ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតតារាភាពយន្ត ហុ​ក ល​ក្ខិ​ណា មិន​ប្រឡូកក្នុងអាជីព​សិល្បៈ​វិញ​​ទេ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អស់​រយៈពេលជា​ច្រើនឆ្នាំមក​ហើយ អតីតតារាភាពយន្តមានឈ្មោះ​ល្បីល្បាញជំនាន់ទសវត្សទី៩០ អ្នកស្រី​ហុ​ក ល​ក្ខិ​ណា បានកាត់ផ្តាច់ពីជីវិតសិល្បៈ ដែលជោក​ជាំដោយភាព​ជោគជ័យទៅ​ផ្ញើកាយនៅលើ​ទឹកដីដែន​កោះ​អូស្ត្រាលី ​។ ប្រភព​ពីមិត្ត​ជិតដិតរបស់តារាភាពយន្តថ្ពាល់ខួច សម្រស់ស្អាត គួរ​ឲ្យគយគន់ម្នាក់​នេះ បានបញ្ជា​ក់ថា​ ហុ​ក ល​ក្ខិ​ណា បានក្លាយជា​មនុស្សសាម​ញ្ញម្នាក់ មិនចង់មានមុខនៅ​លើសិល្បៈទៀតទេ ក្រៅពី​រស់នៅមើលថែកូន និងស្វាមីឲ្យ​មាន​សុភមង្គលតាមបែប ស្ត្រីជា​មេ​គ្រួសារ នោះ​ជា​សេចក្តីសុខ​ដែលអ្នកស្រី​ចង់បាន​​។

រាជ​ធានី​ភ្នំពេញ​ ៖ អស់​រយៈពេលជា​ច្រើនឆ្នាំមក​ហើយ អតីតតារាភាពយន្តមានឈ្មោះ​ល្បីល្បាញជំនាន់ទសវត្សទី៩០ អ្នកស្រី​ហុ​ក ល​ក្ខិ​ណា បានកាត់ផ្តាច់ពីជីវិតសិល្បៈ ដែលជោក​ជាំដោយភាព​ជោគជ័យទៅ​ផ្ញើកាយនៅលើ​ទឹកដីដែន​កោះ​អូស្ត្រាលី ​។  ប្រភព​ពីមិត្ត​ជិតដិតរបស់តារាភាពយន្តថ្ពាល់ខួច សម្រស់ស្អាត គួរ​ឲ្យគយគន់ម្នាក់​នេះ បានបញ្ជា​ក់ថា​ ហុ​ក ល​ក្ខិ​ណា បានក្លាយជា​មនុស្សសាម​ញ្ញម្នាក់ មិនចង់មានមុខនៅ​លើសិល្បៈទៀតទេ ក្រៅពី​រស់នៅមើលថែកូន និងស្វាមីឲ្យ​មាន​សុភមង្គលតាមបែប ស្ត្រីជា​មេ​គ្រួសារ នោះ​ជា​សេចក្តីសុខ​ដែលអ្នកស្រី​ចង់បាន​​។

អ្នកស្រី​​ហុ​ក ​ល​ក្ខិ​ណា មិន​ដែលបាន​បង្ហាញ​​វត្តមាន​ និងរូប​​សម្រស់​ពិតជូនម​ហាជននៅស្រុក​ខ្មែរបាន​ដឹងអំពីដំ​ណើរវិវត្តន៍​នៃរូប​រាងកាយ​​ម្តង​ណា​ទេ​តាំង​ពីឃ្លាត​ឆ្ងាយ ពីមាតុ​ភូមិកម្ពុជា​​អស់​រយៈពេល​​ជា​ច្រើនឆ្នាំមកនោះ​។  អ្នក​ស្រីតែង​តែត្រឡប់​មក​មាតុភូមិ​របស់ខ្លួន​ជួបជុំបង​ប្អូន ឪពុក ​ម្តាយ បាន​ប៉ុន្មាន​លើក​​ដែរ ប៉ុន្តែ​ធ្វើឡើង​ក្នុង​សភាព ស្ងប់​ស្ងាត់ សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ ថែម​ទាំងឆ្លៀត​ពេលធ្វើ​បុណ្យទាន​តាមភូមិ​​ស្រុកមួយ​ចំនួន​ទៀត​​ផង ​។ ​

