និង​ចំណាយពេល​១៥០​ម៉ោង​ទៅ​បន្ថែម​លើ​

អ្នក​ច្នៃ​ម៉ូ​ដ​សក់​ជនជាតិ​អុ​ី​តា​លី វ័យ​៤៤​ឆ្នាំ​អ្នកស្រី Maria Lucia Mugno បំបែក​ឯតទគ្គ​កម្ម​ចាស់​ដោយ​យក​សក់​មនុស្ស​ប្រមាណ​ជា​២០ គីឡូក្រាម​តុបតែង​លើ​រថយន្ត​ម៉ាក Fiat 500 ។ អ្នកស្រី Maria Lucia Mugno និយាយ​ថា «​ខ្ញុំ​ចាប់ផ្តើម​យក​សក់​មនុស្ស​មក​តុបតែង​លើ​រថយន្ត​តាំងពី​ឆ្នាំ​២០១០ ហើយ​ថ្មី​ៗ​នេះ​ខ្ញុំ​បាន​យក​សក់​ចំនួន​២០​គីឡូក្រាម និង​ចំណាយពេល​១៥០​ម៉ោង​ទៅ​បន្ថែម​លើ​រថយន្ត​នោះ​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ឆ្នាំ​២០១៤ ។ មិន​ថា​តួ​រថយន្ត​ខាងក្នុង ឬ​ខាងក្រៅ​ទេ ខ្ញុំ​តុបតែង​សក់​មនុស្ស​គ្រប់​ទីកន្លែង​ទាំងអស់​សូ​ម្បី​តែ​ចង្កូតរថយន្ត​ក៏​ដោយ​» ។

អ្នកស្រី​និយាយ​ទៀត​ថា «​សក់​ដែល​ត្រូវ​តុបតែង​លើ​រថយន្ត​នេះ​គឺ​ខ្ញុំ​ទិញ​មក​ពី​ប្រទេស​ឥណ្ឌា និង​មាន​ជំនួយការ​របស់ខ្ញុំ​ម្នាក់​ទៀត​ជួយ​ដែរ​»​។ អ្នកស្រី​សង្ឃឹមថា រថយន្ត​ដែល​គ្របដណ្តប់​ដោយ​សក់​មនុស្ស​នេះ​នឹង​អាច​ដាក់​លក់​ក្នុង​តម្លៃ ១០០.០០០​ដុល្លារ តែ​មិន​មាន​អ្នក​ណា​ទិញ​វា​ទេ ព្រោះ​ជា​ការ​តុបតែង​បែប​កំប្លែង និង​មិន​ទាន់​សម័យកាល​ទេ ៕

ជួប សុខ​ជា
SOKEA 20141021_768_60010
    ​រូប  Sokchea 20141009 (5-7)

កែ ១

 ឦ