ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ​បុ​៉​ន​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ទៅ​កាន់​កូរ៉េ​ខាងជើង​ក្នុង​ក្រប​ខណ្ឌ​ចាប់ពង្រត់​ពលរដ្ឋ​ខ្លួន

9 ឆ្នាំ មុន

រដ្ឋាភិបាល​ជ​បុ​៉​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ តុលា ថា នឹង​បញ្ជូន​មន្ត្រី​មួយ​ក្រុម​ទៅ​កាន់​កូរ៉េ​ខាងជើង​ដើម្បី​ប្រមូល​ព័ត៌មាន​នៃ​ការ​ស្រាវជ្រាវ​របស់​ក្រុង​ព្យុ​ង​យ៉ាង​លើ​វាសនា​របស់​ជនជាតិ​ជ​បុ​៉​ន​ជា​ច្រើន​នាក់ ដែល​ត្រូវ​ចាប់ពង្រត់​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ។

លោក​យូ​៉​ស៊ី​ហុ​ី​ដ ស៊ូ​ហ្គា អគ្គលេខាធិការ​នៃ​រដ្ឋាភិបាល​ជ​បុ​៉​ន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា មន្ត្រី​មួយ​ក្រុម​ក្នុង​នោះ​រួម​មាន​លោក​ជូ​នី​ជី ថា​រ៉ា អគ្គនាយក​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួងមហាផ្ទៃ​ជ​បុ​៉​ន​ផង​នឹង​ត្រូវ​បញ្ជូន​ទៅ​កូរ៉េ​ខាងជើង ។ លោក​បន្ត​ថា កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​នេះ​នៅ​ពុំ​ទាន់​កំណត់​នៅឡើយ ។កូរ៉េ​ខាងជើង​កាលពី​ខែឧសភា​កន្លង​មកនេះ​បាន​យល់ព្រម​បង្កើត​ក្រុម​ស្រាវជ្រាវ​កម្រិត​ខ្ពស់​មួយ ដើម្បី​តាម​ស្វែងរក​បណ្តាជន​ជាតិ​ជ​បុ​៉​ន​ដែល​របប​កូរ៉េ​ខាងជើង​ចាប់ពង្រត់​កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០ និង​១៩៨០ ។

ជា​ថ្នូរ​វិញ ជ​បុ​៉​ន​ប្រកាស​ពី​ការ​លុប​ចោល​ទណ្ឌកម្ម​ជា​ឯកតោភាគី​មួយ​ផ្នែក​ប្រឆាំង​កូរ៉េ​ខាងជើង តែ​បញ្ជាក់​ថា ទណ្ឌកម្ម​ទាំងនោះ​អាច​ត្រូវ​ដាក់​ជា​ថ្មី ប្រសិនបើ​ជ​បុ​៉​ន​ពិនិត្យ​ឃើញ​ថា ការ​សើ​ុ​ប​អង្កេត​របស់​ក្រុង​ព្យុ​ង​យ៉ាង​គ្រាន់តែ​ចង់ឱ្យ​ចំណេញ​ពេលវេលា​នោះ ។
យោង​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុង​តូ​ក្យូ និង​ក្រុង​ព្យុ​ង​យ៉ាង​ថា កូរ៉េ​ខាងជើង​ត្រូវ​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​ពី​ការ​ស្រាវជ្រាវ​រវាង​ដំណាច់​រដូវក្តៅ និង​ដើមរដូវ​ស្លឹកឈើ​ជ្រុះ​នេះ ក៏​បុ​៉​ន្តែ​ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​កាលពី​ខែ​មុន​ថា ការ​ស្រាវជ្រាវ​នៅ​ពុំ​ទាន់​មានការ​រីក​ចម្រើន​គ្រប់គ្រាន់​នៅឡើយ ៕