មាន​ទស្សនិក​ជនជា​ច្រើន​ដែលនៅ​​ចង​ចាំ​កេ​រ្តី៍ឈ្មោះ​តារាភាពយន្តល្បីល្បាញ និងមានជំនាញខាងរាំរបាំបុរាណ​ខ្មែរ​ដ៏ល្វតល្វន់ អ្នកស្រី ហុ​ក ល​ក្ខិ​ណា ម្នាក់​ៗ តែងតែចង់ ដឹងថាតើ ការចាកចេញទៅរស់នៅប្រទេស​អូស្ត្រាលីអស់រយៈកាលរាប់ឆ្នាំមកនេះ ស្ថានភាពគ្រួសារ និងសេចក្តីសុខនៃវិ​ថីជីវិត​នៅ​លើដែនដីអាណាចក្រផ្សេងទទួលបាន ល​ទ្ឋ​ផលបែប​ណា ក្នុងនាមជាតា​រា​ធ្លាប់ទទួលបានការគាំទ្រ​ពី​សំណាក់មហាជនកាលពី​នៅក្នុងស្រុកខ្មែរ ។

តាម​ប្រភពពីមិត្តជិតដិតម្នាក់ដែលទើបតែ​បានទៅកម្សាន្តជាលក្ខណៈគ្រួសារនៅ​ប្រទេស​អូស្ត្រាលី កាលពីពេលថ្មី​ៗនេះ និងបានជួបចៃដន្យជាមួយអតីតតារាភាពយន្ត ហុ​ក ល​ក្ខិ​ណា បានបញ្ជា​ក់ពី​ដំណើរជីវិតមួយចំនួនរបស់ ហុ​ក ល​ក្ខិ​ណា តាម​រយៈអ្នក​យកព័ត៌មានកោះសន្តិភាព​ថា « ហុ​ក ល​ក្ខិ​ណា ពេលនេះមានវ័យជាង​៤០ឆ្នាំ​ហើយ តែរូបសម្រស់របស់គាត់នៅស្អាត តែស្អាត​បែបមនុស្សចូល​វ័យចំណាស់បន្តិច ពោលប្រែប្រួលជាង​មុន​តាមកាល​វេលានោះ​ឯង ។    

ហុ​ក ល​ក្ខិ​ណា គាត់បានប្រាប់ ថាអាជីពសិល្បៈ គឺបញ្ចប់ជា​ផ្លូវការហើយ ព្រោះតែអាយុច្រើន មិន​ស្អាតដូច​នៅ​ក្មេងកាលពី​មុនទេ ពោលសុំ​នៅក្នុងនាមជា​ពលរដ្ឋធម្មតា ប៉ុន្តែរាល់សិល្បៈដែលមាននៅក្នុងប្រទេស​កំណើត គឺនៅ​តែស្រលាញ់គាំទ្រ និងសរសើរពី​ភាព​រីកច្រើនវិស័យសិល្បៈក៏ដូចជា​ភាព​រីក​ចម្រើនរបស់ប្រទេស​ជាតិ » ។    ប្រភពដដែលបានបន្តឲ្យដឹងទៀតថា  « ហុ​ក ល​ក្ខិ​ណា បានចេញពីស្រុកខ្មែរឆ្នាំ១៩៩៧មក​ម្ល៉េះ ដោយសម្តែងនៅអូស្ត្រាលី រួចមកក៍បានជួបស្នេហាជាមួយបុរស​ខ្មែរ អាណិកជនរស់នៅ​ទីនោះស្តីដណ្តឹងរស់នៅ​ជាមួយគ្នា​ក្នុងនាមជា​ប្តី​ប្រ​ព​ន្ឋរហូតមក​ដល់សព្វថ្ងៃបានកូន២​នាក់ ប្រុស​១ ស្រី​១ ។ 

