ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ដាល់​ឈ្នះ​ជុំ​បើក​ឆាក​ប្រកួត​កីឡា​វាយ​កូន​បាល់ Swiss Indoors នៅ​ស្វ៊ី​ស​

9 ឆ្នាំ មុន

កីឡាករ​អេ​ស្ប៉ា​ញ រ៉ា​ហ្វា​អែ​ល ណា​ដាល់ បាន​ចាប់ផ្តើម​យុទ្ធនាការ​ដណ្តើម​យក​ពាន​ជើងឯក​កម្មវិធី Swiss Indoors ជា​លើក​ទី​១ របស់​ខ្លួន​ជាមួយនឹង​ជ័យជម្នះ​លើ​កីឡាករ​អុ​ី​តា​លី Simone Bolelli កាលពី​ថ្ងៃ​ចន្ទ​ទី​២០ តុលា ។ ការ​ប្រកួត​ក្នុង​ជុំ​ទី​១ នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង Basel ប្រទេស​ស្វ៊ី​ស ។

កីឡាករ​អេ​ស្ប៉ា​ញ រ៉ា​ហ្វា​អែ​ល ណា​ដាល់ បាន​ចាប់ផ្តើម​យុទ្ធនាការ​ដណ្តើម​យក​ពាន​ជើងឯក​កម្មវិធី Swiss Indoors ជា​លើក​ទី​១ របស់​ខ្លួន​ជាមួយនឹង​ជ័យជម្នះ​លើ​កីឡាករ​អុ​ី​តា​លី Simone Bolelli កាលពី​ថ្ងៃ​ចន្ទ​ទី​២០ តុលា ។ ការ​ប្រកួត​ក្នុង​ជុំ​ទី​១ នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង Basel ប្រទេស​ស្វ៊ី​ស ។

ណា​ដាល់ បាន​ប្រើ​អស់​ពេល​៧១​នាទី​យកឈ្នះ Bolelli ក្នុង​លទ្ធផល​៦-២ និង​៦-២​ឈាន​ចូល​ដល់​ជុំ​ទី​២ ដោយ​ក្តី​រីករាយ ។
ក្នុង​នាម​ជា​ម្ចាស់​ពាន​ជើងឯក​ក្របខ័ណ្ឌ​ធំ​១៤​ជំនាន់ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ដ្បិត​ឱកាស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ ATP World Tour Finals ដែល​នឹង​ចូល​មក​ដល់​នា​ខែ​ក្រោយ​រំពឹង​ទៅ​លើ​លទ្ធផល​នៅ​ទី​នេះ និង​នៅ​ទី​ក្រុងប៉ារីស​ស​ប្តា​ហ៍​ក្រោយ ។

នៅ​ជុំ​បន្ទាប់ រូបគេ​គឺ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បារាំង Pierre-Hugues Herbert ដែល​បាន​បំបាក់​មិត្ត​រួម​ជាតិ Edouard Roger-Vasselin ក្នុង​លទ្ធផល​៦-៣, ៦-៧ និង​៧-៦ ។ ថ្លែង​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ កីឡាករ​លំដាប់​ទី​៣ ពិភពលោក​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​សម្រាប់​ខ្ញុំ នេះ​ជា​ជ័យជម្នះ​ដ៏​សំខាន់​បំផុត ។ ការ​ប្រកួត​លើក​នេះ​មិន​មាន​កំហុស​ច្រើន រឹង​មាំ​និង​ល្អ​ច្រើន ។ អ្វី​ដែល​ពិសេស គឺ​ខ្ញុំ​រៀបចំ​ខ្លួន​ជា​មុន​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ជួប​ជាមួយ​កីឡាករ Bolelli លើក​នេះ ។ ខ្ញុំ​ត្រូវ​តែ​រក្សា​ទុក​ការ​ប្រកួត​ជាមួយ​កីឡាករ​នេះ​ក្នុង​ចិត្ត ។ បើ​ទោះ​ណា ខ្ញុំ​មិន​ទំនងជា​អាច​ជួប​ប្រកួត​ជាមួយ​គេ​ជា​ថ្មី​ទៀត ប៉ុន្តែ​ខ្ញុំ​ចាំបាច់​ត្រូវ​ដឹង​ពី​បច្ចេកទេស​របស់​គេ​» ។  ណា​ដាល់ បាន​បន្ថែម​ថា ៖ «​វា​ជា​រឿង​ប្រពៃ​បំផុត​ដែល​បាន​មក​ប្រកួត​នៅ​ទី​នេះ​ក្រោយ​អវត្តមាន​អស់​រយៈពេល​១០​ឆ្នាំ  ហើយ​វា​ក៏​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ ។ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​ជុំ​ក្រោយ​ៗ​ដើម្បី​ទទួល​បាន​ឱកាស​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ​នៅ​ទីក្រុង​ឡុ​ង​ដ៍​» ។

គួរ​កត់​សម្គាល់ថា សម្រាប់​ណា​ដាល់ នេះ​គឺជា​កម្មវិធី​ទី​៣ ហើយ​ដែល​ចេញ​មុខ​ប្រកួត​គិត​ចាប់តាំងពី​ពេល​ដែល​រូបគេ​រង​របួស​កដៃ​អំឡុង​ព្រឹត្តិការណ៍​ធំ Wimbledon  ។ ឡើង​ទៅ​ជុំ​បន្ទាប់​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ គឺ​មាន​កីឡាករ​អា​មេ​រិ​ក  Donald Young និង​កីឡា​ករបែល​ហ្ស៊ិ​ក David Goffin ជាដើម​។ Young បាន​បំបាក់​កីឡាករ​អា​ហ្ស​ង់​ទី​ន Carlos Berlocq ក្នុង​លទ្ធផល​៧-៦ និង​៦-៤ ។ នៅ​ជុំ​បន្ទាប់​គេ​នឹង​ជួប​ជាមួយ​មិត្ត​រួម​ជាតិ Steve Johnson ឬ Milos Raonic ។ ឯ Goffin បាន​បំបាក់​កីឡាករ​អូ​ទ្រី​ស Dominic Thiem ក្នុង​លទ្ធផល​៧-៦ និង​៦-៣ ។ នៅ​ជុំ​បន្ទាប់​គេ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ក្រូ​អាស៊ី Ivan Ddig ឬ​កីឡាករ​ម្ចាស់ផ្ទះ Marco Chiudinelli ៕