ស្វាមី ហុ​ក ល​ក្ខិ​ណា​ ពី​មុនជា​អ្នករស់នៅប្រទេស​ញូវហ្សើរ​លែនទេ តែប្តូរមកនៅ​អូស្ត្រាលីចំ​ពេល ហុ​ក ល​ក្ខិ​ណា ទៅសម្តែងក៏បានចងក្រងស្នេហាតែម្តង ។ ជីវិតរបស់ ហុ​ក ល​ក្ខិ​ណា រស់នៅ​ប្រទេស​គេមិនខុសពីបងប្អូនខ្មែរយើងដ៍ទៃទៀតដែរ គាត់ពីមុនលំបាកណាស់ មិន​ចេះអង់គ្លេស​ទេ ខំ​ធ្វើការបម្រើគេតាំងពីមិន​ទាន់ចេះភាសា​រហូត អាចចេះចាំបានប្រើការយ៉ាងស្ទាត់ជំនាញ ។  ពេលនេះក្រៅពី​ភាសាអង់គ្លេ​សប្រើការបាន ហុ​ក ល​ក្ខិ​ណា ចេះភាសា​ឡាវ  ថៃ និង ចិន ទៀតផង ព្រោះកាលពីលំបាក សុ​ទ្ឋ​តែធ្លាប់ទៅ​ធ្វើការនៅតាមហាងបណ្តា​ជាតិសាសន៍​ដ៍ទៃ ​ ។  

សព្វថ្ងៃ ហុ​ក ល​ក្ខិ​ណា  រស់នៅក្នុងផ្ទះវីឡាមួយ​ដែលមាន​ដីធ្លីធំគ្រាន់បើ អ្នក​នាងធូរធារ​ជីវភាពជាងមុនច្រើន មានផ្ទះជាក​ម្មសិ​ទ្ឋិផ្ទាល់ខ្លួន ដោយផ្ទះនោះ​មានដីធំនៅមុខ​ផ្ទះរបស់គាត់ដាំសុ​ទ្ធតែបន្លែខ្មែរយើង ដូច​ជា​ត្រកួន ស្ពៃ ផ្កាស្នោ ព​ពាយ ស្ទើរតែមិននឹកស្មានថា គាត់អាចដាំបាន និងមិន​ភ្លេចរបស់ខ្មែរ ។ អ៊ីចឹងហើយបងប្អូនខ្មែរយើង ដែលដឹងថា​ផ្ទះហុ​ក ល​ក្ខិ​ណា​មានបន្លែខ្មែរ គឺគាត់តែងតែមកទិញ ឬមកសុំបេះបន្លែខ្មែរយើងមើលទៅបង្កើតភាព​ស្និទ្ធ​ស្នាលណាស់​។

ពេលនេះ ហុ​ក ល​ក្ខិ​ណា​ មានហាងសំអាងការ និង​រក្សាសម្រស់នៅ​អូស្ត្រាលី ឯ​ស្វាមីមានមុខ​របរជា​អ្នក​រត់តាក់ស៊ី តែ​អ្នក​រត់តាក់ស៊ីស្រុកនោះមិនមែនបាន​មកដោយ ស្រួលនោះទេ បើអ្នកបាន​ឈ្មោះ ឬ​សិ​ទ្ឋិជា​អ្នក​រត់តាក់ស៊ីទាល់តែស្គាល់ភូមិសាស្ត្រនៅ​ទីនោះ​ច្បាស់ គ្រប់​ច្រក ទើបគេឲ្យហើយការទិញសិ​ទ្ធិក៏មានតម្លៃថ្ងៃ ប៉ុន្តែស្វាមី​ល​ក្ខិ​ណា  គាត់ទទួលបានការផ្តល់សិ​ទ្ធិនេះជា​សិ​ទ្ធិមួយកម្រ​បាន ៕